ព័ត៌មានអន្ដរជាតិ
កិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលថៃ និងក្រុមផ្ដាច់ខ្លួន Barisan Revolusi Nasional ចាប់ផ្ដើមកើតឡើងម្ដងទៀត
អស់រយៈពេល ២០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ ២០០៤ មក ដែលតំបន់ភាគខាងត្បូងប្រទេសថៃ ត្រូវបានរងនូវជម្លោះកម្រិតទាប ដែលបង្កឡើងដោយក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួន Barisan Revolusi Nasional ។ ហើយជម្លោះ រយៈពេលពីរទស្សវត្សរ៍មកនេះ បានបណ្ដាលឱ្យមានមនុស្សជាង ៧,៣០០ នាក់ស្លាប់ និង ១៣,៥០០ នាក់របួស ។
យ៉ាងណាមិញ នៅថ្ងៃអង្គារ ទី៦ ខែកុម្ភៈនេះ កិច្ចចរចាសន្តិភាព ជាមួយក្រុមផ្ដាច់ខ្លួន Barisan Revolusi Nasional បានចាប់ផ្ដើមកើតឡើងម្ដងទៀត បន្ទាប់ពីសម្រាករយៈពេល១ឆ្នាំ ដែលការចរចានេះ បានធ្វើឡើងនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។
លោក Chatchai Bangchuad ប្រធានអ្នកចរចាថ្មីរបស់រដ្ឋាភិបាលថៃបាននិយាយថា កិច្ចប្រជុំនេះនឹងផ្តោតលើអ្វីដែលជាគោលដៅផែនការរួម នឹងបង្ហាញផ្លូវទៅរកសន្តិភាព ។
សូមបញ្ជាក់ថា Barisan Revolusi Nasional គឺជាក្រុមចលនាឯករាជ្យនៅភាគខាងជើងនៃប្រទេសម៉ាឡេស៊ី មាននៅរដ្ឋ Perlis , Kedah, Kelantan និងភាគខាងត្បូងប្រទេសថៃ តំបន់ Patani ។ សកម្មភាពបេះបោរ បានកើតឡើងនៅឆ្នាំ ២០០៤ និងបានជះឥទ្ធិពលទៅកាន់ទីក្រុងបាងកក និងខេត្តភូកេត ហើយវានៅបន្តរ៉ាំរ៉ៃហូតដល់ពេលបច្ចុប្បន្ន ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
ប្រភព៖ The Star
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា