ព័ត៌មានអន្ដរជាតិ
តុលាការ អង់គ្លេស ទាត់ចោលបទចោទលើសកម្មជនវ័យក្មេង Greta Thunberg ជុំវិញការតវ៉ាឆ្នាំមុន
ចៅក្រមតុលាការអង់គ្លេសកាលពីថ្ងៃសុក្របានទាត់ចោលការចោទប្រកាន់ពីបទរំលោភលើសណ្ដាប់ធ្នាប់សាធារណៈប្រឆាំងនឹងសកម្មជនបរិស្ថានវ័យក្មេងនាង Greta Thunberg ដោយលើកឡើងពីអង្គហេតុថា “គ្មានព័ស្តុតាងច្បាស់លាស់” ដែលថានាងបានចូលរួមក្នុងការតវ៉ាដោយខុសច្បាប់កាលពីខែតុលា ឆ្នាំ២០២៣ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានអាមេរិក UPI កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅ ។

លោកចៅក្រម John Law បានទាត់ចោលករណីនេះកាលពីថ្ងៃសុក្រ ដោយសារតែលក្ខខណ្ឌរបស់ប៉ូលិសដែលដាក់ប្រឆាំងនឹងក្រុមអ្នកតវ៉ា គឺ “មិនមានអង្គហេតុច្បាស់លាស់ និងមិនត្រូវតាមច្បាប់” ហើយលោកមេធាវីថែមទាំងបញ្ជាក់ទៀតថា “ជនណាដែលមិនមានសកម្មភាពពាក់ព័ន្ធទាំងនេះ គឺពិតជាមិនមានបទល្មើស” នោះឡើយ ។
នាង Thunberg និងសកម្មជនបរិស្ថាន ៤ នាក់ផ្សេងទៀតដូចជា Christofer Kebbon, Joshua James Unwin, Jeff Rice និង Peter Barker ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ពីបទរំលោភលើមាត្រាទី ១៤ នៃច្បាប់សណ្តាប់ធ្នាប់សាធារណៈរបស់ចក្រភពអង់គ្លេស បន្ទាប់ពីការតវ៉ា និងរារាំងនាយកប្រតិបត្តិកំពូលមួយចំនួនមិនឲ្យដើរចូលទៅកាន់សណ្ឋាគារ InterContinental ក្នុងទីក្រុងឡុងដ៍ដើម្បីអង្គុយប្រជុំក្នុងវេទិកាថាមពល ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីសមត្ថកិច្ចដែលចាប់ខ្លួនសកម្មជនបរិស្ថានវ័យ ២១ ឆ្នាំរូបនេះបានអះអាងថា ក្រុមអ្នកតវ៉ាមានចេតនាប៉ុនប៉ងរារាំងនាយកប្រតិបត្តិប្រេងឥន្ធនៈ និងមន្ត្រីរដ្ឋាភិបាលមិនឲ្យចូលប្រជុំនៅខាងក្រៅសណ្ឋាគារ InterContinental ខណៈមេប៉ូលិសលោក Matt Cox បានប្រាប់តុលាការថា ប្រតិភូមិនអាចចូលសណ្ឋាគារបានឡើយ ដោយសារតែបាតុកម្ម ។
ប៉ុន្តែលោកមេធាវី Law បានឆ្លើយតបវិញថា “មានច្រកចូលច្រើនណាស់ដែលគណៈប្រតិភូអាចដើរចូលទៅបាន ចុះហេតុអ្វីបានជាចាំបាច់ត្រូវចាប់ខ្លួនចុងចោទ ដោយសារតែឈរនៅជ្រុងម្ខាងបែបនេះ ។ ការតវ៉ានេះគឺ ពេញដោយសន្តិភាព និងអហិង្សា ហើយបានរកឃើញថា មិនមានព័ស្តុតាងនៃយានយន្តណាមួយដាក់បាំងផ្លូវ ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។ វាគួរឲ្យភ្ញាក់ផ្អើលណាស់សម្រាប់ខ្ញុំដែលមិនឮពាក្យសម្ដីណាមួយនិយាយពីរឿងនេះ ចេញពីមាត់សាក្សីប្រហែល ១,០០០ នាក់ក្នុងសណ្ឋាគារដែលរៀបចំកិច្ចប្រជុំនោះ” ។

ចំណែកមេធាវីរបស់នាង Thunberg គឺលោក Raj Chada បាននិយាយថា “ការទាត់ចោលបណ្ដឹងនេះគឺជារឿងត្រឹមត្រូវ ហើយលក្ខខណ្ឌដែលដាក់ប្រឆាំងលើក្រុមអ្នកតវ៉ាគឺមិនស្របច្បាប់ឡើយ ជាពិសេសពួកគេថែមទាំងបានជ្រៀតជ្រែកទៅនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់កូនក្ដីលោកទៀតផង” ។
គួរបញ្ជាក់ថា សកម្មជនវ័យក្មេងនាង Greta Thunberg ចេញមុខកាន់តែច្រើន និងមានភាពលេចធ្លោខ្លាំង បន្ទាប់ពីមានការតវ៉ាប្រចាំសប្តាហ៍នៅខាងក្រៅសភាស៊ុយអែតកាលពីឆ្នាំ ២០១៨ ខណៈក្រោយៗមកទៀតនាងរងក្ដីក្ដាំជាច្រើន មានទាំងការផាកពិន័យពីតុលាការពីបទមិនគោរពប៉ូលិស និងបិទចរាចរណ៍ ក្នុងអំឡុងពេលការតវ៉ាបរិស្ថាននៅឯរោងចក្រប្រេងមួយកន្លែងនៅក្នុងប្រទេសស៊ុយអែត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កម្លាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា របូតបន្ទាយទ័ពមួយទៀតធ្លាក់ទៅកណ្ដាប់ដៃក្រុមទ័ពព្រៃ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣០ នាទីutes ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?