Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា រុស្ស៊ី ដូចជាគ្មានចិត្តចង់ពង្រីកសង្គ្រាមទៅដល់ ប៉ូឡូញ និងឡេតូនីឡើយ

បានផុស

នៅ

រុស្ស៊ីនឹងប្រយុទ្ធដើម្បីផលប្រយោជន៍របស់ខ្លួនឲ្យដល់ទីបញ្ចប់ ប៉ុន្តែមិនមានចិត្តចង់ពង្រីកភ្លើងសង្គ្រាមនៅអ៊ុយក្រែនឲ្យឆេះរាលដាលទៅកាន់ប្រទេសផ្សេងទៀតដូចជា ប៉ូឡូញ និងឡេតូនីនោះទេ ។ នេះជាការលើកឡើងរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៩ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ នៅពេលត្រូវបានអ្នកកាសែតអាមេរិកលោក Tucker Carlson សួរថាតើលោក ពូទីន អាចសាកស្រមៃពីសេណារីយ៉ូដែលលោកអាចនឹងលើកទ័ពរុស្ស៊ីចូលទៅកាន់ប្រទេសប៉ូឡូញដែលជាសមាជិកអង្គការណាតូដែរឬទេ? មេដឹកនាំរុស្ស៊ីរូបនេះបានឆ្លើយថា “មានតែករណីមួយប៉ុណ្ណោះដែលរឿងនេះអាចកើតឡើង ហើយនោះគឺទាល់តែប៉ូឡូញហ៊ានវាយឆ្មក់មកលើរុស្ស៊ីមុន ។ នេះមកពីហេតុអ្វី? ពីព្រោះយើងមិនមានចំណាប់អារម្មណ៍ធ្វើរឿងទាំងនេះលើប៉ូឡូញ ឡេតូនី ឬប្រទេសណាផ្សេងទៀតនោះទេ” ។

នេះគឺជាបទសម្ភាសន៍ជាលើកដំបូងជាមួយអ្នកកាសែតអាមេរិកនៅលើទឹកដីនៃទីក្រុងមូស្គូ ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយអ៊ុយក្រែនជិត ២ ឆ្នាំមកនេះ ខណៈក្នុងបទសម្ភាសន៍ដែលត្រូវបានចាក់ផ្សាយលើគេហទំព័រ tuckercarlson.com កាលពីថ្ងៃទី៨ ខែកុម្ភៈ លោក ពូទីន បានចំណាយពេលអង្គុយលើកៅអីឆ្លើយទៅឆ្លើយមកអស់រយៈពេលជាង ២ ម៉ោង​ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជិត ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។

ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក ពូទីន ចង្អុលចំមុខ អ្នកបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម