ព័ត៌មានអន្ដរជាតិ
អាវុធសាហាវទាំង៥ កំពុងស្ថិតក្នុងដៃ អ៊ីរ៉ង់
ប៉ុន្មានថ្ងៃមកនេះ សហរដ្ឋអាមេរិក បានវាយប្រហារសងសឹកគោលដៅជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ដោយអះអាងថា ពួកគេជាក្រុមភេរវករ ទទួលបានការឧបត្ថម្ភពីអ៊ីរ៉ង់។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានព្រមានម្តងហើយម្តងទៀតថា បើសហរដ្ឋអាមេរិក ហ៊ានតែវាយប្រហារចូលដីរបស់ខ្លួន ឬប៉ះពាល់ផលប្រយោជន៍របស់ខ្លួននៅក្រៅប្រទេសនោះ ច្បាស់ជាមានការឆ្លើយតបខ្លាំងៗជាក់ជាមិនខានឡើយ។
អ៊ីរ៉ង់ ក៏ត្រូវបានគេចាត់ទុកជាមហាអំណាចសព្វាវុធផងដែរ ដោយប្រទេសនេះ មានអាវុធទំនើបនិងសម្ងាត់ជាច្រើនប្រភេទនៅក្នុងឃ្លាំងរបស់ខ្លួន។
ថ្ងៃនេះ កម្ពុជាថ្មី សូមនាំអារម្មណ៍លោកអ្នកមើលស្គាល់អាវុធសាហាវៗទាំង៥ ដែលមាននៅក្នុងដៃអ៊ីរ៉ង់៖
1. មីស៊ីលល្បឿនលឿនជាងសំឡេង Fattah-1

អ៊ីរ៉ង់ បានបង្អួតមីស៊ីលលឿនជាងសំឡេងជាលើកដំបូងកាលពីខែមិថុនាឆ្នាំមុន ដោយដាក់បង្ហាញ Fattah-1 ជាមីស៊ីលលឿនជាងសំឡេងថ្មីមានរយៈចម្ងាយ ១៤០០ គីឡូម៉ែត្រ ហើយអាចបង្កើនល្បឿនដល់ Mach 13-15។ មីស៊ីលនេះបំពាក់ដោយម៉ាស៊ីនឥន្ធនៈរឹង ហើយអាចបញ្ជាបាននៅលើអាកាស និងមានសមត្ថភាពគេចពីគ្រប់ប្រព័ន្ធការពារដែនអាកាសនាពេលបច្ចុប្បន្ន។
2. មីស៊ីលផ្លោង Abu Mahdi

Abu Mahdi ត្រូវបានដាក់បង្ហាញក្នុងខែសីហា ឆ្នាំ២០២០ ដោយមានប្រវែង៦ម៉ែត្រ ទទឹង០.៥៥ម៉ែត្រ ទម្ងន់១៦៥០គីឡូក្រាម ស្លាប៣.១ម៉ែត្រ និងក្បាលគ្រាប់ផ្ទុះខ្លាំង៤១០គីឡូក្រាម។ បំពាក់ដោយម៉ាស៊ីន Toloue turbojet ផលិតក្នុងស្រុកនិងមានសមត្ថភាពហោះហើរក្នុងល្បឿនប្រហែល ៩០០គីឡូម៉ែត្រក្នុងមួយម៉ោង, Abu Mahdi អាចហោះបានចម្ងាយជាង១០០០គីឡូម៉ែត្រ ពោលគឺស្មើនឹងជិតបីដងនៃមីស៊ីលផ្លោងជំនាន់មុនរបស់អ៊ីរ៉ង់។
Abu Mahdi អាចបាញ់ចេញពីដីគោក ពីនាវាចម្បាំង ឬពីយន្តហោះយោធា ហើយមីស៊ីលប្រភេទនេះ ធ្វើឲ្យអ៊ីរ៉ង់ ក្លាយជាមហាអំណាចយោធា គ្រប់គ្រងដែនទឹកនៃឈូងសមុទ្រពែក្ស ឈូងសមុទ្រអូម៉ង់ និងកាន់កាប់ស្ទើរតែទាំងស្រុងនៃឈូងសមុទ្រអារ៉ាប់។
3. យន្តហោះគ្មានមនុស្សបើក Mohajer-10

ទន្ទឹមនឹងមីស៊ីលទំនើបៗ អ៊ីរ៉ង់ក៏ត្រូវបានគេស្គាល់ថា មានសមត្ថភាពផលិតយន្តហោះគ្មានមនុស្សបើកយ៉ាងល្បីល្បាញជាសកលផងដែរ។
ក្នុងចំណោមការអភិវឌ្ឍថ្មីបំផុត ក៏រួមមានយន្តហោះគ្មានមនុស្សបើកពហុមុខងារធុន Mohajer-10 ដែលត្រូវបានរចនាឡើង សម្រាប់បេសកកម្មឃ្លាំមើល ការវាយប្រហាររយៈចម្ងាយឆ្ងាយ និងសង្គ្រាមអេឡិចត្រូនិចទៀតផង។
ដោយត្រូវបានដាក់ឲ្យដំណើរការនៅរដូវក្តៅឆ្នាំ២០២៣ យន្តហោះគ្មានមនុស្សបើកនេះមានទំហំ ៦.៥x៤.២x១៨.២ ម៉ែត្រ ជាមួយរយៈចម្ងាយប្រតិបត្តិការរហូតដល់២០០០គីឡូម៉ែត្រ។ វាហោះបានរយៈកម្ពស់អតិបរមា៧គីឡូម៉ែត្រ និងល្បឿនរហូតដល់២១០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយផ្ទុកបានទម្ងន់៣០០គីឡូក្រាម ព្រមទាំងអាចស៊ូទ្រាំបាន២៤ម៉ោង។
4. ប្រព័ន្ធការពារដែនអាកាស Sevom Khordad

Sevom Khordad មានបំពាក់ឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធរ៉ាដា Taer-2B ហើយត្រូវបានដាក់ឈ្មោះតាមថ្ងៃ៣ខែ៣ នៃប្រតិទិនអ៊ីរ៉ង់ ដើម្បីនឹកគុណដល់ការរំដោះទីក្រុង Khorramshahr ពីកងកម្លាំងអ៊ីរ៉ាក់ក្នុងឆ្នាំ១៩៨២។
Sevom Khordad បំពាក់ដោយប្រព័ន្ធរ៉ាដាអារេ X-band, រ៉ាដាឃ្លាំមើលអារេ 3D S-band និងកុំព្យូទ័រកំណត់គោលដៅដែលអាចតាមដានបាន១០០គោលដៅក្នុងពេលដំណាលគ្នានៅចម្ងាយរហូតដល់៣៥០គីឡូម៉ែត្រ។ មីស៊ីលរបស់ Sevom Khordad មានរយៈចម្ងាយរហូតដល់២០០គីឡូម៉ែត្រ និងអាចហោះឡើងដល់កម្ពស់រហូតដល់៣០គីឡូម៉ែត្រ។
អាគុយរបស់ Sevom Khordad អាចដោតចូលទៅក្នុងប្រព័ន្ធការពារដែនអាកាសក្នុងតំបន់ និងថ្នាក់ជាតិ ហើយក៏អាចបាញ់មីស៊ីលរយៈចម្ងាយខ្លី Sayyad SAM បានចន្លោះ ៤០ទៅ១៥០គីឡូម៉ែត្រផងដែរ។
5. រថពាសដែក Sayyad

រថពាសដែកនេះមានបណ្តោយ៤.៩ម៉ែត្រ, ទទឹង២.២ម៉ែត្រ, កម្ពស់២.១ម៉ែត្រ អាចបំពាក់ដោយកាំភ្លើងយន្ត Moharram ១២.៧មិលី្លម៉ែត្រ, ឧបករណ៍បាញ់មីស៊ីលប្រឆាំងរថក្រោះ Toophan ដែលអាចបាញ់បានចម្ងាយ៣.៥គីឡូម៉ែត្រជាមួយកម្លាំងផ្ទុះខ្លាំង។
ម៉ាស៊ីនម៉ាស៊ូតកម្លាំង៦១០សេះ របស់រថពាសដែននេះ គឺអាចផ្ទុកទម្ងន់បាន៧០តោន ជាមួយល្បឿនរត់រហូតដល់៩៥គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើផ្លូវហាយវេ។ ដូចជាគ្រឿងសឹកដែលផលិតដោយអ៊ីរ៉ង់ផ្សេងទៀតដែរ, Sayyads ត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការលើវាលខ្សាច់ដ៏លំបាក និងសីតុណ្ហភាពខ្ពស់ ហើយមានសមត្ថភាពឆ្លងកាត់ឧបសគ្គទឹកបានទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ បង្អួតមីស៊ីលល្បឿនលឿនជាងសំឡេងទំនើបបំផុត មានសមត្ថភាពហោះដល់ អ៊ីស្រាអែល

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច