ព័ត៌មានអន្ដរជាតិ
ប៉ូលិសព្រំដែន មីយ៉ាន់ម៉ា ជិត ១០០ នាក់រត់ភៀសខ្លួនទៅប្រទេសជិតខាង គេចពីបាញ់បោះរបស់ក្រុមទ័ពព្រៃ
ទីស្នាក់ការកណ្តាលនៃកងកម្លាំងការពារព្រំដែនរបស់ប្រទេសបង់ក្លាដែសបាននិយាយកាលពីថ្ងៃចន្ទថា ប៉ូលិសព្រំដែនយោធាមីយ៉ាន់ម៉ាជិត ១០០ នាក់បានរត់ភៀសខ្លួនចេញពីរដ្ឋរ៉ាក់ឃីនឆ្លងចូលទៅកាន់ប្រទេសបង់ក្លាដែស ដើម្បីគេចពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយកងទ័ពអារ៉ាកាន់ ចាប់តាំងតែពីថ្ងៃអាទិត្យមក ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Irrawaddy កាលពីថ្ងៃទី៥ ខែកុម្ភៈកន្លងទៅ ។
ក្រុមមន្ត្រីបាននិយាយថា ប៉ូលិសការពារព្រំដែនរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចំនួន ៩៥ នាក់បានរត់ឆ្លងដែនពីទីក្រុង Maungdaw នៃរដ្ឋរ៉ាក់ឃីនចូលទៅកាន់ស្រុក Bandarban របស់ប្រទេសបង់ក្លាដែស បន្ទាប់ពីផ្ទុះការបាញ់បោះដាក់គ្នាយ៉ាងខ្លាំងក្លា ខណៈកងទ័ពអារ៉ាកាន់ (AA) ក៏បាននឹងកំពុងរុលចូលកាន់តែជ្រៅភាគខាងត្បូងរបស់ប្រទេសផងដែរ ។
បន្ទាប់ពីកម្លាំងប៉ូលិសរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសហើយនោះ កងទ័ពអារ៉ាកាន់បានប្រកាសក្ដោបក្ដាប់ទីស្នាក់ការ Taungpyo Letya និងរឹបអូសបាននូវគ្រាប់រំសេវជាច្រើន ហើយក៏កំពុងព្យាយាមវាយដណ្តើមយកប៉ុស្តិ៍មួយផ្សេងទៀតនៅក្នុងទីក្រុង Maungdaw ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង់ក្លាដែសលោក Asaduzzaman Khan បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា សមាជិកប៉ូលិសការពារព្រំដែនមីយ៉ាន់ម៉ាបានដើររកជំនួយពីបង់ក្លាដែសសម្រាប់ “ការការពារខ្លួន” បន្ទាប់ពីជំរំព្រំដែនមួយចំនួនក្នុងចំណោមជំរំព្រំដែនរបស់ពួកគេ ធ្លាក់ក្រោមកណ្ដាប់ដៃក្រុមឧទ្ទាមទ័ពព្រៃ ខណៈក្រសួងក៏កំពុងពិភាក្សាជាមួយមីយ៉ាន់ម៉ា ដើម្បីបញ្ជូនប៉ូលិសការពារព្រំដែនទាំងនោះត្រឡប់ទៅវិញផងដែរ ។
ប៉ុន្មានខែចុងក្រោយនេះ កងកម្លាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាន់តែបាក់ទ័ព ដោយសារតែកងទ័ពអារ៉ាកាន់ (AA) ព្រួតដៃជាមួយកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និងកងទ័ពរំដោះជាតិ Ta’ang (TNLA) ហើយចាប់តាំងពីផ្ទុះប្រតិបត្តិការ Operation 1027 ថ្ងៃទី២៧ ខែតុលាឆ្នាំមុនមក ក្រុមទ័ពព្រៃទាំងបីនេះវាយដណ្តើមយកបន្ទាយទ័ពជាង ៥០០ កន្លែង និងទីក្រុងចំនួន ២០ ពីកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពេលដែលការប្រយុទ្ធគ្នាបានរាលដាលដល់ភាគខាងកើត និងភាគខាងលិចរដ្ឋ Shan ខណៈយោងតាមអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ប្រជាជនជាងកន្លះលាននាក់ត្រូវបង្ខំចិត្តឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។
គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមឧទ្ទាមទាំងបីបានផ្ទុះមានឡើងនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីចុងខែតុលា ឆ្នាំ២០២៣ មកម្ល៉េះ បើទោះបីជាទីក្រុងប៉េកាំងសម្របសម្រួលបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរក៏ដោយ ខណៈភ្លើងសង្គ្រាមកាន់តែឆេះរោលរាលឡើង នៅពេលកម្លាំងទ័ពជិត ២,៤០០ នាក់ រួមទាំងមន្ត្រីជាង ២០០ នាក់បានសុំចុះចាញ់ក្រុមឧទ្ទាមទ័ពព្រៃនៅទីក្រុង Kokang ដែលមានព្រំប្រទល់ជាប់ប្រទេសចិន រួមជាមួយទីក្រុង Paletwa និងបន្ទាយទ័ពចំនួន ៦ ផ្សេងទៀតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសឥណ្ឌាកាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ កន្លងទៅ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ កម្លាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា របូតបន្ទាយទ័ពមួយទៀតធ្លាក់ទៅកណ្ដាប់ដៃក្រុមទ័ពព្រៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ