ព័ត៌មានអន្ដរជាតិ
ចិន កាត់ទោសប្រហារជីវិតអ្នកនិពន្ធជនជាតិ អូស្ត្រាលី Yang Hengjun ពីបទចារកម្ម
អ្នកនិពន្ធជនជាតិអូស្ត្រាលីលោក Yang Hengjun ត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការចិន ពោលរយៈពេល ៥ ឆ្នាំ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទធ្វើចារកម្ម ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃទី០៥ ខែកុម្ភៈកន្លងទៅ ។

លោកបណ្ឌិត Yang ដែលជាអ្នកប្រាជ្ញ និងជាអ្នកនិពន្ធប្រលោមលោកដែលបានសរសេរអំពីកិច្ចការរដ្ឋរបស់ប្រទេសចិន ពីមុនធ្លាប់បម្រើការនៅក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន ដែលត្រូវបានគេដាក់រហ័សនាមថា “អ្នកដើរតាមលទ្ធិប្រជាធិបតេយ្យ” ប៉ុន្តែការសរសេររបស់គាត់ជារឿយៗមានការរិះគន់ចំៗទៅលើរដ្ឋាភិបាល ។
គាត់ត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលចិនចំពោះការរិះគន់អំពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសចិន និងការតស៊ូមតិរបស់គាត់ទៅលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ លោករស់នៅក្នុងទីក្រុងញូវយ៉ក ប៉ុន្តែបានធ្វើដំណើរទៅកាន់ទីក្រុងក្វាងចូវក្នុងខែមករា ឆ្នាំ២០១៩ ជាមួយប្រពន្ធ និងកូនរបស់លោក និងត្រូបានចាប់ខ្លួននៅព្រលានយន្តហោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីលោកស្រី Penny Wong បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលី និងបានអំពាវនាវឲ្យចិនប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្តង់ដារមូលដ្ឋាននៃយុត្តិធម៌ និងការព្យាបាលបណ្ឌិត Yang ស្របតាមបទដ្ឋានអន្តរជាតិ និងកាតព្វកិច្ចផ្លូវច្បាប់របស់ប្រទេសចិន ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់អ្នកសារព័ត៌មានថា ករណីរបស់លោកបណ្ឌិត Yang ត្រូវបានដោះស្រាយយ៉ាងម៉ត់ចត់ និងស្របតាមច្បាប់ ។ ករណីរបស់បុរសអាយុ ៥៨ ឆ្នាំរូបនេះបានធ្វើឲ្យមានការចោទសួរ និងសង្ស័យចាប់តាំងពីការចាប់ខ្លួនរូបលោកមក រួមទាំងការកាត់ក្តីដោយសម្ងាត់នៅឆ្នាំ ២០២១ ខណៈអ្នកគាំទ្រលោកបណ្ឌិត Yang បានពណ៌នាការឃុំខ្លួនលោកថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ។

គួរបញ្ជាក់ថា ការឃុំខ្លួនរបស់លោក Yang Hengjun និងអ្នកកាសែតអូស្ត្រាលី Cheng Lei ក្នុងឆ្នាំ ២០២០ បានរួមចំណែកដល់ទំនាក់ទំនងដ៏ជូរចត់រវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា ប៉ុន្តែទំនាក់ទំនងទាំងនោះមានស្ថេរភាព ចាប់តាំងពីការផ្លាស់ប្តូររដ្ឋាភិបាលនៅប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០២២ ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់វិទ្យាស្ថាន Lowy លោក Richard McGregor បានប្រាប់កាសែត Sydney Morning Herald ថា ការកាត់ទោសថ្មីរបស់លោកបណ្ឌិត Yang ទំនងជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕
អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ