Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពកំពូលថ្មីរបស់អ៊ុយក្រែន មានសាច់សាលោហិត កំពុងរស់នៅក្នុងប្រទេស រុស្ស៊ី

បានផុស

នៅ

សារព័ត៌មានរុស្ស៊ីជាច្រើនបានរាយការណ៍នៅថ្ងៃសុក្រទី៩ខែកុម្ភៈថា អគ្គមេបញ្ជាការថ្មីអ៊ុយក្រែនលោក Aleksandr Syrsky មានឪពុកម្តាយនិងប្អូនប្រុស កំពុងរស់នៅក្នុងប្រទេសរុស្ស៊ី។

លោក Aleksandr Syrsky (រូបថត៖ Defence)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាន​ប្រកាសតែងតាំងលោក Syrsky ​ជំនួសតំណែងលោក Valery Zaluzhny ដែលការរុះរើនេះ ធ្វើឡើងប៉ុន្មានខែបន្ទាប់ពីអ៊ុយក្រែនរងបរាជ័យក្នុងការវាយបកទៅរុស្ស៊ី និងចំពេលស្ថានភាពលើសមរភូមិ កាន់តែយ៉ាប់យ៉ឺនទៅៗ។

តាមការចុះផ្សាយរបស់សារព័ត៌មាន TASS, លោក Syrsky កើតនៅតំបន់ Vladimir ភាគខាងលិចប្រទេសរុស្ស៊ី ពេលដែលទាំងរុស្ស៊ីនិងអ៊ុយក្រែន គឺជាផ្នែករបស់សហភាពសូវៀត ហើយប្អូនប្រុសរបស់គាត់ឈ្មោះ Oleg កំពុងរស់នៅតំបន់នោះ។

លោក Oleg ប្រាប់ TASS ថា លោក Syrsky មិនបាននិយាយជាមួយសាច់ញាតិអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំមិនដែលទាក់ទងជាមួយគាត់ទេ ខ្ញុំនិងឪពុកម្តាយក៏មិនដឹងថាគាត់នៅឯណាដែរ ហើយខ្ញុំមិនទទួលបានដំណឹងពីគាត់សោះ ចាប់តាំងពី​គាត់​ផ្លាស់​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន​”​។

លោក Aleksandr Syrsky (រូបថត៖ Getty)

លើសពីនេះ យោងតាមគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ គេបានឃើញឪពុកម្តាយរបស់លោក Syrsky តែងតែចូលរួមការប្រារព្ធពិធីអបអរជ័យជម្នះរបស់រុស្ស៊ីក្នុងសង្គ្រាមលោកលើកទី២ជានិច្ច ហើយចូលចិត្តកម្មវិធីគាំទ្រទីក្រុងមូស្គូនៅលើអ៊ីនធឺណិតខ្លាំងបំផុត។

សូមបញ្ជាក់ជាថ្មី លោក Syrsky កើតក្នុងឆ្នាំ១៩៦៥ នៅសាធារណរដ្ឋសង្គមនិយមសហព័ន្ធសូវៀតរុស្ស៊ី ហើយផ្លាស់ទៅសាធារណរដ្ឋសង្គមនិយមសូវៀតអ៊ុយក្រែនក្នុងឆ្នាំ១៩៨០។ គាត់ បានចាប់ផ្តើមចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៦ ជាមេបញ្ជាការកងអនុសេនាតូចកាំភ្លើងធំ។

ជានិស្សិតបញ្ចប់ការសិក្សានៅសាលាបញ្ជាការអាវុធរួមជាន់ខ្ពស់ក្នុងទីក្រុងមូស្គូ, គាត់បានបម្រើការឲ្យយោធាសូវៀតនៅប្រទេសអាហ្វហ្គានីស្ថាន តាហ្ស៊ីគីស្ថាន និងឆេកូស្លូវ៉ាគី ហើយក្រោយការរំលាយសហភាពសូវៀតនៅឆ្នាំ១៩៩១ លោក Syrsky បានឡើងឋានៈម្តងមួយកាំៗក្នុងជួរកងទ័ពអ៊ុយក្រែន។

លោក Aleksandr Syrsky (ឆ្វេង) និងលោក ហ្សេលេនស្គី (រូបថត៖ De Morgen)

ពេលផ្ទុះជម្លោះស៊ីវិលអ៊ុយក្រែននៅតំបន់ Donbass ក្នុងឆ្នាំ២០១៤ លោក Syrsky ត្រូវបានតែងតាំងជាអនុប្រធាននៃមជ្ឈមណ្ឌលបញ្ជាការសំខាន់ នៃកងកម្លាំងប្រដាប់អាវុធ ដោយទទួលបន្ទុកមើលការខុសត្រូវសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយអង្គការណាតូ ហើយត្រូវបានតែងតាំងជាអគ្គសេនាធិការ ប្រតិបត្តិការប្រឆាំងភេរវករកម្ទេចកងជីវពល Donbass ដែលប្រឆាំងរដ្ឋាភិបាលក្រោយរដ្ឋប្រហារ Maidan។

លុះមកដល់ឆ្នាំ២០១៦ គាត់ត្រូវតែងតាំងជាប្រធានទីស្នាក់ការកណ្តាលប្រតិបត្តិការរួមនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងដំឡើងឋានៈជាឧត្តមសេនីយ៍ឯក។

បន្ទាប់ពីវិបត្តិអ៊ុយក្រែន ពុះកញ្ជ្រោលពេញទំហឹងទៅជាសង្រ្គាម លោក Syrsky មានភារកិច្ចដឹកនាំកងកម្លាំងអ៊ុយក្រែន ចូលទៅក្នុងតំបន់នៃទីក្រុងកៀវ ដែលក្រោយមក ទ័ពរុស្ស៊ីស្ម័គ្រចិត្តដកថយស្របតាមសំណើដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនានិទាឃរដូវឆ្នាំ២០២២។

នៅខែកញ្ញាឆ្នាំដដែលនោះ ក្រោយកងកម្លាំងរុស្ស៊ី ដកថយពីតំបន់ Kharkov ដើម្បីទៅពង្រឹងកម្លាំងនៅកន្លែងផ្សេងតាមបណ្តោយខ្សែត្រៀមជួរមុខ លោក Syrsky បានបញ្ជាកងកម្លាំងអ៊ុយក្រែនម្តងទៀត ដោយនាំទ័ពចូលតំបន់ Soledar និង Bakhmut ហើយមកដល់ខែកុម្ភៈឆ្នាំ២០២៤នេះ លោកក៏បានក្លាយជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធតែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើមេទ័ពកំពូល ទើបតែងតាំងរបស់អ៊ុយក្រែន ជានរណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត vs ព្រះ​ខ័ន​រាជ​ស្វាយរៀង
កីឡា៨ នាទីutes មុន

បឹងកេត ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង លើក​ទី​៣ ក្រោយចាញ់២លើក​រដូវ​កាលនេះ

ព័ត៌មានជាតិ១១ នាទីutes មុន

ប្រធានមន្ទីរអប់រំ ៖ ការហាមឃាត់ការប្រើទូរសព្ទដៃក្នុងម៉ោងសិក្សា ជួយបង្កើនគុណភាពសិក្សារបស់សិស្សកាន់តែប្រសើរ

សេចក្ដីជូនដំណឹង១៩ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិលសម្រាប់ឆ្នាំ២០២៥ ជូនមន្ទីរអធិការកិច្ចខេត្តព្រះសីហនុ

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យ ៖ ការចុះតាមរោងចក្ររបស់ថ្នាក់ដឹកនាំក្រសួង ចូលរួមលើកកម្ពស់ សុខដុមរមនារវាងនិយោជក និងកម្មករ-និយោជិត

ព័ត៌មានជាតិ២៥ នាទីutes មុន

ឯកសារស្រាវជ្រាវ​​គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតង​ នឹង​បង្ហាញ​ក្នុង​វេទិកា​ពិភាក្សា កម្ពុជា-ជប៉ុន

អង្គរក្ស
សន្តិសុខសង្គម៤ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចតេជោ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងបណ្ឌិត សុខ ទូច និងប៉ូលីសចរាចរណ៍ ព្រោះគ្មានអ្នកចំណេញ មានតែខាតទាំងអស់គ្នា

សន្តិសុខសង្គម១៤ ម៉ោង មុន

​សង្ស័យ​ខឹង​នាំ​កូន​ទៅ​ផ្ទះ​មិន​បាន ស្ត្រី​ម្នាក់​ចាក់សោ​បង្ខាំង​ម្ដាយ​និង​កូនបង្កើត

ភ្លើងប្រចណ្ឌ
សន្តិសុខសង្គម២១ ម៉ោង មុន

មន្រ្តីអង្គរក្សម្នាក់កាប់សម្លាប់ប្រពន្ធដោយសារភ្លើងប្រចណ្ឌ និងទំនាស់លុយកាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ មាន​៤ប្រទេស​ដែល​ជំទាស់​សមាជិកភាព​ណាតូ​របស់​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម