ព័ត៌មានអន្ដរជាតិ
អ៊ីតាលី ស្នើឲ្យមានការប្រើថ្នាំគីមីក្រៀវអ្នកប្រព្រឹត្តបទល្មើសរំលោភ
លោកឧបនាយករដ្ឋមន្ត្រីអ៊ីតាលីថ្មីៗនេះ បានប្រកាសជំរុញឲ្យអ្នកតាក់តែងច្បាប់ អនុម័តឲ្យមានទណ្ឌកម្មពិន័យ ដោយប្រើថ្នាំគីមីក្រៀវទៅលើជនដែលប្រព្រឹត្តបទលើ្មសរំលោភសេពសន្ថវៈ ។ ការប្រកាសនេះ គឺក្រោយមានករណីយុវជនអន្តោរប្រវេសន៍អេហ្ស៊ីបមួយក្រុម ចាប់រំលោភបូកលើក្មេងស្រីអនីតិជន ១៣ ឆ្នាំនៅទឹកដីអ៊ីតាលី ។

ប្រភពព័ត៌មាន RT បានឲ្យដឹងថា ក្មេងស្រីអនីតិជនវ័យ១៣ឆ្នាំនៅតំបន់កោះ Sicily ភាគខាងត្បូងអ៊ីតាលី ត្រូវបានជនអន្តោរប្រវេសន៍ឆ្លងដែនចូលទឹកដីអ៊ីតាលីខុសច្បាប់ ជាយុវជនអេហ្ស៊ីបដែលមានគ្នា៧នាក់ បានប្រព្រឹត្តអំពើរំលោភបូក នៅចំពោះមុខមិត្តប្រុសរបស់នាងកាលពី១សប្តាហ៍មុនកន្លងទៅ ។
ក្រុមយុវជនអេហ្ស៊ីប ដែលមានវ័យពី ១៥ ដល់ ១៩ ឆ្នាំទាំងនោះ បានប្រពឹត្តអំពើរំលោភជាក្រុមនៅក្នុងបន្ទប់ទឹកសាធារណៈមួយកន្លែងនៅក្នុងសួន Villa Bellini នៃតំបន់កោះខាងលើ ដោយសេចក្តីរាយការណ៍ពីជនរងគ្រោះថា មានយុវជនពីរនាក់បានរំលោភបំពាននាង និងអ្នកផ្សេងទៀតបានវាយធ្វើបាបមិត្តប្រុសវ័យ១៧ឆ្នាំ របស់នាងឲ្យមើលសកម្មភាពនោះ។ យ៉ាងណាជនជាប់ចោទជាយុវជនអេហ្ស៊ីបទាំង៧នាក់ ត្រូវបានចាប់ខ្លួន និងរកឃើញថាបានប៉ុនប៉ងគេចខ្លួនចេញពីតំបន់ Sicily ផងដែរក្រោយពីប្រព្រឹត្តបទល្មើសរួច។

ជុំវិញករណីខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តីអ៊ីតាលី Matteo Salvini បានសរសេរនៅក្នុងបណ្តាញសង្គម X ថា “មិនចាំបាច់និយាយពិភាក្សាសម្រួបសម្រួលនោះទេ ។ ករណីព្រៃផ្សៃបែបនេះ មិនគួរអត់ឱនឲ្យសោះ ប៉ុន្តែត្រូវតែប្រើ ថ្នាំគីមីក្រៀវ!”។ បន្ថែមពីនោះលោកឧបនាយករដ្ឋមន្រ្តីក៏បានជមរុញឲ្យសហការីរបស់លោក បោះឆ្នោតធ្វើសំណើខាងលើនេះឲ្យបានឆាប់កាន់តែល្អ។
ជាមួយគ្នានេះ សហការីរបស់លោក គឺលោកស្រី Annalisa Tardino ជាសមាជិកក្នុងសភាអឺរ៉ុបបានពន្យល់បន្ថែមថា ករណីថ្នាំគីមីសម្រាប់ក្រៀវ ដែលនឹងស្នើជាទោសប្បញ្ញត្តិនេះ គឺប្រើសម្រាប់ជនណាប្រព្រឹត្តបទល្មើសរំលោភ ពិសេសទាំងអ្នកប្រពឹត្តិលើអនិតិជន ក៏ដូចជាការដាក់ពន្ធនាគារមួយជីវិតនឹងត្រូវដាក់បញ្ចូលផងដែរ ហើយជនជាប់ចោទទាំងនោះគួរតែចាប់បញ្ជូនទៅប្រទេសគេវិញ ។ នៅអេហ្ស៊ីបគេនឹងមិនហ៊ានប្រព្រឹត្តទង្វើនោះទេ ជាពិសេសសុវត្ថិភាពកុមារត្រូវជាអាទិភាពនៅទូទាំងប្រទេសអ៊ីតាលី ។

គួររំឭកថា ប្រទេសអ៊ីតាលីមានករណីរំលោភបំពានភាគច្រើនប្រពឹត្តដោយជនភៀសខ្លួនខុសច្បាប់ ។ តាមទិន្នន័យក្រសួងមហាផ្ទៃអ៊ីតាលីនាឆ្នាំ ២០១៩ បង្ហាញថា ករណីរំលោភសេពសន្ថវៈ៤២% ក្នុងប្រទេសគឺប្រព្រឹត្តដោយជនអន្តោរប្រវេសន៍ ហើយករណីនៅអ៊ីតាលីក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតនៅអ៊ឺរ៉ុប គឺសុទ្ទសឹងតែជាប់ទាក់ទិននឹងជនអន្តោរប្រវេសន៍ខុសច្បាប់ជាច្រើននាក់ចូលទឹកដីខ្លួន ៕
ដោយ៖ មាន រតនា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង