ព័ត៌មានអន្ដរជាតិ
មេដឹកនាំ ចិន ចុះសួរសុខទុក្ខប្រជាជនត្រៀមអបអរ និងជូនពរជោគជ័យចូលឆ្នាំថ្មី
ប្រធានាធិបតីចិន លោក Xi Jinping ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនកៀកជិតមកដល់ខាងមុខនេះ បានឆ្លៀតចុះសួរសុខទុក្ខ និងថ្លែងជូនពរប្រជាពលរដ្ឋមូលដ្ឋាននៅទីក្រុងធានជីង ភាគខាងជើងប្រទេស កាលពីថ្ងៃទី១ និងទី២ ខែកុម្ភៈ ២០២៤កន្លងទៅនេះ។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានឲ្យដឹងថា លោកប្រធានាធិបតី Xi និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិនបានជូនពរដល់ប្រជាពលរដ្ឋចិនទាំងអស់ ទាំងជនរួមជាតិចិននៅហុងកុង ម៉ាកាវ កោះតៃវ៉ាន់ និងអ្នកនៅក្រៅប្រទេសទាំងអស់ឲ្យទទួលបានសុខភាពល្អ និងសុភមង្គលពេញមួយឆ្នាំថ្មី ឆ្នាំរោងខាងមុខ ពិសេសទឹកដីមាតុភូមិចិនឲ្យទទួលបានភាពរីកចម្រើន និងវិបុលភាព។
កាលពីថ្ងៃទី១ លោក Xi បានចូលជួបប្រជាជននៅភូមិក្នុងទីក្រុង Xinhou ជាកន្លែងដែលធ្លាប់រងគ្រោះដោយគ្រោះធម្មជាតិកាលពីខែសីហានាឆ្នាំ២០២៣កន្លងទៅ។ បន្ថែមពីនោះ មេដឹកនាំចិនរូបនេះក៏ចូលសួរសុខទុក្ខក្នុងគ្រួសារដែលរងគ្រោះដោយទឹកជំនន់ខាងលើ និងកត់ត្រាលម្អិតទិន្នន័យពីការរងគ្រោះ និងការស្តារចំណូលគ្រួសារឡើងវិញ។ ឆ្នាំមុននៅទីនោះមានព្យុះភ្លៀង បង្កជាទឹកជំនន់ពីទន្លេ Haihe ជាពិសេសបង្កឲ្យលិចមួយផ្នែកធំនៃតំបន់ ក៏ដូចជាអាងស្តុកទប់ទឹកនៅក្រុងធានជីងក៏ជន់លិច។

ក្រៅពីការសួរសុខទុក្ខក្តាប់ព័ត៌មានពីការរងគ្រោះទឹកជំនន់ លោក Xi ក៏បានដើរទស្សនកិច្ចទៅពិនិត្យមើលការដាំដុះបន្លែបង្ការ និងសួរលម្អិតពីការបង្កបង្កើនផលកសិកម្ម ក៏ដូចជាទៅទស្សនាផ្សារលក់ផលិតផលក្នុងសហគមន៍នៃទីក្រុងខាងលើ។
ក្នុងដំណើរទស្សនកិច្ច លោក Xi បាននិយាយសង្កត់ធ្ងន់ពីសារសំខាន់នៃការធានាជីវភាពប្រជាជន លោកថា បញ្ហាប្រជាពលរដ្ឋដែលកើតមាន ក៏ជាបញ្ហារបស់បក្សកុម្មុយនីស្តចិន ព្រមទាំងរដ្ឋាភិបាល។ ហើយលោកបង្ហាញពីភាពរីករាយ ដែលឃើញប្រជាជនរបស់លោកស្តារនូវជីវភាព ផលិតភាពថ្មីបានដោយជោគជ័យ ក្រោយពីគ្រោះធម្មជាតិនេះ។
នៅមុនពេលលោក Xi បញ្ចប់ទស្សនកិច្ចចាកចេញពីភូមិ ប្រជាពលរដ្ឋចិនបានប្រមូលផ្តុំគ្នា និងអបអរសាទរជូនពរថ្នាក់ដឹកនាំរបស់ខ្លួនវិញផងដែរ។

គួររំឭកថា ប្រទេសចិនកាលពីឆ្នាំ២០២៣កន្លងទៅ បានជួបនូវគ្រោះធម្មជាតិច្រើន រួមមានទឹកជំនន់ ព្យុះទីហ្វុង រញ្ជួយដី បាក់ដី និងព្យុះព្រិល ដែលបង្កឲ្យតំបន់ជាច្រើនទទួលរងគ្រោះ។ សម្រាប់ឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ នឹងឆ្លងចូលឆ្នាំរោង ដែលតាមជំនឿជនជាតិចិនជឿថា ជាសត្វនាគសម្រាប់ឆ្នាំថ្មីគឺតំណាងភាពក្លាហាន ដំណើរឆ្ពោះទៅមុខ និងភាពជោគជ័យ ហើយស្របទៅនឹងការជូនពរជ័យពីលោកប្រធានាធិបតីចិន ទៅដល់ប្រជាពលរដ្ឋខ្លួនឲ្យព្យាយាមក្នុងឆ្នាំថ្មី ទទួលបានជោគជ័យទាំងអស់គ្នា៕






ដោយ៖ មាន រតនា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច