Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ូធី គំរាមប្រទេសអឺរ៉ុបមួយទៀត បើហ៊ានចូលដៃវាយប្រហារ យេម៉ែន

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters, មន្ត្រីជាន់ខ្ពស់ក្រុមហ៊ូធីដែលជាសម្ព័ន្ធអ៊ីរ៉ង់នៅយេម៉ែន បាននិយាយក្នុងបទសម្ភាសមួយកាលពីថ្ងៃចន្ទទី៥ខែកុម្ភៈថា អ៊ីតាលី នឹងក្លាយជាគោលដៅ ប្រសិនបើប្រទេសនេះចូលរួមក្នុងការវាយប្រហារណាមួយ ប្រឆាំងនឹងយេម៉ែន។

(រូបថត៖ Brookings)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីចុងសប្តាហ៍មុន អ៊ីតាលីប្រកាសថា ខ្លួននឹងបញ្ជូនមេបញ្ជាការឲ្យចូលរួមបេសកកម្មកងនាវាចរសមុទ្រក្រហមរបស់សហភាពអឺរ៉ុប (EU) ដើម្បីការពារកប៉ាល់ពាណិជ្ជកម្ម ពីការវាយប្រហារដោយកងជីវពលហ៊ូធី។

ពេលនោះ ប្រធានគោលនយោបាយការបរទេស EU លោក Josep Borrell និយាយថា អាណត្តិនៃបេសកកម្មដែលនឹងចាប់ផ្តើមនៅពាក់កណ្តាលខែកុម្ភៈមួយនេះ គឺដើម្បីការពារកប៉ាល់ពាណិជ្ជកម្មនិងការវាយប្រហារស្ទាក់ចាប់ ពោលគឺមិនមែនចូលរួមក្នុងការវាយប្រហារប្រឆាំងក្រុមហ៊ូធីទេ។

ប្រធានគោលនយោបាយការបរទេស EU លោក Josep Borrell (រូបថត៖ AFP)

ទោះបីជាយ៉ាងណាក៏ដោយ លោក Mohamed Ali al-Houthi ប្រធានគណៈកម្មាធិការបដិវត្តន៍កំពូលរបស់ក្រុមហ៊ូធី បានប្រាប់កាសែត La Repubblica ថា ប្រទេសអ៊ីតាលី ត្រូវតែអព្យាក្រឹតក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ហើយដាក់សម្ពាធទីក្រុងហ្ស៊េរុយសាឡិម ឲ្យបញ្ឈប់ការវាយប្រហារលើតំបន់ហ្គាហ្សា។ នោះនឹងក្លាយជាមធ្យោបាយតែមួយគត់ដើម្បីសម្រេចបានសន្តិភាពក្នុងតំបន់។

លោក Mohamed Ali al-Houthi ប្រធានគណៈកម្មាធិការបដិវត្តន៍កំពូលរបស់ក្រុមហ៊ូធី (រូបថត៖ Repubblica) 

សូមបញ្ជាក់ជាថ្មី នៅថ្ងៃសុក្រទី១២ខែមករា, ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក បានចាប់ផ្តើមការទម្លាក់គ្រាប់បែកប្រឆាំងចលនាឧទ្ទាមហ៊ូធី នៅយ៉េមែន ក្រោយចលនាគាំទ្រដោយអ៊ីរ៉ង់មួយនេះ មិនខ្វល់នឹងការព្រមាន ហើយនៅតែបន្តវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មក្នុងសមុទ្រក្រហម។

ក្រុមនេះ បើកការវាយប្រហារដំបូងលើកប៉ាល់ពាណិជ្ជកម្មដែលដឹកទំនិញទៅអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៣មក ហើយសកម្មភាពកាន់តែខ្លាំងឡើងៗនេះហើយ ទើបបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទូទាំងពិភពលោក បង្វែរកប៉ាល់ចេញពីសមុទ្រក្រហមទៅជុំវិញឆកសមុទ្រ Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកវិញ។

(រូបថត៖ ក្រសួងការពារជាតិអង់គ្លេស)

សម្រាប់ទំនិញដែលដឹកពីអាស៊ីទៅអឺរ៉ុប ឬអាមេរិកខាងជើង, ការធ្វើដំណើរតាមផ្លូវវាងនេះ មានន័យថា ពួកគេត្រូវធ្វើដំណើរឆ្ងាយជាងមុនប្រហែល ១១១១០គីឡូម៉ែត្រទៀត ហើយអាចពន្យាពេលដឹកជញ្ជូនដល់ទៅមួយខែ ដូចនេះពិតណាស់ វាមិនអាចចៀសផុតឡើយដែលថ្លៃដឹកជញ្ជូនត្រូវអស់ច្រើនជាងមុន។

ការវាយប្រហារ ក៏បានគំរាមកំហែងយ៉ាងខ្លាំងផងដែរ ដល់លំហូរនៃទំនិញពាណិជ្ជកម្មតាមរយៈសមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរវាងអាស៊ី និងបស្ចិមប្រទេស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក និងអង់គ្លេស ទ្រាំលែងបានហើយ ត្រូវបង្ខំចិត្ត ប្រើធម៌ក្តៅ លើក្រុមហ៊ូធី 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣១ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៧ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម