Connect with us

ព័ត៌មានអន្ដរជាតិ

​ថៃ ​គ្រោងចេញច្បាប់ ​ហាមជក់​កញ្ឆា​ សម្រាប់ការកម្សាន្ត

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post, ក្រសួងសុខាភិបាលថៃ បានឲ្យដឹងនៅថ្ងៃអង្គារទី៦ខែកុម្ភៈថា រាជរដ្ឋាភិបាល នឹងចាត់វិធានការជាបន្ទាន់ ចំពោះច្បាប់មួយដែលនឹងហាមប្រាមការជក់កញ្ឆាជាលក្ខណៈកម្សាន្ត បន្ទាប់ពីប្រទេសនេះ ប្រើប្រាស់កញ្ឆា និងដកចេញពីបញ្ជីគ្រឿងញៀនក្នុងឆ្នាំ២០២២។

(រូបថត៖ Mint)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយចាត់ទុកកញ្ឆាជារឿងស្របច្បាប់ មានហាងលក់កញ្ឆារាប់រយកន្លែង បានរីកដុះដាលពាសពេញប្រទេស ជាពិសេសក្នុងទីក្រុងបាងកកតែម្តង ដែលជាហេតុបង្កឲ្យមានក្តីព្រួយបារម្ភ ហើយជំរុញឲ្យអនុវត្តច្បាប់តឹងរ៉ឹងជាងមុន។

បញ្ហាក៏កើតមានផងដែរកាលពីចុងសប្តាហ៍មុន បន្ទាប់ពីភ្ញៀវចូលរួមកម្មវិធីរបស់ក្រុមតន្ត្រីរ៉ុកអង់គ្លេស Coldplay នៅទីក្រុងបាងកក បានត្អូញត្អែរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ការប្រគំតន្ត្រីទាំងមូលមានក្លិនដូចកញ្ឆា”។

(រូបថត៖ Bloomberg)

ឆ្លើយតបចំពោះបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ គូសបញ្ជាក់ថា ច្បាប់ថ្មី ដែលហាមជក់កញ្ឆាសម្រាប់ការកម្សាន្ត នឹងត្រូវដាក់ស្នើទៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ។

ស្របពេលជាមួយគ្នានោះ លោក Chonlanan Srikaew បានប្រាប់អ្នកយកព័ត៌មានថា “ច្បាប់ថ្មីនេះ នឹងត្រូវកែប្រែពីច្បាប់ដែលមានស្រាប់ ដើម្បីអនុញ្ញាតឲ្យប្រើកញ្ឆាតែសម្រាប់គោលបំណងសុខភាព និងឱសថប៉ុណ្ណោះ ខណៈការ​ប្រើ​ដើម្បី​សប្បាយ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ខុស”។

(រូបថត៖ The Star)

ពាក់ព័ន្ធរឿងនេះ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានចេញមុខប្រឆាំងជារឿយៗចំពោះការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត ហើយសង្កត់ធ្ងន់ថា កញ្ឆាគួរតែអនុញ្ញាតឲ្យប្រើសម្រាប់តែឱសថបានហើយ។

សូមជម្រាបជាថ្មី ថៃបានក្លាយជាប្រទេស​អាស៊ីដំបូងគេ​ ដែលបើកផ្លូវ​អនុញ្ញាត​ឲ្យដាំនិងប្រើប្រាស់​កញ្ឆា​ក្នុង​ចំណី​អាហារ។ វិធានការនេះចូល​ជាធរមាន នៅថ្ងៃ​ព្រហស្បតិ៍​ទី៩មិថុនាឆ្នាំ២០២២៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គ្លីនិកនៅ ថៃ ចាប់ផ្ដើមយកកញ្ឆាព្យាបាលជំងឺមួយចំនួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម