Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំនេះ ថៃ រៀបចំពិធីបុណ្យសង្ក្រាន្តលំដាប់ពិភពលោក រយៈពេល៣សប្តាហ៍

បានផុស

នៅ

សារព័ត៌មានថៃ PBS បានដកស្រង់សម្តីអ្នក​នាំពាក្យ​រដ្ឋាភិបាលលោក Chai Wacharonke ដែលបញ្ជាក់កាលពីថ្ងៃពុធទី៧ខែកុម្ភៈថា ឆ្នាំនេះ ថៃ នឹងប្រារព្ធពិធីបុណ្យសង្ក្រាន្តរយៈពេល៣សប្តាហ៍ទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី១ខែមេសាទៅ ជាមួយក្តីសង្ឃឹមថា សកម្មភាពដែលពោរពេញដោយភាពសប្បាយរីករាយក្នុងអំឡុងពេលនេះ នឹងក្លាយជាធាតុផ្សំនៃថាមពលទន់របស់ប្រទេសថៃ ក៏ដូចជាការជំរុញកំណើនទេសចរនិងវិស័យទេសចរណ៍ ផងដែរ។

លោក Chai Wacharonke (រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chai និយាយថា ក្រសួងវប្បធម៌ នឹងរៀបចំសកម្មភាពនេះ ដោយមានការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធទាំងរដ្ឋនិងឯកជន នៅក្នុងសង្កាត់ចំនួន៥០នៃទីក្រុងបាងកក និងខេត្តចំនួន៧៦ផ្សេងទៀត។

ដោយឡែក កាលពីចុងឆ្នាំមុន គណៈកម្មាធិការរដ្ឋាភិបាលថៃ ក៏បានប្រកាសប្រារព្ធពិធីបុណ្យ សង្ក្រាន្តច្រើនថ្ងៃផងដែរ ពោលគឺមិនមែនរៀបចំត្រឹម៣ថ្ងៃដូចប្រពៃណីឡើយ ព្រោះមានគោលបំណង ធ្វើឲ្យប្រទេសថៃស្ថិតក្នុងចំណោមគោលដៅទេសចរណ៍ពិភពលោកកំពូលទាំង១០ សម្រាប់ពិធីបុណ្យ។

(រូបថត៖ Bangkok Post)

ពេលនោះ មេដឹកនាំគណបក្សភឿថៃ លោកស្រី Paetongtarn Shinawatra ដែលជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រថាមពលទន់ជាតិ បានប្រកាសផែនការនេះ នៅលើទំព័រ Facebook របស់ខ្លួន ដោយនិយាយថា ផែនការថាមពលទន់សម្រាប់ឆ្នាំ២០២៤ បានចាប់ផ្តើមហើយ ដោយមានអនុគណៈកម្មការចំនួន១២នៅទូទាំងឧស្សាហកម្មទាំង១១ បានស្នើសុំថវិកាដើម្បីជំរុញសេដ្ឋកិច្ចច្នៃប្រតិដ្ឋ។

លោកស្រីបន្តថា ប្រធានបទដ៏គួរឲ្យរំភើបមួយទៀតដែលត្រូវបានពិភាក្សា គឺផែនការសម្រាប់ពិធីបុណ្យសង្ក្រាន្ត នៅឆ្នាំ២០២៤។ ​សង្ក្រាន្ត​លើក​ក្រោយ​នឹង​មិន​ដូច​ឆ្នាំ​មុនៗ​ឡើយ ព្រោះ​យើង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ នោះគឺ “​បុណ្យលេងទឹក​លំដាប់ពិភពលោកនិងបាតុភូត​សង្ក្រាន្ត​”។

លោកស្រី Paetongtarn Shinawatra (រូបថត៖ Nation)

ទោះបីជាយ៉ាងណាក៏ដោយ ពិធីបុណ្យធំគឺនៅតែធ្វើឡើងក្នុងអំឡុងពេល៣ថ្ងៃដដែល ខណៈថ្ងៃនៅសល់ក្នុងរយៈពេលនេះ នឹងមានការរៀបចំពិធីវប្បធម៌ផ្សេងៗ។

សូមបញ្ជាក់ជាថ្មី ពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ ថៃ ត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ កាលពីថ្ងៃពុធទី៦ខែធ្នូឆ្នាំ២០២៣ នាំឲ្យមានការអបអរសាទរទូទាំងប្រទេស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឆ្នាំក្រោយ ថៃ រៀបចំពិធីបុណ្យសង្ក្រាន្ត មួយខែពេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

Sokha Hotels

ព័ត៌មានពេញនិយម