ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូធី ធ្វើសមយុទ្ធយោធា ត្រាប់ឲ្យដូចការវាយប្រហារលើបន្ទាយទ័ព អ៊ីស្រាអែល
ក្រុមហ៊ូធីរបស់ប្រទេសយេម៉ែនបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមួយ ដោយធ្វើត្រាប់ឲ្យដូចទៅនឹងការវាយប្រហារទៅលើបន្ទាយទ័ពអ៊ីស្រាអែលដែលកំពុងផ្ទុះសង្គ្រាមបង្ហូរឈាមជាមួយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃទី៥ ខែកុម្ភៈនេះ ។

ស្របពេលជាមួយគ្នានេះ ទូរទស្សន៍ Al-Masirah បានរាយការណ៍ ដោយដកស្រង់សម្ដីអ្នកនាំពាក្យរបស់ក្រុមហ៊ូធីថា កម្លាំងបម្រុងរបស់ខ្លួនកំពុងធ្វើសមយុទ្ធដើម្បីច្បាំងដណ្ដើមយក និងការពារទៅដល់ទឹកដីប៉ាឡេស្ទីន ដោយក្នុងនោះមានទាំងការបាញ់មីស៊ីល យន្តហោះគ្មានមនុស្សបើក រថក្រោះ និងកាំភ្លើងធំ ប៉ុន្តែកាលបរិច្ឆេទ និងទីតាំងនៃសមយុទ្ធនេះមិនត្រូវបើកបង្ហាញឲ្យដឹងនោះទេ ។
សមយុទ្ធដែលមានឈ្មោះថា “យេម៉ែនគាំទ្រដល់ប៉ាឡេស្ទីន” បានចាប់ផ្តើមដោយការបាញ់បោះកាំភ្លើងធំ និងគ្រាប់រ៉ុកកែតទៅលើគោលដៅដែលក្លែងជាបន្ទាយទ័ពអ៊ីស្រាអែល បន្ទាប់មកគឺការវាយលុកដោយថ្មើរជើងលើគោលដៅ ក៏ដូចជាការតាំងទីលំនៅរបស់អ៊ីស្រាអែលទាំង ៣ ទិស រួមទាំងរបៀបគ្រប់គ្រង និងការចាប់យកអ្នកដែលនៅខាងក្នុងនោះផងដែរ ។

នៅក្នុងសមយុទ្ធនោះទៀតសោត ក្រុមហ៊ូធីថែមទាំងប្រកាសពីការបាញ់គ្រាប់រ៉ុកកែតចំៗទៅលើគោលដៅនៅក្នុងទីក្រុង Eilat ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយបន្ទាប់មកបានអះអាងពីការបាញ់ប្រហារទៅលើនាវាពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសនៅសមុទ្រក្រហម ដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកឧត្តមសេនីយ Ali Al-Mushki អគ្គសេនាធិការរងនៃក្រសួងការពារជាតិរបស់ក្រុមហ៊ូធីបានបញ្ជាក់ បន្ទាប់ពីសមយុទ្ធនោះថា “ការត្រៀមខ្លួនដើម្បីគាំទ្រដល់តំបន់ហ្គាហ្សាស្ទ្រីប ដែលកំពុងរងទុក្ខសោក និងការបំផ្លិចបំផ្លាញ គឺជាកាតព្វកិច្ចខាងសាសនា និងសីលធម៌របស់យើង ដូច្នេះយើងត្រូវតែជួយដល់ក្រុមហាម៉ាស និងអ្នកដែលនៅតំបន់ហ្គាហ្សា” ។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ មក ក្រុមហ៊ូធីបានបាញ់រះមីស៊ីលមិនបន្ថយដៃនោះឡើយទៅលើកប៉ាល់នៅសមុទ្រក្រហមដើម្បីជាការសងសឹកចំពោះការវាយលុកពីសំណាក់កម្លាំងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាប្រឆាំងនឹងក្រុមហាម៉ាសដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជនប៉ាឡេស្ទីន ។
អ៊ីស្រាអែលបានបើកការវាយសន្ធាប់យ៉ាងមិនប្រណីដៃទាំងតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីបដើម្បីជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដោយក្នុងបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៧,៣០០ នាក់ ដែលភាគច្រើនជាកុមារ និងស្ត្រី ហើយជាង ៦៦,៦០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីស្រាអែល លើកទង់ជ័យជម្នះលើក្រុមហាម៉ាសក្នុងទីក្រុងមួយនៅហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ