Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា នឹងបិទលែងឲ្យមានការធ្វើដំណើរចេញចូលដោយសេរីតាមព្រំដែនជាមួយ មីយ៉ាន់ម៉ា

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាបានផ្តល់អនុសាសន៍ឲ្យផ្អាកជាបន្ទាន់នូវកិច្ចព្រមព្រៀងធ្វើដំណើរតាមព្រំដែនដោយសេរីជាមួយមីយ៉ាន់ម៉ា បន្ទាប់ពីមានមនុស្សរាប់ពាន់នាក់បានភៀសខ្លួនចូលឥណ្ឌា ចាប់តាំងពីកើនឡើងនៃការប្រយុទ្ធគ្នារវាងកម្លាំងរដ្ឋាភិបាលយោធាជាមួយសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចកាលពីឆ្នាំមុន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី០៨ ខែកុម្ភៈ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Amit Shah រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា ក្រសួងការបរទេសកំពុងធ្វើការដើម្បីលុបចោលកិច្ចព្រមព្រៀងនេះ ហើយអនុញ្ញាតឲ្យតែអ្នកដែលរស់នៅក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ អាចធ្វើដំណើរចេញចូលដោយសេរីក្នុងរយៈចម្ងាយខ្លីដោយមិនចាំបាច់មានទិដ្ឋាការឡើយ ។

លោក Shah បន្ថែមថា វាជារឿងចាំបាច់ “ដើម្បីធានាសន្តិសុខផ្ទៃក្នុងរបស់ប្រទេស និងដើម្បីរក្សារចនាសម្ព័ន្ធប្រជាសាស្រ្ត” នៃតំបន់ជាប់ព្រំដែនមីយ៉ាន់ម៉ា ហើយការបញ្ចប់ការចេញចូលនេះក៏ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ និងក៏ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុងរបស់ឥណ្ឌាផងដែរ ។

ទទ្ទឹមនោះ ប្រទេសឥណ្ឌាក៏គ្រោងនឹងសាងសង់របងប្រវែង ១,៦៤៣ គីឡូម៉ែត្រតាមបណ្តោយព្រំដែនជាមួយមីយ៉ាន់ម៉ា ចាប់ពីព្រៃដាច់ស្រយាលរហូតដល់កំពូលភ្នំហិម៉ាឡៃ ខណៈទាហានរាប់រយនាក់មកពីប្រទេសមីយ៉ាន់ម៉ា និងជនស៊ីវិលរាប់ពាន់នាក់បានឆ្លងចូលទៅក្នុងប្រទេសឥណ្ឌាដែលភាគច្រើន មាន​ទំនាក់​ទំនង​ជាមួយ​ជនជាតិ​គូគី ។

គួរបញ្ជាក់ថា ផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ានៅជិតព្រំដែនឥណ្ឌាបានផ្ទុះការប៉ះទង្គិចគ្នាជាញឹកញាប់ ចាប់តាំងពីក្រុមកងទ័ពអារ៉ាកាន់ (AA) បានវាយប្រហារលើកងកម្លាំងសន្តិសុខកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម