Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្រ្វិកខាងត្បូង ស្នើឲ្យឥណ្ឌា យកវ៉ាក់សាំងកូវីដ ១លានដូសទៅវិញ

បានផុស

នៅ

កាសែត The Economic Times បានរាយការណ៍នៅថ្ងៃអង្គារទី១៦ខែកុម្ភៈនេះថា ប្រទេសអាហ្វ្រិកខាងត្បូងបានស្នើដល់វិទ្យាស្ថាន Serum របស់ឥណ្ឌា ឲ្យយកទៅវិញនូវវ៉ាក់សាំងកូវីដចំនួន១លានដូសដែលក្រុមហ៊ុននេះបានបញ្ជូនមកកាលពីដើមខែកុម្ភៈ។

រឿងនេះបានកើតឡើង មួយសប្តាហ៍បន្ទាប់ពីប្រទេសនេះនិយាយថា ខ្លួននឹងពន្យារការប្រើប្រាស់វ៉ាក់សាំង AstraZeneca នៅក្នុងកម្មវិធីចាក់ថ្នាំបង្ការរបស់ខ្លួន។

វិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា ដែលកំពុងផលិតថ្នាំបង្ការរបស់ក្រុមហ៊ុន AstraZeneca បានក្លាយជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងដ៏សំខាន់មួយ។ វ៉ាក់សាំងកូវីដចំនួន១លានដូស បានទៅដល់ប្រទេសអាហ្វ្រិកខាងត្បូងរួចទៅហើយកាលពីសប្តាហ៍មុន ហើយ៥០០,០០០ដូសទៀតនឹងត្រូវទៅដល់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

This image has an empty alt attribute; its file name is download-13-1612757080884.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters ទេ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាហ្រ្វិកខាងត្បូងបាននិយាយថា រដ្ឋាភិបាលអាចនឹងលក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ក្រោយពេលប្រទេសនេះផ្អាកការដាក់ឲ្យប្រើប្រាស់បន្ទាប់ពីការធ្វើតេស្តតូចមួយបង្ហាញថា វាផ្តល់នូវការការពារតិចតួចបំផុតប្រឆាំងនឹងវីរុសកូរ៉ូណាបំប្លែងខ្លួន501Y.V2 នៅក្នុងប្រទេសនេះ។

ប្រទេសអាហ្រ្វិកមួយនេះមិនទាន់ចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដរបស់ខ្លួននៅឡើយទេ ប៉ុន្តែបានសម្រេចចិត្តចាប់ផ្តើមចាក់ថ្នាំបង្ការដល់បុគ្គលិកសុខាភិបាលជាមួយវ៉ាក់សាំង Johnson & Johnson ក្នុងទម្រង់នៃការសិក្សាអនុវត្តជាមួយក្រុមអ្នកស្រាវជ្រាវ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Asian One

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម