Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញនិយាយថា ក្រមសីលធម៌យុវជនថៃ កំពុងធ្លាក់ចុះ ដោយសារសង្គមគ្រួសារទន់ខ្សោយ

បានផុស

នៅ

នៅក្នុងសង្គមថៃ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានករណីហិង្សាជាច្រើនកើតឡើង ហើយករណីទាំង​នោះភាគច្រើនពាក់ព័ន្ធទៅនឹងយុវវ័យ ដូចជាករណី ក្មេងប្រុសជំទង់អាយុ១៤ឆ្នាំ ម្នាក់បានប្រើកាំភ្លើងបាញ់រះនៅក្នុងផ្សារទំនើបបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួស៣នាក់ រួមទាំងករណីក្មេងជំទង់៥នាក់ វាយស្ត្រីអនាថាអាយុ៤៧ឆ្នាំម្នាក់ស្លាប់នៅខេត្តស្រះកែវ និងករណីក្មេង​ជំទង់​មួយ​ក្រុម​បាន​វាយ​ប្រហារ​សិស្ស​អាយុ​១៣​ឆ្នាំ​ម្នាក់​នៅ​កណ្តាល​ផ្លូវ​ក្នុង​ស្រុក Lahan Sai ខេត្ត Buriram ជាដើម ។

រាល់ករណីដែលបានកើតឡើងខាងលើនេះ លោក Sompong Jitradub អ្នកជំនាញផ្នែកអប់រំបាននិយាយថា សង្គមថៃកំពុងបន្តពូជយុវជនដែលគ្មានសេចក្ដីថ្លៃថ្នូរ និងបង្កើតឱ្យមានអំពើហិង្សា ហើយប្រសិនបើមិនមានដំណោះស្រាយទេនោះ វានឹងកើតមានបញ្ហាកាន់តែខ្លាំងជាងនេះ ។

ករណីក្មេងជំទង់៥នាក់ វាយស្ត្រីអនាថាអាយុ៤៧ឆ្នាំម្នាក់ស្លាប់នៅខេត្តស្រះកែវ (រូបថតពី៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ថែម​ថា ប្រព័ន្ធ​គ្រួសារ​ក្នុងសង្គមថៃបច្ចុប្បន្ន​កំពុងធ្លាក់ទន់ខ្សោយ ដោយសារជារឿយៗឪពុកម្ដាយរវល់ជាមួយការងារច្រើន បណ្ដោយឱ្យកូនៗរបស់ពួកគេឈ្លក់វង្វេងជាមួយសម្ភារៈនិយមដូចជាទូរស័ព្ទដៃទំនើប និងគួបផ្សំជាមួយប្រព័ន្ធអប់រំ គ្រប់គ្រងពុំបានគ្រប់ជ្រុងជ្រោយទៅនឹងស្ថានភាពរបស់កុមារ និងយុវជន ទើបបណ្ដាលឱ្យកើតមានការកើនឡើងនៃក្មេងទំនើង ។

លោក Sompong Jitradub បញ្ជាក់ថា ការមិនយកចិត្តទុកដាក់ និងការទុកកុមារចោលឱ្យនៅឯកោ ជាកត្តាមួយ ដែលនាំឱ្យពួកគេងាកមកប្រើប្រាស់ស្មាតហ្វូន និង អ៊ិនធឺណេត ដែលជាឧបករណ៍អាចឱ្យពួកគេមើលឃើញពីមាតិការពុំសមរម្យជាច្រើន និងអាចអូសទាញពួកគេឈានទៅរកប្រព្រឹត្តអំពើមិនគប្បី មានអកប្បកិរិយាមិនសមរម្យ ឬកាន់តែធ្ងន់ធ្ងរជាងនេះអាចឱ្យពួកគេញៀនជាមួយសារធាតុផ្សេងៗ ដូចជា កញ្ឆា, methamphetamine, និងបារីអេឡិចត្រូនិច ជាដើម ដែលទាំងនេះសុទ្ធតែជាសារធាតុជម្រុញកម្លាំងចិត្តឱ្យកើតមានករណីអំពើហិង្សាក្នុងសង្គម ។

យោងតាមស្ថិតិរបស់នាយកដ្ឋានការពារកុមារ និងយុវជន បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២-២០២៣ មានបទល្មើសព្រហ្មទណ្ឌចំនួន ១២,០០០ ករណី សុទ្ធតែពាក់ព័ន្ធជាមួយកុមារ និងយុវជន។ ហើយស្ថិតិបានបង្ហាញថា ភាគច្រើនពួកគេទាំងនោះទើបតែបញ្ចប់ថ្នាក់វិទ្យាល័យ និងមកពីគ្រួសារដែលមានម្ដាយឪពុកលែងលះ ៕

ប្រែសម្រួលដោយ៖ ប៉ោ កុសល

ប្រភព៖ Khaosod

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៤ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៤ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម