ព័ត៌មានអន្ដរជាតិ
លោក Zelensky ចុះផ្ទាល់ទៅសមរភូមិជួរមុខ ចំពេលលេចឮព័ត៌មានបណ្ដេញមេទ័ពកំពូលរបស់ប្រទេស
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានចុះផ្ទាល់ទៅសួរសុខទុក្ខដល់កងទ័ពអ៊ុយក្រែននៅសមរភូមិជួរមុខភាគអាគ្នេយ៍ ហើយលោកថែមទាំងប្រគល់មេដាយដល់ទាហានទាំងនោះផងដែរ ស្របពេលដែលមានក្ដីរំពឹងយ៉ាងមុតមាំថា មេទ័ពដ៏មានប្រជាប្រិយភាពអាចនឹងត្រូវបណ្ដេញចេញក្នុងពេលឆាប់ៗនេះ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែកុម្ភៈកន្លងទៅ ។

លោក Zelensky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការដែលលោកអញ្ជើញមកកាន់តំបន់ Zaporizhzhia គឺដើម្បីបង្ហាញការគាំទ្រ និងផ្ដល់កិត្តិយសទៅដល់ទាហានអ៊ុយក្រែន ដោយសារតែអ្នកស្នេហាជាតិរបស់យើងកំពុងប្រឈមនឹងបេសកកម្មដ៏លំបាក និងមានសារៈសំខាន់ដើម្បីវាយបកលើសត្រូវ ក៏ដូចជាការពារជាតិមាតុភូមិ” ។
ការិយាល័យប្រធានាធិបតីក៏បាននិយាយផងដែរថា លោក Zelensky បានចុះទៅមើលទាហាននៅខ្សែត្រៀមជួរមុខជិតភូមិ Robotyne ដែលក្លាយជាសមរភូមិប្រយុទ្ធជាមួយរុស្ស៊ីអស់រយៈពេលយ៉ាងយូរ ប៉ុន្តែភូមិភាគអាគ្នេយ៍មួយនេះត្រូវបានរំដោះមកវិញកាលពីចុងខែសីហា ឆ្នាំ ២០២៣ នៅក្នុងប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ។
ស្របពេលជាមួយគ្នានេះ ដំណើរចុះទៅកាន់សមរភូមិជួរមុខនៅពេលនេះក៏កើតមានឡើង ស្របពេលដែលមានភាពមិនប្រាកដប្រជាអំពីជោគវាសនារបស់លោកមេទ័ព Valeriy Zaluzhnyi ខណៈប្រភពចំនួនពីរបាននិយាយដូចគ្នាថា រដ្ឋាភិបាលអ៊ុយក្រែនបានជូនដំណឹងដល់សេតវិមានរួចរាល់ហើយ ពាក់ព័ន្ធនឹងគម្រោងបណ្តេញមេបញ្ជាការយោធាកំពូលរបស់ប្រទេស ដែលមើលការខុសត្រូវលើសឹកសង្គ្រាមប្រឆាំងនឹងកងកម្លាំងរបស់រុស្ស៊ី ។

ទន្ទឹមនោះ ការចិញ្ចឹមចិត្តបណ្ដេញលោក Zaluzhnyi ដែលត្រូវបានគេដឹងថា ប៉ះទង្គិចពាក្យសម្ដីជាមួយលោក Zelensky ជុំវិញបញ្ហាកើតឡើងជាច្រើន បន្ទាប់ពីបាក់ទ័ពក្នុងការវាយដណ្ដើមយកទឹកដីភាគច្រើនដែលក្ដោបក្ដាប់ដោយរុស្ស៊ី ក្នុងប្រតិបត្តិការវាយបកកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ។
គួរបញ្ជាក់ថា លោក Zaluzhnyi ដែលត្រូវបានគេស្គាល់ជា “ឧត្តមសេនីយ៍ដែក” មានប្រជាប្រិយភាពយ៉ាងក្រាស់ក្រែល ខណៈបើមានការបណ្ដេញមេទ័ពកំពូលរូបនេះចេញពីតំណែងមែននោះ អាចនឹងប៉ះពាល់ទៅដល់សីលធម៌ក្នុងចំណោមកងទ័ពអ៊ុយក្រែនដែលកំពុងកាន់កាំភ្លើងតតាំងដើម្បីកាន់កាប់ទីតាំងនៅតាមបណ្ដោយជួរមុខជាង ១,០០០ គីឡូម៉ែត្រប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដ៏ច្រើនសន្ធឹកសន្ធាប់ដែលប្រដាប់ដោយឃ្លាំងស្ដុកអាវុធដ៏ធំ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលដល់ឆ្នាំទី ២ ហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈលោក Zelensky កំពុងដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អ៊ីស្រាអែល លើកទង់ជ័យជម្នះលើក្រុមហាម៉ាសក្នុងទីក្រុងមួយនៅហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ