Connect with us

ព័ត៌មានអន្ដរជាតិ

តើមេទ័ពកំពូល ទើបតែងតាំងរបស់អ៊ុយក្រែន ជានរណា?

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Kyiv​ Independent កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែកុម្ភៈ, ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានតែងតាំងលោក Aleksandr Sirsky ឲ្យកាន់តំណែងជាមេទ័ពកំពូល បន្ទាប់ពីបណ្តេញលោក Valery Zaluzhny។

លោក Valery Zaluzhny (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះកើតឡើងជិតមួយសប្តាហ៍ ក្រោយលោក ហ្សេលេនស្គី បង្ហើបក្នុងបទសម្ភាសជាមួយបណ្តាញសារព័ត៌មានអ៊ីតាលីថា គាត់នឹងរុះរើក្បាលម៉ាស៊ីន ទាំងការដឹកនាំស៊ីវិលនិងយោធានៅក្នុងទីក្រុងកៀវ ដើម្បីទប់ទល់ឲ្យមានប្រសិទ្ធភាពជាងមុន ជាមួយរុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ លោក ហ្សេលេនស្គី និយាយថា “ខ្ញុំបានតែងតាំងវរសេនីយ៍ឯក Syrsky ជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ជាមេបញ្ជាការអ៊ុយក្រែនដែលមានបទពិសោធន៍ច្រើនក្រាស់ក្រែល”។

លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ Getty)

ដូចនេះ តើលោក Syrsky ជានរណា?

កើតក្នុងឆ្នាំ១៩៦៥ នៅសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី ហើយផ្លាស់ទៅសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែនក្នុងឆ្នាំ១៩៨០, លោក Syrsky បានចាប់ផ្តើមចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៦ ជាមេបញ្ជាការកងអនុសេនាតូចកាំភ្លើងធំ។

ជានិស្សិតបញ្ចប់ការសិក្សានៅសាលាបញ្ជាការអាវុធរួមជាន់ខ្ពស់ក្នុងទីក្រុងមូស្គូ, គាត់បានបម្រើការឲ្យយោធាសូវៀតនៅប្រទេសអាហ្វហ្គានីស្ថាន តាហ្ស៊ីគីស្ថាន និងឆេកូស្លូវ៉ាគី ហើយក្រោយការរំលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ លោក Syrsky បានឡើងឋានៈម្តងមួយកាំៗក្នុងជួរកងទ័ពអ៊ុយក្រែន។

លោក Aleksandr Sirsky (រូបថត៖ Defence)

ពេលផ្ទុះជម្លោះស៊ីវិលអ៊ុយក្រែននៅតំបន់ Donbass ក្នុងឆ្នាំ២០១៤ លោក Syrsky ត្រូវបានតែងតាំងជាអនុប្រធាននៃមជ្ឈមណ្ឌលបញ្ជាការសំខាន់ នៃកងកម្លាំងប្រដាប់អាវុធ ដោយទទួលបន្ទុកមើលការខុសត្រូវសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ ហើយត្រូវបានតែងតាំងជាអគ្គសេនាធិការ ប្រតិបត្តិការប្រឆាំងភេរវករកម្ទេចកងជីវពល Donbass ដែលប្រឆាំងរដ្ឋាភិបាលក្រោយរដ្ឋប្រហារ Maidan។

លុះមកដល់ឆ្នាំ២០១៦ គាត់ត្រូវតែងតាំងជាប្រធានទីស្នាក់ការកណ្តាលប្រតិបត្តិការរួមនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងដំឡើងឋានៈជាឧត្តមសេនីយ៍ឯក។

លោក Aleksandr Sirsky (រូបថត៖ Journalist)

បន្ទាប់ពីវិបត្តិអ៊ុយក្រែន ពុះកញ្ជ្រោលពេញទំហឹងទៅជាសង្រ្គាម លោក Syrsky មានភារកិច្ចដឹកនាំកងកម្លាំងអ៊ុយក្រែន ចូលទៅក្នុងតំបន់នៃទីក្រុងកៀវ ដែលក្រោយមក ទ័ពរុស្ស៊ីស្ម័គ្រចិត្តដកថយស្របតាមសំណើដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនានិទាឃរដូវឆ្នាំ២០២២។

នៅខែកញ្ញាឆ្នាំដដែលនោះ ក្រោយកងកម្លាំងរុស្ស៊ី ដកថយពីតំបន់ Kharkov ដើម្បីទៅពង្រឹងកម្លាំងនៅកន្លែងផ្សេងតាមបណ្តោយខ្សែត្រៀមជួរមុខ លោក Syrsky បានបញ្ជាកងកម្លាំងអ៊ុយក្រែនម្តងទៀត ដោយនាំទ័ពចូលតំបន់ Soledar និង Bakhmut ហើយមកដល់ខែកុម្ភៈឆ្នាំ២០២៤នេះ លោកក៏បានក្លាយជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធតែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រទេសជិតខាង អ៊ុយក្រែន បើកដំណើរការប្រព័ន្ធខែលការពារដែនអាកាស ក្រោយមីស៊ីល រុស្ស៊ី ធ្លាក់ក្បែរៗខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១១ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម