ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ព្រមានថា ពិភពលោកកំពុងឈានចូល “យុគសម័យវឹកវរ”
ស្របពេលក្រុមប្រឹក្សាសន្តិសុខ មិនមូលមតិគ្នាលើបញ្ហាភូមិសាស្ត្រនយោបាយសំខាន់ៗ និងវិបត្តិពិភពលោកដែលកំពុងបន្ត, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ពិភពលោកកំពុងឈានចូល “យុគសម័យវឹកវរ” ហើយ។

Aljazeera បានផ្សាយកាលពីថ្ងៃពុធទី៧ខែកុម្ភៈថា ក្នុងសុន្ទរកថាប្រចាំឆ្នាំដែលបង្ហាញពីអាទិភាពរបស់គាត់សម្រាប់ឆ្នាំ២០២៤ដល់ក្រុមប្រឹក្សាសន្តិសុខ នៅទីក្រុងញូវយ៉ក លោក Guterres និយាយថា ជម្លោះនិងសង្រ្គាមនៅទូទាំងពិភពលោក កំពុងបង្កើតគ្រោះថ្នាក់និងរឿងហេតុដែលមិនអាចទាយទុកជាមុនបាន សម្រាប់ជនស៊ីវិលស្លូតត្រង់។
លោក Guterres ប្រាប់មហាសន្និបាតថា “សម្រាប់មនុស្សរាប់លាននាក់ ដែលជាប់នៅក្នុងជម្លោះជុំវិញពិភពលោក ជីវិតរបស់ពួកគេហាក់ដូចជាស្ថិតក្នុងឋាននរក។ យុគសម័យនៃភាពចលាចល បានបង្កើតជាភាពគ្រោះថ្នាក់និងរឿងហេតុមិនអាចទាយទុកជាមុនបាន សម្រាប់អ្នកទាំងអស់គ្នា”។

ក្នុងចំណោមបញ្ហាដែល UN ខ្វែងគំនិតគ្នា គឺសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ លោកភ្ញាក់ផ្អើលជាខ្លាំង ចំពោះរបាយការណ៍ដែលថា អ៊ីស្រាអែលមានបំណងផ្តោតការវាយលុកយោធារបស់ខ្លួន នៅភាគខាងត្បូងតំបន់ហ្គាហ្សា ជាកន្លែងមនុស្សជាងមួយលាននាក់ ស្វែងរកទីសុវត្ថិភាពពីការទម្លាក់គ្រាប់បែកនិងការវាយលុកដីគោក។
ស្របពេលជាមួយគ្នានោះ លោកអគ្គលេខាធិការ ក៏បានរិះគន់រដ្ឋនានា ដែលកំពុងពង្រឹងឃ្លាំងអាវុធប្រល័យលោកផងដែរ ដោយស្តីបន្ទោសថា វិធានការទាំងនោះ មានតែបង្កើនអសន្តិសុខជាសកល និងបង្កភាពតានតឹងក្នុងតំបន់ប៉ុណ្ណោះ។

សូមបញ្ជាក់ជាថ្មី កងកម្លាំងអ៊ីស្រាអែល បានបើកការវាយលុកខ្លាំងក្លា លើតំបន់ហ្គាហ្សា ក្នុងគោលបំណងកម្ទេចក្រុមហាម៉ាស ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ចលនាប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ លើភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលសម្លាប់មនុស្សចំនួន១១៣៩នាក់។
រីឯ ការសងសឹករបស់អ៊ីស្រាអែលនៅហ្គាហ្សា បានបណ្តាលឲ្យមនុស្សយ៉ាងតិច ២៧៧០៨នាក់បាត់បង់ជីវិត ហើយប្រជាជនជាង៨០% ត្រូវភៀសខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ