ព័ត៌មានអន្ដរជាតិ
អវកាសយានិក ចិន ផ្ញើសារអបអរ និងជូនពរឆ្នាំថ្មីដល់ជនរួមជាតិពីទីលំហ
អ្នកអវកាសចិន ដែលជាក្រុមការងារហោះទៅទីលំហអវកាសនៃបេសកកម្ម Shenzhou-17 បានផ្ញើសារជូនពរឆ្នាំថ្មី ឆ្នាំរោងនៃប្រពៃណីជាតិចិនតាមរយៈវីដេអូនៅព្រឹកថ្ងៃសុក្រទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទៅជនរួមជាតិរបស់ខ្លួន ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ។
![](https://www.kampucheathmey.com/wp-content/uploads/2024/02/ChinaFT.png)
អ្នកអវកាសយានិកចិនទាំងបីនាក់រួមមាន លោក Tang Hongbo លោក Tang Shengje និងលោក Jiang Xinlin ដែលកំពុងស្ថិតនៅស្ថានីយលំហអវកាសចិន បានផ្ញើសារជូនពរនូវសុខសិរីសួស្តីដល់ជាតិមាតុភូមិ ក៏ដូចជាប្រជាជនចិនទាំងអស់។ “ពួកយើងពិតជារីករាយ និងអបអរសាទរឆ្នាំថ្មីនេះ នៅលើលំហអវកាស”។ នេះបើតាមសម្តីរបស់លោក Tang Hongbo ជាមេបញ្ជាការក្នុងស្ថានីយលំហអវកាស។
ដោយឡែក លោក Tang Shengjie ជាអ្នកទើបនឹងមកលំហអវកាសលើកទី១ បាននិយាយថា លោកពិតជានឹកគ្រួសារ នឹកមាតុភូមិកំណើតរបស់លោក។ វាជាបទពិសោធពិសេសមួយក្នុងជីវិត សម្រាប់ខ្ញុំដែលអបអរឆ្នាំថ្មីនេះ នៅក្នុងលំហអវកាស និងជាលើកដំបូងបំផុត។
ដោយឡែក លោក Jiang បានជូនពរឲ្យមាតុភូមិប្រទេសចិនរបស់ខ្លួន ឲ្យមានភាពរីកចម្រើន និងសុខវិបុលភាព និងទៅដល់គ្រប់ប្រជាពលរដ្ឋចិន មិនថាជនជាតិភាគតិច ឲ្យបាននូវសំណាងល្អ និងសុខភាពល្អ។
គួររំឭកដែរថា ក្រុមការងារនៃបេសកកម្មលំហអវកាស Shenzhou-17 ចិន បានចេញដំណើររបស់ខ្លួនកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ដោយបានបញ្ជូនអវកាសយានិក៣រូបខាងលើ ទៅកាន់ទីស្ថានីយលំហអវកាសចិន។ ក្រុមខាងលើ ជាក្រុមការងារបទពិសោធថ្មីជាងគេ ឬក្មេងខ្ចីជាងគេ ដែលបានបញ្ជូនទៅទីលំហអវកាស គិតចាប់ពីទីស្ថានីយលំហអវកាសចិនបានបង្កើតឡើង៕
ដោយ៖ មាន រតនា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច