ព័ត៌មានអន្ដរជាតិ
សភា សេណេហ្គាល់ ពន្យារពេលបោះឆ្នោតដល់ចុងឆ្នាំ ក្រោយផ្ទុះភាពច្របូកច្របល់
សភារបស់ប្រទេសសេណេហ្គាល់បានពន្យារពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរហូតដល់ថ្ងៃទី១៥ ខែធ្នូ បន្ទាប់ពីផ្ទុះភាពច្របូកច្របល់ បន្ទាប់ពីសមាជិកសភាបក្សប្រឆាំងត្រូវបានដកចេញពីសភា ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីទី៦ ខែកុម្ភៈ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរថា ប្រធានាធិបតីសេណេហ្គាល់លោក Macky Sall បានប្រកាសកាលពីពេលថ្មីៗនេះថា ការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែកុម្ភៈ នឹងត្រូវពន្យារពេល ដែលបង្កឲ្យមានការតវ៉ាដោយហិង្សានៅពេញប្រទេស ។
ការពន្យារពេលរបស់សភានេះបានកើតឡើងកាលពីល្ងាចថ្ងៃចន្ទ នៅពេលដែលសមាជិកសភាចំនួន ១០៥ នាក់ក្នុងចំណោម ១៦៥ អាសនៈបានបោះឆ្នោតគាំទ្រចំពោះវិធានការនេះ មានន័យថា ការបោះឆ្នោតនឹងពន្យារពេលរហូតដល់ខែធ្នូ ហើយនឹងរក្សាលោក Sall ឲ្យនៅកាន់តំណែងដដែលរហូតដល់រកឃើញអ្នកស្នងតំណែងថ្មី ។

គួរបញ្ជាក់ថា ការពន្យារពេលបោះឆ្នោតនេះ ទំនងជាអាចប្រឈមនឹងភាពចលាចលកាន់តែខ្លាំង ខណៈពេលដែលសមាជិកសភាបានពិភាក្សាលើសេចក្តីព្រាងច្បាប់នេះកាលពីថ្ងៃចន្ទ ហើយក៏មានក្រុមបាតុករជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅសភាក្នុងទីក្រុង Dakar ដោយដុតសំបកកង់រថយន្ត និងរិះគន់លោក Sall ផងដែរ ខណៈលោកប្រធានាធិបតីរូបនេះធ្លាប់បាននិយាយថា លោកមិនមានគម្រោងបន្តអាណត្តិនោះទេ ប៉ុន្តែក្រុមអ្នកតវ៉ានៅតែមានការសង្ស័យ ស្របពេលដែលមេដឹកនាំគណបក្សប្រឆាំងក៏បានថ្កោលទោសចំពោះការពន្យារពេលនេះផងដែរ ៕
អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ