ព័ត៌មានអន្ដរជាតិ
ព្រលានយន្តហោះ ថៃ រំពឹងទាញទេសចរបរទេសជាង ២០០ ភាគរយមកចុះចត ថ្ងៃចូលឆ្នាំ ចិន
ក្រុមហ៊ុនអាកាសចរណ៍ថៃ (AOT) រំពឹងនឹងទាញបានចំនួនភ្ញៀវទេសចរបរទេសហោះមកលេងកម្សាន្តប្រទេសថៃយ៉ាងគំហុក ក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Pattaya Mail នៅថ្ងៃទី៧ ខែកុម្ភៈនេះ ។
នាយក AOT លោក Kirati Kijmanawat បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នកដំណើរដែលហោះហើរមកលេងកម្សាន្តនៅប្រទេសថៃរំពឹងនឹងហក់ឡើង ២០៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ដោយសារតែប្រទេសនេះបានបើកដំណើរការឡើងវិញទាំងស្រុងសម្រាប់ការទទួលភ្ញៀវទេសចរបរទេស ស្របពេលដែលរដ្ឋភិបាលរបស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមួយចំនួន ។
ប្រទេសថៃកំពុងអនុវត្តការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវមកពីកាហ្សាក់ស្ថាន និងចិនសម្រាប់ការស្នាក់នៅរយៈពេល ៣០ ថ្ងៃរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ខណៈអ្នកកាន់លិខិតឆ្លងដែនរុស្ស៊ីអាចស្នាក់នៅថៃរយៈពេល ៩០ ថ្ងៃរហូតដល់ថ្ងៃទី៣០ ខែមេសា ។ ចំណែកអ្នកទេសចរឥណ្ឌា និងតៃវ៉ាន់ក៏រីករាយនឹងការស្នាក់នៅរយៈពេល ៣០ ថ្ងៃ រហូតដល់ថ្ងៃទី១០ ខែឧសភា ស្របពេលដែលថ្មីៗនេះ ប្រទេសថៃ និងចិនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីផែនការលើកលែងទិដ្ឋាការទៅវិញទៅមកផងដែរ ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនាតទៅ ។
លោក Kirati បានលើកឡើងទៀតថា ក្រុមហ៊ុន AOT ក៏បានដំឡើងម៉ាស៊ីនស្កេនលិខិតឆ្លងដែនដោយស្វ័យប្រវត្តិនៅអាកាសយានដ្ឋានអន្តរជាតិចំនួន ៦ ផងដែរដែលមានដូចជា សុវណ្ណភូមិ ដុនមឿង ភូកេត ឈៀងម៉ៃ ហាតយ៉ៃ និងឈៀងរ៉ៃ ដូច្នេះអ្នកដំណើរអាចត្រួតពិនិត្យឯកសារពាក់ព័ន្ធទាំងអស់រហូតដល់ ៦ ម៉ោងមុនការហោះហើរ ។
លោក Kirati បានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានសុវណ្ណភូមិមានម៉ាស៊ីនស្កេនលិខិតឆ្លងដែនដោយស្វ័យប្រវត្តិចំនួន ២១០ គ្រឿង ខណៈអាកាសយានដ្ឋានដុនមឿងមាន ៥០ គ្រឿង ដែលនេះជាការសន្សំសំចៃពេលវេលាដល់អ្នកដំណើរ និងចៀសវាងការចំណាយពេលតម្រង់ជួររង់ចាំ ហើយសេវាកម្មនេះចំណាយពេលត្រឹមតែ ២០ វិនាទីប៉ុណ្ណោះក្នុងការស្កេនមុខ និងស្នាមម្រាមដៃរបស់អ្នកដំណើរម្នាក់ៗ ខណៈបច្ចុប្បន្នមានអ្នកដំណើរប្រហែល ១៧ ភាគរយកាន់លិខិតឆ្លងដែនអេឡិចត្រូនិច និងប្រើប្រាស់ការស្កេនលើម៉ាស៊ីនស្វ័យប្រវត្តិមួយនេះ ហើយក្រុមហ៊ុន AOT គ្រោងនឹងបង្កើនចំនួននេះដល់ ៥០ ភាគរយឯណោះ ។
គួរបញ្ជាក់ថា ប្រទេសថៃរំពឹងនឹងអូសទាញភ្ញៀវទេសចរបរទេសជាង ១ លាននាក់ក្នុងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ដោយក្នុងនោះជិត ២០ ម៉ឺននាក់អាចមកពីចិនដីគោក ហុងកុង និងតៃវ៉ាន់ ហើយទេសចរទាំងនោះនឹងចាយយ៉ាងក្រាស់ក្រែលលើថ្លៃធ្វើដំណើរជាង ១,៦០០ ដុល្លារក្នុងម្នាក់ ខណៈពេញមួយឆ្នាំ ២០២៤ នេះ ថៃដាក់មុខព្រួញកើបអ្នកទេសចរជាង ៣៤ លាននាក់មកលេងកម្សាន្ត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មេធាវី ថៃ គាស់កកាយរឿងជិតមួយទសវត្សរ៍មុន ប្ដឹងលោក ថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត