ព័ត៌មានអន្ដរជាតិ
ក្រុងបាងកក ដាក់ចេញវិធានការការពារអគ្គិភ័យ ៣ ចំណុចដល់កូនចៅ ចិន ថ្ងៃសែន
រដ្ឋបាលក្រុងបាងកក (BMA) កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសចេញវិធានការចំនួន ៣ ចំណុចក្នុងគោលបំណងកាត់បន្ថយអគ្គិភ័យឆាបឆេះ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន-វៀតណាម ឆ្នាំ២០២៤ នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ ។
នៅក្នុងសេចក្ដីប្រកាសដែលត្រូវបានចុះហត្ថលេខាដោយលោកអភិបាលក្រុងបាងកក Chadchart Sittipunt និងប្រកាសនៅលើគេហទំព័រ BMA បានអំពាវនាវដល់កូនចៅចិន កាត់បន្ថយការអុជផាវ និងដុតក្រដាសសែនជូនដូនតារបស់ពួកគេ ព្រោះខ្លាចថា ទំនៀមទម្លាប់នេះនឹងធ្វើឲ្យមានការបំពុលខ្យល់ PM2.5 កាន់តែអាក្រក់ទៅៗ ខណៈសកម្មភាពនេះទៀតសោតក៏អាចបង្កឲ្យមានអគ្គិភ័យផងដែរ ដោយសារតែបច្ចុប្បន្នប្រទេសកំពុងជួបបញ្ហាខ្យល់ស្ងួត និងក្ដៅខ្លាំង ។
នៅក្នុងវិធានការដំបូង BMA នឹងបង្កើតចំណុចត្រួតពិនិត្យនៅក្នុងតំបន់គ្រោះថ្នាក់ទាំងអស់របស់ទីក្រុងបាងកក ជាពិសេសនៅក្នុងសហគមន៍ ដើម្បីឃ្លាំមើល និងការពារកុំឲ្យមានភ្លើងឆេះគ្រប់ពេលវេលាទាំងអស់ ខណៈកន្លែងហានិភ័យផ្សេងទៀតរួមមានទីសក្ការៈបូជាចិន ឬតំបន់ដែលប្រារព្ធពិធី ខណៈអាជ្ញាធរក៏ប្រាប់ដល់ពលរដ្ឋផងដែរអំពីការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យក្នុងករណីចាំបាច់ ។
នៅក្នុងវិធានការទី ២ BMA បានអំពាវនាវដល់ទីសក្ការៈបូជាចិន និងកូនចៅចិនឲ្យប្រើប្រាស់ធូបទៀនអគ្គិសនី និងកាត់បន្ថយការដុតក្រដាស ។ ក្នុងករណីដែលមិនអាចចៀសបាន ត្រូវធ្វើក្នុងធុងការពារភ្លើង ឬឡដុត ហើយមន្ត្រីត្រូវឈរយាមរហូតដល់ភ្លើងឆេះអស់ ។
ចំណែកវិធានការទី ៣ BMA បានអំពាវនាវដល់អាជីវកម្មដែលបិទទ្វារក្នុងឱកាសបុណ្យចូលឆ្នាំចិន ឲ្យដកឌុយភ្លើងទាំងអស់ចេញ ហើយពិនិត្យមើលថា ខ្សែភ្លើង និងសំឡេងរោទិ៍ប្រកាសអាសន្នដំណើរការស្រួលបួលឬអត់ ជាពិសេសក្បាលធុងហ្គាសដាំស្លទាំងអស់ក៏ត្រូវតែបិទផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ព្រលានយន្តហោះ ថៃ រំពឹងទាញទេសចរបរទេសជាង ២០០ ភាគរយមកចុះ ចត ថ្ងៃចូលឆ្នាំ ចិន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍