Connect with us

ព័ត៌មានអន្ដរជាតិ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១០០ នាក់គេចចេញពីមណ្ឌលឃុំឃាំង ម៉ាឡេស៊ី

បានផុស

នៅ

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១០០ នាក់បានរត់គេចពីមណ្ឌលឃុំឃាំងក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីកុបកម្មបានផ្ទុះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងបណ្ដាលឲ្យបុរសម្នាក់ត្រូវបានរថយន្តបុកស្លាប់ ខណៈពេលរត់គេចខ្លួន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន​​ CNA នៅថ្ងៃទី០៣ ខែ​កុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក Ruslin Jusoh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ជនចំណាកស្រុកសរុបចំនួន ១៣១ នាក់បានរត់គេចខ្លួនពីមន្ទីរឃុំឃាំងអន្តោប្រវេសន៍ Bidor ក្នុងរដ្ឋ Perak ភាគខាងលិចរបស់ប្រទេសម៉ាឡេស៊ីកាលពីយប់ថ្ងៃព្រហស្បតិ៍ ។

ជនចំណាកស្រុកដែលបានរត់គេច រួមមានជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ១១៥ នាក់ និងជនជាតិមីយ៉ាន់ម៉ាចំនួន ១៦ នាក់ផ្សេងទៀត ហើយការរត់គេចខ្លួននេះ មានជនចំណាកស្រុកម្នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈប្រតិបត្តិការស្វែងរកកំពុងបន្តរកជនភៀសខ្លួនដែលនៅសេសសល់ ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុ​នេះ​គឺជា​ការ​ផ្ទុះ​ឡើង​​លើក​ទី​ ២ ហើយ​ដែល​បាន​រាយការណ៍​ពី​មន្ទីរ​ឃុំឃាំង​ម៉ាឡេស៊ី​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំមកនេះ ដោយនៅខែមេសា ឆ្នាំ ២០២២ ក៏មានជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ៥៨២ នាក់ពីប្រទេសមីយ៉ាន់ម៉ាបានរត់គេចពីមន្ទីរអន្តោប្រវេសន៍មួយនៅក្នុងរដ្ឋ Kedah ភាគខាងជើងដែរ ខណៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ម៉ាឡេស៊ីបានបង្វែរទូកដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ហើយបានប្រមូលផ្តុំមនុស្សរាប់ពាន់នាក់នៅក្នុងមណ្ឌលឃុំឃាំង ដែលជាប្រតិបត្តិការបង្រ្កាបជនចំណាកស្រុកគ្មានឯកសារ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម