ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាថា នេះមិនមែនជារដ្ឋប្រហារទេ និងគ្មានជម្រើសអ្វីក្រៅពីរឹបអូសយកអំណាច
អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសមីយ៉ាន់ម៉ាគ្មានជម្រើសអ្វីក្រៅពីរឹបអូសយកអំណាចនៅក្នុងប្រទេសនោះឡើយ និងបានអះអាងថា វាមិនមែនជារដ្ឋប្រហារនោះទេ ។
លោកឧត្តមសេនីយ៍ Zaw Min Tun បាននិយាយថា ការចាប់ឃុំខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី គឺសមហេតុផល ។ ការអះអាងថា ការលួចបន្លំសន្លឹកឆ្នោតនៅក្នុងខែវិច្ឆិកាមិនត្រូវបានដោះស្រាយតាមបញ្ជាយោធានោះទេ ។

លោកបានប្រាប់សន្និសីទកាសែតថា “គោលបំណងរបស់យើងគឺរៀបចំការបោះឆ្នោត និងប្រគល់អំណាចដល់គណបក្សដែលឈ្នះ” ។
អត្ថាធិប្បាយអំពីការតវ៉ាចុងក្រោយនៅក្នុងទីក្រុងយ៉ាំងហ្គោនរបស់ប្រទេសមីយ៉ាន់ម៉ា អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ក្រុមអ្នកតវ៉ាបានញុះញង់ឲ្យមានអំពើហិង្សាប្រឆាំងនឹងប៉ូលិសក្នុងអំឡុងពេលប្រមូលផ្តុំគ្នា ។

នៅពេលត្រូវបានគេសួរអំពីការចាប់ឃុំខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី លោកឧត្តមសេនីយ៍ Zaw Min Tun បាននិយាយថា មន្រ្តីនឹងសម្រេចលើបញ្ហានេះដោយអនុលោមតាមរដ្ឋធម្មនុញ្ញ ។
អ្នកនាំពាក្យរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសនេះទំនងជាប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ។ ឯកសារដែលចូលជាធរមានកាលពីជាងមួយទសវត្សរ៍មុន និងត្រូវបានធ្វើវិសោធនកម្មនៅឆ្នាំ ២០១៥ បានបម្រុងទុកប្រហែលមួយភាគបួននៃអាសនៈនៅក្នុងសភាសម្រាប់មន្រ្តីយោធា ។

នៅថ្ងៃទី ១ ខែកុម្ភៈ យោធានៃប្រទេសនេះបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នក្នុងរយៈពេលមួយឆ្នាំពេញជាមួយនឹងការផ្ទេរអំណាចទៅអគ្គមេបញ្ជាការលោក Min Aung Hlaing ។
ភាពវឹកវរនយោបាយកើតឡើងបន្ទាប់ពីប៉ុន្មានខែនៃភាពតានតឹងរវាងរដ្ឋាភិបាល និងយោធាជុំវិញលទ្ធផលនៃការបោះឆ្នោតទូទៅកាលពីថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំមុន ។ ខណៈដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសបានបញ្ជាក់អំពីជ័យជម្នះរបស់គណបក្ស NLD ក្នុងការបោះឆ្នោតនេះ គណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព (USD) ដែលគាំទ្រដោយយោធាបានជំទាស់នឹងលទ្ធផលដែលនឹងអនុញ្ញាតឲ្យលោកស្រី អ៊ុងសាន ស៊ូជី កាន់តំណែងរយៈពេល ៥ ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ UN ព្រមានថា របបយោធាមីយ៉ាន់ម៉ានឹងទទួលរងផលវិបាកធ្ងន់ធ្ងរ
ចុចអាន ៖ មិនលើកលែង! ប៉ូលិសមីយ៉ាន់ម៉ាចាប់ឃុំខ្លួនទាំងសិស្សសាលាក្មេងៗ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?