ព័ត៌មានអន្ដរជាតិ
ប្រធានសភាថៃគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចូលរួមពិធីបុណ្យរ៉ាម៉ាដាន
នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបន្ទប់ពិសេសនៃវិមានរដ្ឋសភាថៃ លោក វ៉ាន់ម៉ួហាម៉ាត់ ន័រម៉ាថា (WanMuhammad Noor Matha) ប្រធានរដ្ឋសភាថៃ បានទទួលស្វាគមន៍ការចូលជួបសម្តែងការគួរសមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងថៃនិងកម្ពុជា។
ក្នុងឱកាសជំនួប ប្រធានរដ្ឋសភាថៃ លោក វ៉ាន់ម៊ូហាម៉ាត់ បានថ្លែងស្វាគមន៍ដោយក្តីរីករាយ ព្រមទាំងសម្តែងការអបអរសាទរចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានទទួលការបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៅខែសីហា ឆ្នាំ២០២៣។

លោកថា ថៃនិងកម្ពុជា បានកសាងទំនាក់ទំនងការទូតជាមួយគ្នារហូតមកដល់បច្ចុប្បន្នមានរយៈពេល ៧៣ឆ្នាំមកហើយ ដែលទំនាក់ទំនងកន្លងមកបានប្រព្រឹត្តទៅយ៉ាងរលូនលើគ្រប់វិស័យ ទាំងវិស័យវប្បធម៌ សាសនា នយោបាយ និងមានការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ទាំងកម្រិតថ្នាក់ដឹកនាំរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស និងកម្រិតរដ្ឋសភា។ លោកថា នាយករដ្ឋមន្ត្រីថៃក៏បានទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាប្រទេសដំបូងគេក្នុងអាស៊ានបន្ទាប់ពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ដូចគ្នានឹងនាយករដ្ឋមន្ត្រីកម្ពុជាដែរ ដែលមកទស្សនកិច្ចប្រទេសថៃ(ប្រទេសដំបូងគេ) បន្ទាប់ពីលោកឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា។
លោកបន្តថា ចំពោះទំនាក់ទំនងរវាងសភាថៃនិងសភាកម្ពុជាមានទំនាក់ទំនងគ្នាជិតស្និទ្ធយ៉ាងខ្លាំង ដោយបានបង្កើតក្រុមមិត្តភាពសមាជិកសភា(ថៃ-កម្ពុជា) និងមានសកម្មភាពនានាដើម្បីពង្រឹងទំនាក់ទំនងរវាងគ្នាជាទៀងទាត់ ដែលលោកសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធខ្លាំងឡើង។ លោកថា សភាថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នាលើគ្រប់វិស័យយ៉ាងពេញទំហឹង។
ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភាថៃ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ សម្តេចធិបតីក៏បានអបអរសាទរដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងគ្នា ដែលជាបណ្តាញមួយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការដែលនឹងធ្វើឱ្យប្រទេសថៃនិងកម្ពុជាកាន់តែជិតស្និទ្ធនឹងគ្នាខ្លាំងឡើង ជាពិសេសលើវិស័យអប់រំ វប្បធម៌ ការវិនិយោគ ហិរញ្ញវត្ថុ សន្តិសុខសណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន។ ជាងនេះទៅទៀត ថៃគឺជាប្រទេសដំបូងគេបង្អស់ដែលលោកបានមកបំពេញទស្សនកិច្ចជាផ្លូវការបន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ សម្តេចបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនថៃជាច្រើនបានមកបណ្តាក់ទុននៅកម្ពុជា ដែលក្រុមហ៊ុនទាំងនោះសុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគីដែលមានតម្លៃពាណិជ្ជកម្មសរុបចំនួន ៨ពាន់លានដុល្លារអាមេរិក។
កម្ពុជាបានឯកភាពជាមួយប្រធានសភាថៃដែលថា ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរមានភាពជិតស្និទ្ធបំផុតតាមរយៈក្រុមមិត្តភាពសមាជិកសភានៃប្រទេសទាំងពីរ។ រដ្ឋសភាជាស្ថាប័ននីតិប្បញ្ញត្តិដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្ររដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (ថៃ-កម្ពុជា) និងសង្ឃឹមថា ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធ និងកាន់តែអភិវឌ្ឍថែមទៀតនាពេលអនាគត។

ជាមួយគ្នានេះ លោកប្រធានរដ្ឋសភាថៃបាននិយាយថា លោកនឹងធ្វើដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមពិធីបុណ្យរ៉ាម៉ាដាននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអញ្ជើញលោកនាពេលកន្លងមក៕
អត្ថបទ ៖ សំអាន


-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច