ព័ត៌មានអន្ដរជាតិ
ទាំងក្មេងចាស់នៅ ឡាវ សម្រុករៀនភាសា ចិន ព្រោះមានឱកាសទីផ្សារការងារខ្ពស់
យុវជនក្មេងៗជំនាន់ក្រោយនៃប្រទេសឡាវក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកំពុងសម្រុករៀនភាសាចិនយ៉ាងច្រើនក្រាស់ក្រែល ដោយរំពឹងពីសក្តានុពលការងារនាពេលឆាប់ៗខាងមុខ ស្របនឹងពេលដែលកំណើនវិនិយោគិនចិនជាច្រើនចូលវិនិយោគក្នុងប្រទេសផង ។ នេះបើតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈនេះ ។

នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ ការចុះឈ្មោះសិក្សាភាសាចិននៅវិទ្យាស្ថានចិនខុងជឺ ជាផ្នែកមួយនៃវប្បធម៌ស្ថិតនៅសាកលវិទ្យាល័យជាតិឡាវ មានកំណើនគួរកត់សម្គាល់ ។ ចំនួនបានកើនឡើងទ្វេដង ត្រឹមរយៈពេល ២ ឆ្នាំ ពោលគឺពីសិស្ស ១៩៣ នាក់កាលពីឆ្នាំ ២០២១ កើនចំនួនដល់ ៥៦២ នាក់ក្នុងឆ្នាំ ២០២៣ កន្លងទៅ ។
ទន្ទឹមនឹងពេលដែលសិស្ស-និស្សិតឡាវចាប់ផ្តើមចុះឈ្មោះប្រឡងចូលរៀននៅសាកលវិទ្យាល័យ ភាសាចិនបានក្លាយជាជម្រើសដែលនិស្សិតចាប់អារម្មណ៍ចុះឈ្មោះចូលរៀនបំផុត ដោយមានចំនួនសិស្សជាង ២ ពាន់នាក់មកចុះឈ្មោះរៀន ។ នេះជាចំនួនច្រើនបំផុតក្នុងចំណោមមុខវិជ្ជាទាំងអស់សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដែលឆ្លុះបញ្ជាំងពីចំណាប់អារម្មណ៍របស់និស្សិតយុវជនឡាវ ។
“ចិនជាភាសាសំខាន់ ពិសេសសម្រាប់ការងារ ហើយអ្នកជំនួញ និងក្រុមហ៊ុនចិនជាច្រើនមានវត្តមានកើនឡើងនៅក្នុងប្រទេស។ អីចឹងចំណេះដឹងភាសាចិន គឺមានឱកាសការងារច្រើន និងមានចំណូលល្អគួរសមផងដែរ” ។ នេះជាការលើកឡើងរបស់យុវជន Phouangphan Latphakdy និស្សិតសាកលវិទ្យាល័យមួយរូបដែលបានសិក្សាភាសាចិន ។

យុវជន Khamsay Phomachan និស្សិតរៀនជំនាញភាសាអង់គ្លេស ហើយក៏កំពុងចាប់យកមុខវិជ្ជាភាសាចិនបន្ថែមបានបញ្ជាក់ថា ទាំងនេះគឺមកពីឥទ្ធិពលវិនិយោគិន និងសហគ្រិនចិន ទើបជំរុញរូបគេឲ្យសម្រេចចិត្តរៀនបន្ថែមមុខវិជ្ជានេះ ។
“អ្នកវិនិយោគចិន ក៏ដូចជាអ្នកជំនួញចិន មានឥទ្ធិពលច្រើនទៅលើសេដ្ឋកិច្ចប្រទេស ដូចនេះជាហេតុផលដែលខ្ញុំរៀនភាសាចិន ។ ភាសាចិនពិតជាសំខាន់ ដើម្បីបង្កើនចំណូលប្រាក់ខែ ក៏ដូចជាអាទិភាពពិសេសនៅពេលដាក់ពាក្យការងារ” ។ នេះបើតាមសម្តីយុវជន Khamsay ។

គួររំឭកថា នៅឡាវ មិនត្រឹមតែយុវជនទេដែលសម្លឹងមើលពីប្រយោជន៍ភាសាចិនចំពោះអនាគតទីផ្សារការងារ តាមប្រភពសារព័ត៌មានថៃ Thairath ក៏បានរាយការណ៍ពីនិន្នាការរបស់គ្រួសារនៅប្រទេសឡាវ ជំរុញកូនៗទៅរៀនភាសាចិនពីថ្នាក់តូចទៅ ពោលគឺឪពុកម្តាយនៅឡាវភាគច្រើនបានចុះឈ្មោះបញ្ជូនកូនៗទៅរៀនថ្នាក់ភាសាចិនបន្ថែមតាំងពីថ្នាក់បឋមទី១ ទៅម្ល៉េះ ខណៈសកម្មភាពនេះ គឺមានន័យថា ពួកគេសម្លឹងឃើញពីឱកាសការងារដោយប្រើភាសាចិននៅក្នុងប្រទេសរបស់ខ្លួន ៕
ដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ