ព័ត៌មានអន្ដរជាតិ
សមាជិកសភាបក្សចលនាឆ្ពោះទៅមុខមួយរូប មានវង្សត្រកូលពីគ្រួសារសេដ្ឋីថៃ
ចាប់តាំងពីលេចមុខជាសាធារណៈក្នុងនាមជាសមាជិកសភា មកពីគណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward លោក Suphanat Minchaiynunt ឬហៅកាត់ថា Bank ត្រូវបានមហាជនដាក់ឈ្មោះថា ជាអ្នកនយោបាយសង្ហាបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ថៃ។
ជាពិសេសប្រជាជនក្នុងប្រទេសថៃជាច្រើនលាននាក់ គ្មាននរណាមិនស្គាល់សមាជិកសភាវ័យក្មេងរូបនេះ ខណៈដែលលោកបានក្លាយជាតំណាងរាស្រ្ដបាងកក មណ្ឌលទី៩ នៃតំបន់ Bang Khen, Chatuchak និង Lak Si ដែលត្រូវបានស្គាល់មុខមាត់ពិតថា លោកជាអ្នកនយោបាយសង្ហាតាំងពីដើមដំបូងនៃយុទ្ធនាការ រហូតដល់ចូលមកបំពេញតួនាទីជាសមាជិកសភាពេញលេញដល់សព្វថ្ងៃ។

ថ្វីបើបុរសវ័យក្មេងរូបនេះ ល្បីល្បាញនៅអាជីពនយោបាយយ៉ាងណាក្ដី ប៉ុន្តែមុនពេលប្រឡូកយ៉ាងពេញទំហឹងក្នុងនាមជាសមាជិកបក្ស លោក Suphanat មានគ្រួសារជាសេដ្ធីជំនួញប្រចាំប្រទេសថៃ និងជាអ្នកស្នងមរតករបស់សាជីវកម្មសំណង់ស៊ីវិលដ៏ធំដែលគ្រប់គ្រងដោយ Prayoonchai ចាប់តាំងពីឆ្នាំ១៩៨៤ មកម៉្លេះ។
គ្រួសារមហាសេដ្ឋី Minchainan ដើមឡើយត្រូវបានគេស្គាល់យ៉ាងច្បាស់នៅក្នុងឧស្សាហកម្មអចលនទ្រព្យ ដែលល្បីខ្លាំងនៅភាគខាងកើតទីក្រុងបាងកក ហើយ Bank គឺជាសមាជិកម្នាក់នៃគ្រួសារអ្នកមាននេះ។ លោកជាកូនប្រុសរបស់លោក Wisut Minchainan និងលោកស្រី Sopit Minchainan ក៏ត្រូវជាចៅប្រុសរបស់លោក Wichan Meanchainan អតីតអនុរដ្ឋមន្ត្រីក្រសួងសាធារណការចំនួនពីរអាណត្តិជាមេដឹកនាំគណបក្សភឿថៃ និងលោក Wirat Minchainan ប្រធានក្រុមប្រឹក្សាក្រុងបាងកក ស្រុក Minburi មកពីគណបក្សភឿថៃដូចគ្នា។ លោកក៏ជាសាច់ញាតិផ្ទាល់របស់លោកបណ្ឌិត Suthee Minchainan ដែលជាមេដឹកនាំថៃ-ចិន ប្រធានកិត្តិយសអចិន្ត្រៃយ៍នៃសភាពាណិជ្ជកម្មថៃ-ចិនផងដែរ។
លើសពីនេះទៀតសោត បុរសមកពីត្រកូលអភិជន Suphanat Minchaiynunt ទទួលបានភាពល្បីល្បាញខ្លាំងក្នុងអំឡុងពេលដែលលោកកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ការគ្រប់គ្រងគម្រោងសម្រាប់ការសាងសង់ មានមូលដ្ឋាននៅ University College London និងកំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Cambridge ។

ទោះយ៉ាងណាក៏ដោយ ក្នុងពេលដែលលោកធ្លាប់ប្រឡូកក្នុងអាជីវកម្មសំណង់ អចលនទ្រព្យ ការដឹកជញ្ជូន និងសូម្បីតែថ្នាំពេទ្យ ឥឡូវនេះលោកគឺជាអ្នកនយោបាយថៃដ៏ជោគជ័យម្នាក់ ដោយបានឈ្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣ និងជាប្រធានអនុគណៈកម្មាធិការពង្រឹងសហគ្រាសធុនតូច និងមធ្យម (SMEs) ផងដែរ។
សូមរម្លឹកដែរថា នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទីទី0៦ ខែមីនា ឆ្នាំ២០២៣ អនុប្រធានគណបក្សចលនាឆ្ពោះទៅមុខ លោក Picharn Chowapattanawong និងនាយករៀបចំការបោះឆ្នោតរបស់ MFP ប្រចាំទីក្រុងបាងកក លោក Theerajchai Panthumas បានប្រកាសថា Suphanat Minchaiynunt ជាបេក្ខជនចុងក្រោយរបស់គណបក្ស នៅទីក្រុងបាងកក។ កាលណោះ ការប្រកាសរបស់របស់សមាជិកបក្សបានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍នឹងរូបសម្បត្តិរបស់អ្នកនយោបាយវ័យក្មេងរូបនេះយ៉ាងខ្លាំង៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ម្ចាស់ជំនួញធំនៅថៃ ២ រូប លេចមុខក្នុងព្រះរាជពិធីអភិសេក បុត្រាស្ដេចព្រុយណេយ៉ាងស្និទ្ធស្នាលបំផុត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ