Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ពិចារណាប្រមូលទិញគ្រួសខ្សាច់ពី កម្ពុជា យកទៅសង់ផ្លូវល្បឿន​លឿន

បានផុស

នៅ

រដ្ឋាភិបាលវៀតណាម​បាន​ស្នើ​ទៅ​ក្រសួង​ដឹក​ជញ្ជូន និង​ក្រសួង​ការបរទេស​ឲ្យ​ប្រមូលទិញ​ខ្សាច់ និង​គ្រួស​ពីប្រទេស​កម្ពុជា​ដើម្បីយកមក​សាងសង់លើ​គម្រោង​ផ្លូវ​ល្បឿន​លឿននៅតំបន់ដីសណ្ដទន្លេមេគង្គ ។ នេះបើយោងតាមចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្ដីសម្រេចនៃកិច្ចប្រជុំរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារកន្លងទៅបានឲ្យដឹងថា ក្រសួងដឹកជញ្ជូនក៏នឹងត្រូវស្នើសុំឲ្យជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងការប្រើប្រាស់ ការផ្គត់ផ្គង់គ្រឿងសំណង់ ព្រមទាំងជួយជ្រោមជ្រែងវិនិយោគិន ក៏ដូចជាអ្នកម៉ៅការដើម្បីពន្លឿនការទិញ និងសាងសង់នេះ ប៉ុន្តែក៏ត្រូវមើលបញ្ហាផលប៉ះពាល់ក្នុងមូលដ្ឋានផងដែរ ។

កាល​ពី​ខែ​តុលា ឆ្នាំ២០២៣ ក្រុមហ៊ុន TNT Group បាន​ស្នើ​ទៅ​នាយក​រដ្ឋ​មន្ត្រី​វៀតណាមឲ្យ​នាំ​ចូល​ខ្សាច់ដែលមានគុណភាព​ពីប្រទេស​កម្ពុជាប្រមាណ ៣ ទៅ ៥ ម៉ឺនម៉ែត្រគូបសម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​នៅ​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ ហើយក្រុមហ៊ុនក៏បានស្នើឲ្យមានយន្តការកាន់តែប្រសើរឡើងទាក់ទងនឹងនីតិវិធីរដ្ឋបាល និងប្រភពឥណទាន ដើម្បីអាចឲ្យក្រុមហ៊ុននាំចូលខ្សាច់ក្នុងបរិមាណកាន់តែច្រើន ។

ទន្ទឹមនោះ សំណើ​នេះ​ក៏ត្រូវ​បាន​ធ្វើ​ឡើង ​បន្ទាប់ពី​គម្រោង​ផ្លូវ​ល្បឿន​លឿន​មួយ​ចំនួន​នៅ​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ​កំពុងខ្វះ​ខ្សាច់​ ខណៈតំណាង​នាយកដ្ឋាន​គ្រឿងសំណង់​បានលើកឡើង​ថា ការ​នាំ​ចូល​ខ្សាច់​ពី​ប្រទេស​កម្ពុជា​នឹងសម្រេចទៅបាន​ នៅ​ពេល​ដែល​ភាគីវៀតណាមបំពេញ​គ្រប់​លក្ខខណ្ឌ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចូល ។

គួរបញ្ជាក់ថា ខ្សាច់ប្រហែល ២ ទៅ ៤ លានម៉ែត្រគូបដែលបូមពីទន្លេមេគង្គលើបានដឹកទៅដល់ប្រទេសវៀតណាមតាមរយៈទន្លេ Tien និងទន្លេ Hau ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើតម្រូវការ ក៏ដូចជាការផ្គត់ផ្គត់ខ្សាច់ដើម្បីចាក់បំពេញក្នុងគ្រោងការសាងសង់នៅតំបន់ដីសណ្តទន្លេមេគង្គ នៅតែមានកម្រិតតួចតួចដដែលនោះ មានន័យថា គម្រោងផ្លូវល្បឿនលឿនមួយចំនួនអាចនឹងត្រូវពន្យារពេល ដោយសារតែបញ្ហាខ្វះខ្សាច់នេះឯង ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ វិស័យអចលនទ្រព្យនៅ វៀតណាម កំពុងដាំក្បាលចុះក្រោម ត្រឹមខែមករា បិទទ្វារ ២ ពាន់កន្លែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ នាទីutes មុន

ក្រុមបញ្ជាការដ្ឋានអង្គរក្ស A ដាក់គោលដៅយកជើងឯក ក្រោយហាត់នៅឥណ្ឌូណេសុី

ព័ត៌មានជាតិ១៧ នាទីutes មុន

តុលាការខេត្តកណ្តាល ផ្តន្ទាទោសស្រ្តីជនជាតិហ្វីលីពីន១៣នាក់ និងស្រ្តីខ្មែរម្នាក់ពាក់ព័ន្ធការពពោះជំនួស

ជីវិតកម្សាន្ដ២៥ នាទីutes មុន

មហាជនចោទថា Dispatch ជាខ្សែរបស់​ HYBE ខណៈតារាក្រោមទ្រនំនេះ មិនដែលលេចធ្លាយចចាមអារ៉ាមសោះ

ព័ត៌មានជាតិ៤៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ស្នើគ្រប់ភាគី ចែករំលែកឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាកាន់តែប្រសើរ

សន្តិសុខសង្គម៤៤ នាទីutes មុន

រដ្ឋបាលរាជធានី កែសម្រួលតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

Sokha Hotels

ព័ត៌មានពេញនិយម