Connect with us

ព័ត៌មានអន្ដរជាតិ

កម្លាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា របូតបន្ទាយទ័ពមួយទៀតធ្លាក់ទៅ​កណ្ដាប់ដៃក្រុមទ័ពព្រៃ

បានផុស

នៅ

ស្ថានភាពរបស់កងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាន់តែវឹកវរ និងយ៉ាប់យ៉ឺនទៅហើយ បន្ទាប់ពីកងទ័ពជនជាតិភាគតិចអារ៉ាកាន់ (AA) កាលពីថ្ងៃសុក្របន្តវាយដណ្ដើមបានបន្ទាយទ័ពមួយទៀតរបស់កងវរសេនាតូចដែលក្ដោបក្ដាប់ដោយកម្លាំងរដ្ឋាភិបាលនៅរដ្ឋរ៉ាក់ឃីន ស្របពេលដែលការបាញ់បោះនៅតែបែកផ្កាភ្លើងនៅក្នុងរដ្ឋភាគខាងលិចមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Irrawaddy បានឲ្យដឹងថា កងទ័ពអារ៉ាកាន់បានកម្ចាត់កងវរសេនាតូចថ្មើរជើងលេខ ៥៤០ បន្ទាប់ពីផ្ទុះប្រដាប់អាវុធដាក់គ្នាអស់រយៈពេលជាច្រើនថ្ងៃនៅក្នុងទីក្រុង Mrauk-U ខណៈបច្ចុប្បន្នកម្លាំងទ័ពព្រៃមួយនេះក៏បានឡោមព័ទ្ធបន្ទាយទ័ពរបស់កងវរសេនាលេខ ៣៧៧ និងលេខ ៧៧៨ ផងដែរ ។

កងទ័ពអារ៉ាកាន់បានក្ដោបក្ដាប់ទីស្នាក់ការមួយនេះទាំងស្រុង បន្ទាប់ពីកងវរសេនាតូចថ្មើរជើងលេខ ៥៤០ បានបែរកាណុងកាំភ្លើងបាញ់បោះទៅលើសារមន្ទីរបុរាណវិទ្យា វត្តអារាម ទីតាំងបេតិកភណ្ឌសាសនា និងវប្បធម៌ផ្សេងទៀតនៅក្នុងតំបន់ Mrauk-U ដែលជារដ្ឋធានីបុរាណនៃរដ្ឋរ៉ាក់ឃីន ខណៈបច្ចុប្បន្នក្រុមទ័ពព្រៃក៏​កំពុងដាក់មុខព្រួញលើបន្ទាយទ័ព និង​ទីស្នាក់ការ​យោធាដែលនៅសេសសល់ចំនួន​ ២ ផ្សេងទៀត​នៅក្នុង​ទីក្រុងផងដែរ ។

ទន្ទឹមនោះ អ្វីដែលទាញឲ្យកងកម្លាំងរបស់រដ្ឋាភិបាលយោធាកាន់តែបាក់ទ័ពនោះ ក៏ដោយសារតែកងទ័ពអារ៉ាកាន់ (AA) ព្រួតដៃជាមួយ​កងទ័ព​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ជាតិ​មីយ៉ាន់ម៉ា (MNDAA) និង​កងទ័ព​រំដោះជាតិ Ta’ang (TNLA) ហើយចាប់តាំងពីផ្ទុះប្រតិបត្តិការ Operation 1027 ថ្ងៃទី២៧ ខែតុលាឆ្នាំមុនមក ក្រុមទ័ពព្រៃទាំងបីនេះវាយដណ្តើមយកបន្ទាយទ័ពជាង ៥០០ កន្លែង និងទីក្រុងចំនួន ២០ ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពេលដែលការប្រយុទ្ធគ្នាបានរាលដាលដល់ភាគខាងកើត និងភាគខាងលិចរដ្ឋ Shan ខណៈយោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រជាជនជាងកន្លះលាននាក់ត្រូវបង្ខំចិត្តឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។

គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមឧទ្ទាមទាំងបីបានផ្ទុះមានឡើងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ បើទោះបីជាទីក្រុងប៉េកាំងសម្របសម្រួលបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរក៏ដោយ ខណៈភ្លើងសង្គ្រាមកាន់តែឆេះរោលរាលឡើង នៅពេលកម្លាំងទ័ពជិត ២,៤០០ នាក់ រួមទាំងមន្ត្រីជាង ២០០ នាក់បានសុំចុះចាញ់ក្រុមឧទ្ទាមទ័ពព្រៃនៅទីក្រុង Kokang ដែលមានព្រំប្រទល់ជាប់ប្រទេសចិន រួមជាមួយទីក្រុង Paletwa និងបន្ទាយទ័ពចំនួន ៦ ផ្សេងទៀតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ កន្លងទៅ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អាមេរិក ផលិតមីស៊ីល ៥០ គ្រាប់ក្នុងតម្លៃ ៦៨.៤ លានដុល្លារឲ្យ តៃវ៉ាន់ ដើម្បីផ្គាប់ចិត្តមេដឹកនាំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម៩ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៧ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៤ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម