ព័ត៌មានអន្ដរជាតិ
ហាម៉ាស់ បង្ហាញសញ្ញាគាំទ្របទឈប់បាញ់ និងយល់ព្រមដោះដូរចំណាត់ខ្មាំងជាមួយអ៊ីស្រាអែល
នៅថ្ងៃទី២ ខែកុម្ភៈ នេះ ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាបានផ្ទុះឡើង ដែលលើកនេះគេមើលឃើញថា ចំនួនតួលេខនៃការស្លាប់របស់ជនជាតិស៊ីវិលប៉ាឡេស្ទីន បានកើនឡើងកាន់តែខ្លាំងឡើងៗក្នុងរយ:ពេលត្រឹមតែមួយយប់ ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺលើកនេះ ក្រុមសកម្មប្រយុទ្ធហាម៉ាស់ បានបង្ហាញសញ្ញាគាំទ្រពីបទឈប់បាញ់ និងយល់ព្រមដោះដូរចំណាត់ខ្មាំងជាមួយអ៊ីស្រាអែល ។
ក្រសួងសុខាភិបាលនៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា មនុស្ស ១១២ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោង ខណៈដែលការិយាល័យសារព័ត៌មានរបស់ហាម៉ាសក៏បានរាយការណ៍ពីការទម្លាក់គ្រាប់បែកតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែលនៅជុំវិញ Khan Younis ដែលជាទីក្រុងសំខាន់របស់ហ្គាហ្សាភាគខាងត្បូង ។
អង្គការសហប្រជាជាតិបាននិយាយថា ការប្រយុទ្ធគ្នារយៈពេលជិតបួនខែបានធ្វើឱ្យតំបន់ហ្គាហ្សាក្លាយជាកន្លែង “គ្មានមនុស្សរស់នៅ” ខណៈដែលការឡោមព័ទ្ធរបស់អ៊ីស្រាអែលបានបណ្តាលឱ្យមានការខ្វះខាតស្បៀងអាហារ ទឹក ប្រេងឥន្ធនៈ និងថ្នាំពេទ្យ។
ជាមួយគ្នានេះដែរកត្តាខ្យល់ព្យុះនារដូវរងា បាននាំមកនូវភ្លៀងធ្លាក់យ៉ាងគំហុកទៅកាន់តំបន់ហ្គាហ្សានៅថ្ងៃសុក្រនេះ បានបង្កភាពទុក្ខព្រួយបន្ថែមទៀតទៅលើជនស៊ីវិលរាប់សែននាក់ដែលបានផ្លាស់ទីលំនៅ ជ្រកក្រោមដំបូលទីតាំងបណ្ដោះអាសន្ន ។ គេមើលឃើញថា វិបត្តិមនុស្សធម៌ និងចំនួនកើនឡើងនៃការស្លាប់របស់ជនស៊ីវិល បានបង្កឱ្យមានការអំពាវនាវជាអន្តរជាតិឱ្យមានបទឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ។
បន្ទាប់ពីមានសំណើបទឈប់បាញ់ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed al-Ansari បាននិយាយថា ក្ដីសង្ឃឹមថ្មី អាចនឹងកើតមាន ខណ:ដែលហាម៉ាស់់ បានបង្ហាញពីសញ្ញាវិជ្ជមាន នៃការគាំទ្របទឈប់បាញ់ ។ លោក Ansari បាននិយាយថា ផែនការបទឈប់បាញ់ បានលេចឡើងពីអ្នកចរចារបស់អ៊ីស្រាអែល ដោយមានអ្នកសម្របសម្រួលដូចជា អេហ្ស៊ីប កាតារ និងសហរដ្ឋអាមេរិកនៅទីក្រុងប៉ារីសកាលពីដើមសប្តាហ៍នេះ ។ ហើយលទ្ធផលដែលទទួលបាន គឺជាការឆ្លើយតបជាវិជ្ជមានលើកដំបូងពីក្រុមហាម៉ាស់។
លោក Ansari បាននិយាយយ៉ាងដូច្នេះថា “សំណើនោះ (បទឈប់បាញ់) ត្រូវបានអនុម័តដោយភាគីអ៊ីស្រាអែល ហើយឥឡូវនេះយើងមានការបញ្ជាក់ជាវិជ្ជមានលើកដំបូងពីភាគីហាម៉ាស” ។
ប្រភពពីក្រុមហាម៉ាស់បាននិយាយថា សំណើររបស់អ៊ីស្រាអែល ដែលបានបង្ហាញនោះ គឺមានផែនការ៣ ដំណាក់កាល ដែលនឹងចាប់ផ្តើមជាមួយនឹងការផ្អាកឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ដំបូង លើសពីនេះក៏នឹងមានការបញ្ជូនជំនួយបន្ថែមទៀតទៅកាន់តំបន់ហ្គាហ្សា។
ប្រភពបាននិយាយថា ការផ្អាកនេះក៏នឹងឃើញការដោះលែង “ស្ត្រី កុមារ និងបុរស អាយុលើសពី ៦០ ឆ្នាំ” ដែលជាចំណាប់ខ្មាំងអ៊ីស្រាអែល ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនដែលបានចាប់ខ្លួនក្នុងប្រទេសអ៊ីស្រាអែល ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ CNA
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា