ព័ត៌មានអន្ដរជាតិ
ក្រោយបើកការសងសឹកបណ្តាញអ៊ីរ៉ង់លោក បៃដិន គំរាមប៉ុន្មានម៉ាត់ទៀត
តាមសេចក្តីរាយការណ៍របស់ Reuters, ភ្លាមៗ ក្រោយអាមេរិក បើកការវាយប្រហារផ្លូវអាកាសសងសឹកលើគោលដៅចំនួន៨៥ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) និងកងជីវពលដែលពួកគេគាំទ្រ នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ស្រាប់តែលោក ចូ បៃដិន បានគំរាមថា បើអ្នកណាបង្កគ្រោះថ្នាក់ដល់ជនជាតិអាមេរិក ច្បាស់ជាមានការឆ្លើយតបជាក់ជាមិនខាន។
ប្រធានាធិបតីអាមេរិក ថ្លែងនៅថ្ងៃសៅរ៍ទី៣ខែកុម្ភៈថា “រសៀលនេះ តាមការណែនាំរបស់ខ្ញុំ កងកម្លាំងយោធាអាមេរិកបានវាយប្រហារគោលដៅ តាមទីតាំងនានាក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែល IRGC និងកងជីវពលពាក់ព័ន្ធ ប្រើប្រាស់ដើម្បីវាយប្រហារកងកម្លាំងអាមេរិក។ ការឆ្លើយតបរបស់យើងបានចាប់ផ្តើមនៅថ្ងៃនេះ ហើយវានឹងបន្តតាមពេលវេលា និងទីកន្លែងដែលយើងជ្រើសរើស”។
លោកព្រមានថា “សហរដ្ឋអាមេរិក មិនចង់បង្កជម្លោះនៅមជ្ឈិមបូព៌ាឬកន្លែងណាផ្សេងទៀតទេក្នុងពិភពលោកនេះ ប៉ុន្តែសូមឲ្យអ្នកទាំងឡាយណាដែលចង់ធ្វើបាបយើង ត្រូវដឹងថា ប្រសិនបើអ្នកប៉ះពាល់ជនជាតិអាមេរិក យើងនឹងឆ្លើយតបវិញ”។
សូមបញ្ជាក់ជាថ្មី នេះជាដំណាក់កាលដំបូង នៃប្រតិបត្តិការសងសឹករបស់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារកាលពីចុងសប្តាហ៍មុន ដែលដ្រូនរបស់អ៊ីរ៉ង់ បាញ់សម្លាប់ទាហានអាមេរិក៣នាក់ និងរបួសជាង៤០នាក់ នៅមូលដ្ឋាន Tower 22 ក្នុងប្រទេសហ្ស៊កដានី។
ថ្វីបើការសងសឹករបស់អាមេរិក មិនបានកំណត់គោលដៅលើទីតាំងណាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែទង្វើនេះ បង្កជាក្តីព្រួយបារម្ភបង្កើនភាពតានតឹងកាន់តែខ្លាំង នៅតំបន់មជ្ឈិមបូព៌ា បន្ថែមពីលើសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ដែលអូសបន្លាយពេលជាង៣ខែមកហើយ។
យោធាអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនេះ បានវាយប្រហារគោលដៅនានារួមមាន មជ្ឈមណ្ឌលបញ្ជាការ ឃ្លាំងរ៉ុកកែត មីស៊ីល និងដ្រូន ក៏ដូចជាទីតាំងដឹកជញ្ជូន និងបណ្តាញផ្គត់ផ្គង់គ្រាប់បែកផងដែរនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកបានប្រាប់ CNN ថា ខ្លួនមិនមានគម្រោងទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ទេ ដែលទង្វើបែបនេះ ច្បាស់ជាបណ្តាលឲ្យវិបត្តិមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរជាក់ជាមិនខាន៕
ចុចអាន៖ អាមេរិក បើកការវាយប្រហារសងសឹក លើគោលដៅ មានទំនាក់ទំនងជាមួយ អ៊ីរ៉ង់
-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?