Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល លើកទង់ជ័យជម្នះលើក្រុមហាម៉ាសក្នុងទីក្រុងមួយនៅហ្គាហ្សា

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បាននិយាយកាលពីពេលថ្មីៗនេះថា ទាហានជើងគោកអ៊ីស្រាអែលបានប្រកាសពីជ័យជម្នះលើសមរភូមិប្រយុទ្ធ បន្ទាប់ពីកម្លាំងទ័ពរបស់ប្រទេសមួយនេះបានបណ្ដេញ និងសម្លាប់ក្រុមហាម៉ាសប្រមាណជា ១០,០០០ នាក់នៅទីក្រុង Khan Younis ក្នុងតំបន់ហ្គាហ្សា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានអាមេរិក UPI បានឲ្យដឹងថា ក្រៅពីបណ្ដេញ និងសម្លាប់ក្រុមហាម៉ាសក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ កម្លាំងទ័ពអ៊ីស្រាអែលក៏បានវាយប្រហារបង្កឲ្យសមាជិកក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះប្រហែល ១០,០០០ នាក់រងរបួសផងដែរ ។

ទន្ទឹមនោះ លោក Gallant បានលើកឡើងទៀតថា ភាពអង់អាចរបស់ទាហានអ៊ីស្រាអែលនាពេលនេះ កំពុងដៅមុខព្រួញឈានទៅដល់ការរំដោះឈ្លើយសឹក ព្រោះក្រុមហាម៉ាសស្រឡាញ់តែអំណាចមួយមុខគត់ ខណៈសេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្ត្រីបានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ដាក់គោលដៅថា ការក្ដោបក្ដាប់ទីក្រុង Khan Younis របស់ក្រុមហាម៉ាសនឹងត្រូវរលាយក្នុងរយៈពេល ២ ឬ ៣ សប្ដាហ៍ ។

ទោះយ៉ាងណា យោងតាមការរាយការណ៍ពីសារព័ត៌មាន SCMP បានឲ្យដឹងថា ទ័ពអ៊ីស្រាអែលមិនទាន់ប្រកាសពីការកាន់កាប់ទីក្រុង Khan Younis ពេញដៃនៅឡើយទេ ដោយសារតែក្រុមហាម៉ាសនៅសល់បន្ទាយកងវរសេនាតូចៗជាច្រើនទៀតនៅប៉ែកខាងលិចទីក្រុង ហើយប្រតិបត្តិការនេះអាចនឹងចាយពេលច្រើនសប្ដាហ៍ផងដែរ ។

ស្របពេលជាមួយគ្នានេះ សេចក្តីប្រកាសរបស់លោក Gallant មានន័យថា ទ័ពរបស់ក្រុមហាម៉ាសនឹងថយចុះពី ៧៥ មកនៅត្រឹម ៥៦ ភាគរយ ខណៈកម្លាំងរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះមានចន្លោះពី ៣ ម៉ឺនទៅ ៤ ម៉ឺននាក់នៅមុនផ្ទុះភ្លើងសង្គ្រាម ប៉ុន្តែយ៉ាងណាក៏ដោយ អ៊ីស្រាអែលក៏នៅតែប្រុងជើងការជានិច្ចផងដែរចំពោះប្រតិបត្តិការផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា ។

បន្ថែមពីនេះលោក Gallant ក៏​បាន​ប្តេជ្ញា​បណ្តេញ​ក្រុម​ហាម៉ាស​ចេញ​ពី​ក្រុង Rafah ដែលខណ្ឌចែក​ដោយ​ព្រំដែន ​ហ្គាហ្សា-អេហ្ស៊ីប ដោយសារកន្លងមក អ៊ីស្រាអែលមិនទាន់ហ៊ានប្រើទ័ពជើងគោកកាន់កាំភ្លើងវាយលុយចូលតំបន់មួយនេះឡើយ ក៏ព្រោះតែខ្លាចផ្ទុះជម្លោះប្រដាប់អាវុធផ្សេងមួយទៀតជាមួយអេហ្ស៊ីប ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៧,៣០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៦៦,៦០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ កម្លាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា របូតបន្ទាយទ័ពមួយទៀតធ្លាក់ទៅ កណ្ដាប់ដៃក្រុមទ័ពព្រៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម