ព័ត៌មានអន្ដរជាតិ
បុរសអាមេរិកម្នាក់ ច្រឡំពោលពាក្យគេហាមប្រាមលើកប៉ាល់ទេសចរណ៍ ជាប្រផ្នូលមិនល្អដូចទីតានិក
តើអ្នកដឹងទេថា នៅលើកប៉ាល់ទេសចរណ៍មានពាក្យមួយចំនួនត្រូវបានគេហាមប្រាមដាច់ខាតដែលមិនគួរនិយាយចេញមកទាល់តែសោះ។ ប៉ុន្តែ យោងតាម nypost បានចុះផ្សាយពី Net Idol ដ៏ល្បីម្នាក់ បានស្រែកនិយាយប្រយោគពាក់ព័ន្ធនឹងទីតានិកនៅកណ្តាលបន្ទប់ទទួលទានអាហារជុំគ្នា។

លោក Mark Sebastian ដែលជា TikToker មានអ្នកតាមដាន ១.៧ លាននាក់ បានចែករំលែកបទពិសោធន៍របស់គាត់លើយុទ្ធនាការ Ultimate World Cruise របស់ Royal Caribbean និងអ្វីដែលគាត់បានរៀនក្នុងអំឡុងពេល ១៨ យប់នៅលើកប៉ាល់ទេសចរណ៍មួយ ចាប់ពីថ្ងៃទី ០៥-២៣ ខែមករា ឆ្នាំ២០២៤។
តាមរយៈឃ្លិបដែលបង្កោះដោយតារា TikToker ដដែលរូបនោះ បានផ្ទុះនូវការចាប់អារម្មណ៍យ៉ាងច្រើនលើសលប់ រហូតធ្វើឲ្យវីដេអូរបស់លោកផ្ទាល់មានអ្នកចូលមើលជាង៧លានដង។ នេះជារឿងដែលលោក Mark និយាយថា គាត់បានដឹងថាមានពាក្យមួយដែលមិនសមរម្យក្នុងការនិយាយនៅលើកប៉ាល់ទេសចរណ៍គឺពាក្យ Titanic ដែលគាត់ផ្ទាល់បាននិយាយដោយចៃដន្យ។ រហូតដល់មិត្តរបស់គាត់បានខ្សឹបប្រាប់កុំឲ្យនិយាយពីកប៉ាល់ទីតានិក ឬអ្វីក៏ដោយកុំពាក់ព័ន្ធនឹងកប៉ាល់មួយនេះឲ្យសោះ។
លោក Mark Sebastian បានរៀបរាប់ហេតុការណ៍ដែលខ្លួនច្រឡំនិយាយលើកប៉ាល់ថា “នៅពេលដែលបន្ទប់ទាំងមូលកំពុងញ៉ាំអាហារថ្ងៃត្រង់។ ខ្ញុំថាកប៉ាល់របស់យើងមានប្រវែងវែងជាងកប៉ាល់ទីតានិកតែ ១០០ ហ្វីតប៉ុណ្ណោះ។ ភ្លាមៗ ខ្ញុំស្រាប់តែឮសំឡេងឧបករណ៍ធ្លាក់មកលើឥដ្ឋ ហើយអ្នករត់តុដកដង្ហើមធំ រួចមកបរិយាកាសគ្រប់យ៉ាងគឺប្រែជាស្ងប់ស្ងាត់យ៉ាងចម្លែក”។
បុរសជា TikToker ដដែលបានបញ្ចាក់បន្ថែមទៀតថា មុនពេលជិះកប៉ាល់ គាត់មិនដែលដឹងថាមានពាក្យហាមឃាត់បែបនេះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រយោគបែបនេះវាត្រូវបានគេជឿថាហេតុផលដែលមិនគួរនិយាយចេញមកទាល់តែសោះ។ នេះក៏ដោយសារតែវាត្រូវបានចាត់ទុកថាជាប្រផ្នូលអាក្រក់ ពីគ្រោះមហន្តរាយ Titanic ដែលបានក្លាយជាសោកនាដកម្ម សម្រាប់មនុស្សជុំវិញពិភពលោកស្គាល់យ៉ាងច្បាស់។
លើសពីនេះ នៅលើកប៉ាល់ទេចរណ៍ជាច្រើននៅបរទេស គេបានស្លាកហាមប្រាមភ្ញៀវកុំឲ្យរម្លឹកពីសោកនាដកម្មពិភពលោកនេះ លើយានជំនិះរបស់គេ។ ប្រសិនបើមានភ្ញៀវណាម្នាក់ច្រឡំនិយាយ គេត្រូវសុំទោស ហើយឈប់មាត់ កពាក់ព័ន្ធនឹងកប៉ាល់ Titanic ។ តាមជំនឿគេគ្រប់គ្នាគិតថា វាជាប្រផ្នូលមួយដ៏អាក្រក់បំផុតដែលគ្មានអ្នកណាចង់ជួបនោះទេ ខណៈខ្លួនកំពុងស្ថិតលើសមុទ្រដ៏ធំល្វឹងល្វើយនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្ទុះការចាប់អារម្មណ៍លើបុរសវៀតណាម២រូប លក់ផ្កាស្បៃរឿងមុនចូលឆ្នាំថ្មីមកដល់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ