ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចង្អុលចំមុខ អ្នកបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់អ្នកកាសែតអាមេរិក លោក Tucker Carlson ក្នុងបទសម្ភាសមួយ ដែលចាក់ផ្សាយដោយ RT នៅថ្ងៃសុក្រទី៩ខែកុម្ភៈថា មានហេតុផលគួរឲ្យជឿជាក់ថា សហរដ្ឋអាមេរិកជាអ្នករៀបចំការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំ២០២២។
បំពង់បង្ហូរ ដែលត្រូវបានសាងសង់ឡើងដើម្បីបញ្ជូនឧស្ម័នធម្មជាតិពីរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ កាត់តាមសមុទ្របាល់ទិក ត្រូវរងការបំផ្ទុះក្នុងខែកញ្ញាឆ្នាំ២០២២ ហើយក្រោយមក ប្រទេសសហភាពអឺរ៉ុបជាច្រើន បានបើកការស៊ើបអង្កេតលើការវាយប្រហារនោះ ប៉ុន្តែមិនទទួលលទ្ធផលជាផ្លែផ្កាអ្វីទេ។
នៅពេលលោក Carlson សួរថាតើនរណាបំផ្ទុះបំពង់បង្ហូរនោះ លោកពូទីន បានឆ្លើយតបដោយសំដៅទៅសហរដ្ឋអាមេរិកថា “ពិតណាស់ ជាអ្នក។ អ្នកឯងប្រហែលជាមានលេសដោះសារ តែ CIA គ្មានទេ”។
ត្បិតមិនបកស្រាយលម្អិត ប៉ុន្តែលោកពូទីន បង្ហើបថា “ក្នុងករណីបែបនេះ អ្នកត្រូវតែដឹងអំពីអ្នកណាដែលទទួលបានផលប្រយោជន៍ពីការបំផ្លិចបំផ្លាញ ហើយអ្នកណាដែលមានសមត្ថភាពធ្វើរឿងនោះ និងអ្នកដែលអាចបំផ្ទុះគ្រាប់បែកនៅបាតសមុទ្របាន។ មិនមែនគ្រប់គ្នាសុទ្ធតែអាចចូលទៅដល់បាតសមុទ្របាល់ទិក និងធ្វើសកម្មភាពបំផ្ទុះបានទេ”។
ស្របពេលជាមួយគ្នានោះ មេដឹកនាំរុស្ស៊ី ក៏ហួសចិត្តផងដែរថា ហេតុអ្វីបានជាអាល្លឺម៉ង់ មិនមានប្រតិកម្មអ្វីសោះអ៊ីចឹង ចំពោះការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream។
សូមបញ្ជាក់ កាលពីឆ្នាំ២០២៣ អ្នកកាសែតល្បីឈ្មោះអាមេរិក Seymour Hersh ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកថា បំផ្ទុះគ្រាប់បែក Nord Stream ផងដែរ។
មិនមែនតែលោក Hersh ទេ, អ្នកកាសែតអាមេរិកម្នាក់ទៀតឈ្មោះ John Dougan ក៏អះអាងថា អាមេរិកជាអ្នកបំផ្លិចបំផ្លាញបំពង់បង្ហូរ Nord Stream នៅសមុទ្របាល់ទិកដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សេតវិមាន បានច្រានចោលការចោទប្រកាន់ទាំងនេះ ថាជារឿងប្រតិដ្ឋទាំងស្រុង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ថា លោកខាងលិច មិនចង់សហការស៊ើបអង្កេតការផ្ទុះបំពង់បង្ហូរប្រេង Nord Stream ឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត