ព័ត៌មានអន្ដរជាតិ
វិស័យអចលនទ្រព្យនៅ វៀតណាម កំពុងដាំក្បាលចុះក្រោម ត្រឹមខែមករា បិទទ្វារ ២ ពាន់កន្លែង
វិស័យអចលនទ្រព្យរបស់វៀតណាមចំនួន ២ ពាន់កន្លែងបានបិទទ្វារបញ្ឈប់ប្រតិបត្តិការជាបណ្ដោះអាសន្នត្រឹមតែក្នុងខែមករា ឆ្នាំ២០២៤ ពោលស្មើនឹង ១៣៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam News កាលពីដើមសប្ដាហ៍កន្លងមក ។

យោងតាមទិន្នន័យនៅក្នុងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមករា ឆ្នាំ ២០២៤ ដែលចេញដោយការិយាល័យស្ថិតិទូទៅបានឲ្យដឹងថា ចំនួនសហគ្រាសដែលប្រកាសក្ស័យធនមានចំនួន ១៤៩ ស្មើនឹង ៩៧.៤ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ខណៈនៅក្នុងខែមករា វៀតណាមទាំងមូលមានអាជីវកម្មអចលនទ្រព្យទើបបង្កើតថ្មីចំនួន ៣៤២ ស្មើនឹង ១០១.២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ។
ទោះបីជាយ៉ាងណាក៏ដោយ អំឡុងពេលនេះក៏មានអាជីវកម្មអចលនទ្រព្យបើកដំណើរការឡើងវិញផងដែរ ក្នុងនោះមានសហគ្រាសចំនួន ៦៤៥ ស្មើនឹង ១២៩.៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន បន្ទាប់ពីអាជីវកម្មអចលនទ្រព្យជួបវិបត្តិជាច្រើនកាលពីឆ្នាំមុន ស្របពេលចំនួនអាជីវកម្មទើបបង្កើតថ្មីដែលកំពុងប្រតិបត្តិការក្នុងវិស័យអចលនទ្រព្យមានត្រឹមតែ ៤,៧២៥ ប៉ុណ្ណោះ ដោយថយចុះជាង ៤៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ។
ទន្ទឹមនឹងនោះ ចំនួនអាជីវកម្មដែលត្រូវរលាយ និងបញ្ឈប់តាមរយៈពេលកំណត់គឺមានជិត ៥,០០០ អាជីវកម្ម កើនឡើង ៥៥ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន ស្របពេលដែលការកាត់បន្ថយបុគ្គលិកនៅក្នុងអាជីវកម្មអចលនវត្ថុនៅតែកើតមានឡើងទាំងក្នុងអាជីវកម្មខ្នាតតូច និងខ្នាតធំ ។

ទាក់ទិននឹងស្ថានភាពទាក់ទាញទុនវិនិយោគពីបរទេសវិញ យោងរបាយការណ៍របស់ទីភ្នាក់ងារវិនិយោគបរទេសនៃក្រសួងផែនការ និងវិនិយោគបានឲ្យដឹងថា ឧស្សាហកម្មអាជីវកម្មអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានដើមទុនវិនិយោគសរុបកើនដល់ជាង ១.២៧ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២០ ខែមករា ស្មើនឹង ៥៣.៩ ភាគរយនៃដើមទុនវិនិយោគដែលបានចុះបញ្ជីសរុប និងខ្ពស់ជាងរយៈពេលដូចគ្នា ២ ដង ។
ចំណែកឧស្សាហកម្មអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការទាក់ទាញមូលធនបរទេសកាលពីឆ្នាំមុន ជាមួយនឹងទុនវិនិយោគសរុបជិត ៤.៦៧ ពាន់លានដុល្លារ ដែលស្មើនឹងជាង ១២.៧ ភាគរយនៃទុនវិនិយោគដែលបានចុះបញ្ជីសរុប កើនឡើង ៤.៨ ភាគរយ បើធៀបនឹងឆ្នាំមុន ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មេធាវី ថៃ គាស់កកាយរឿងជិតមួយទសវត្សរ៍មុន ប្ដឹងលោក ថាក់ស៊ីន ពីបទ ប្រមាថព្រះមហាក្សត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត