ព័ត៌មានអន្ដរជាតិ
ត្រីបាឡែនពិឃាដប្រមាណ១០ក្បាល ជាប់ក្នុងផ្ទាំងទឹកកកនៅសមុទ្រជប៉ុន
កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ សារព័ត៌មាន NHK បានរាយការណ៍អំពីរឿងដ៏គួរឲ្យសោកស្តាយក្នុងប្រទេសជប៉ុនបន្ទាប់ពីត្រីបាឡែនពីឃាដប្រមាណ១០ក្បាល ត្រូវបានក្រុមអ្នកនេសាទប្រទះឃើញជាប់គាំងក្នុងទឹកសមុទ្រទឹកកក ភាគខាងកើតកោះហុកកៃដូ។
ក្រោយមក អ្នកនេសាទក្នុងតំបន់បានជូនដំណឹងដល់អាជ្ញាធរឆ្នេរសមុទ្រនៅក្រុង Rausu នៅព្រឹកថ្ងៃអង្គារកន្លងទៅនេះ។ ប៉ុន្តែមន្ត្រីឆ្នេរនិយាយថា ពួកគេមិនអាចជួយត្រីបាឡែនទាំងនោះបានទេ ដោយសារតែទឹកកកក្រាស់ពេក ហើយពួកគេគ្មានជម្រើសអ្វីក្រៅពីរង់ចាំឲ្យទឹកកករលាយ និងទុកឲ្យក្រុមត្រីបាឡែនហែលទៅឆ្ងាយប៉ុណ្ណោះ។

វីដេអូដែលថតបានដោយក្រុមការពារសត្វក្នុងស្រុកក្នុងតំបន់នោះ បានបង្ហាញពីក្រុមត្រីបាឡែនពិឃាដកំពុងជាប់គាំងក្នុងផ្ទាំងទឹកកកក្នុងសមុទ្រ ខណៈដែលពួកវាតស៊ូដកដង្ហើមដើម្បីប្រឹងរស់។ ក្នុងនោះផងដែរ ក្រុមមន្ត្រីឧតុនិយមក្នុងតំបន់ដែលបានថតរូបបញ្ចាក់ថា ពួគគេឃើញក្រុមត្រីបាឡែនប្រហែល១៣ក្បាល ជាប់ក្នុងរន្ធតូចៗនៅក្នុងផ្ទាំងទឹកកកហើយថែមទាំងកូនត្រីបាឡែន៣ទៅ៤ក្បាលកំពុងប្រឹងដកដង្ហើម។
ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេ ដែលត្រីបាឡែនពិឃាដបានជាប់គាំងក្នុងសមុទ្រទឹកកកក្នុងប្រទេសជប៉ុន។ ត្រលប់ទៅឆ្នាំ ២០០៥ មានត្រីបាឡែនមួយក្រុមបានជាប់គាំងនៅជិតទីក្រុង Rausu មុនពេលត្រីបាឡែននោះបានស្លាប់ភ្លាមៗក្នុងកន្លែងកើតហេតុ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសអាមេរិកម្នាក់ ច្រឡំពោលពាក្យគេហាមប្រាមលើកប៉ាល់ទេសចរណ៍ ជាប្រផ្នូលមិនល្អដូចទីតានិក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ