Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស ៣០ នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះ ២ លើកផ្សេងគ្នានៅ ប៉ាគីស្ថាន

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស ៣០ នាក់បានស្លាប់ និង ៤០ នាក់ផ្សេងទៀតរងរបួសក្នុងការផ្ទុះចំនួន ២ ផ្សេងគ្នានៅខេត្ត Balochistan ប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ ពោលមួយថ្ងៃមុនការបោះឆ្នោតរបស់ប្រទេសនេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN កាលពីថ្ងៃទី០៨​ ខែ​កុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបំផ្ទុះមួយបានកើតឡើងក្នុងស្រុក Killa Saifullah នៅខាងក្រៅការិយាល័យបោះឆ្នោតដែលមានមនុស្សចំនួន ១២ នាក់បានស្លាប់ និង ១៨ នាក់បានរងរបួស ខណៈការផ្ទុះដាច់ដោយឡែកមួយទៀត នៅក្នុងស្រុក Pishin បានសម្លាប់មនុស្ស ១៨ នាក់ និងរបួស ២៣ នាក់ ។

ការ​ផ្ទុះទាំង​នេះ​កើត​ឡើង ​ចំពេល​មាន​ភាព​តានតឹង​កើនឡើង​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ មុន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ស្របពេលក៏មានអំពើ​ហិង្សា​បាន​កើន​ឡើង​នៅ​ទូទាំង​ប្រទេស ក៏ដូចជាការបាញ់សម្លាប់បេក្ខជនបោះឆ្នោតផងដែរ​ អំឡុងពេល​កំពុង​ឃោសនា​បោះឆ្នោត ខណៈរដ្ឋាភិបាលខេត្ត Balochistan ក៏បានប្រកាសកាន់ទុក្ខរយៈពេល ៣ ថ្ងៃ ។

យោងតាមអ្នកនាំពាក្យការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បាននិយាយថា រហូតមកដល់ពេលនេះមានការរាយការណ៍យ៉ាងហោចណាស់ចំនួន ២៤ ករណីអំពីការវាយប្រហារដោយក្រុមប្រដាប់អាវុធប្រឆាំងនឹងសមាជិកនៃគណបក្សនយោបាយ ៕

អត្ថបទ ៖​​ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម