ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន គំរាមប្រើកម្លាំងកម្ចាត់អ្នកចង់បំបែកប្រទេសជាតិ
ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីនលោក Eduardo Ano បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលហ្វីលីពីនប្រុងជើងការរួចជាស្រេចក្នុងការប្រើប្រាស់ “សិទ្ធិអំណាច និងកងកម្លាំង” ប្រឆាំងរាល់ការប៉ុនប៉ងបំបែកប្រទេសជាតិ បន្ទាប់ពីអតីតប្រធានាធិបតីលោក Rodrigo Duterte គំរាមផ្ដាច់ដែនកោះភាគខាងត្បូងមួយចំនួនចេញពីប្រជុំកោះដែលនៅសេសសល់ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែកុម្ភៈកន្លងទៅ ។

លោក Ano បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចិញ្ចឹមចិត្តណាមួយដើម្បីបំបែកប្រទេសហ្វីលីពីននឹងត្រូវប៉ះរលាកដោយកម្លាំងរដ្ឋាភិបាល ហើយរដ្ឋាភិបាលជាតិនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់សិទ្ធិអំណាច និងកងកម្លាំងរបស់ខ្លួនដើម្បីបង្ក្រាប ក៏ដូចជាបញ្ឈប់រាល់ការប៉ុនប៉ងដើម្បីផ្តាច់សាធារណរដ្ឋហ្វីលីពីននោះទេ ហើយការអំពាវនាវឲ្យមានការធ្វើអបគមន៍ នឹងក្លាយជារឿងញែកកិច្ចព្រមព្រៀងសន្តិភាពរបស់រដ្ឋាភិបាលជាមួយអតីតក្រុមបំបែកខ្លួន” ។
លោក Duterte បានអំពាវនាវឲ្យមានឯករាជ្យភាពនៃកោះ Mindanao ដែលជាស្រុកកំណើតរបស់អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ ខណៈដែលចំណងមិត្តភាពរបស់លោកជាមួយប្រធានាធិបតី Ferdinand Marcos Jr បានប្រទាំងប្រទើសក្នុងសប្តាហ៍នេះ ជុំវិញការខ្វែងគំនិតដាក់គ្នាទាក់ទិនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ។

លោក Marcos បាននិយាយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៨៧ គឺសំដៅបន្ធូរបន្ថយការវិនិយោគបរទេស ប៉ុន្តែលោក Duterte បែរជាចោទប្រកាន់លោកប្រធានាធិបតីថា បានប្រើប្រាស់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដើម្បីគ្រាន់តែបន្តកាន់អំណាចប៉ុណ្ណោះ ។
គួរបញ្ជាក់ថា អំពើហិង្សា និងជម្លោះបានញាំញីកោះ Mindanao អស់ជាច្រើនទសវត្សរ៍ នៅពេលដែលកម្លាំងរដ្ឋាភិបាលបានប្រយុទ្ធជាមួយក្រុមបះបោរ និងក្រុមជ្រុលនិយម ដែលបានបង្អាក់ការវិនិយោគ និងបណ្ដាលឲ្យភូមិជាច្រើនស្ថិតក្នុងភាពក្រីក្រ ខណៈឃើញស្ថានភាពបែបនេះ ក្រុមឧទ្ទាមដ៏ធំបំផុតក្នុងតំបន់ គឺរណសិរ្សរំដោះឥស្លាម Moro (MILF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរដ្ឋាភិបាលហ្វីលីពីនក្នុងឆ្នាំ ២០១៤ ហើយបានដកខ្លួនចេញពីការប្រយុទ្ធដើម្បីឯករាជ្យភាពជាថ្នូរនឹងការពង្រឹងស្វ័យភាពនៅក្នុងតំបន់ស្វយ័តមូស្លីមដែលហៅថា Bangsamoro ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កម្លាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា របូតបន្ទាយទ័ពមួយទៀតធ្លាក់ទៅ កណ្ដាប់ដៃក្រុមទ័ពព្រៃ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ