ព័ត៌មានអន្ដរជាតិ
បុរសកាណាដាដើមកំណើតចិន បង្កចលាចលរត់ទៅបើកទ្វារយន្តហោះ Thai Airways ខណៈរៀបនឹងហោះឡើង
បុរសកាណាដាដើមកំណើតចិន វ័យ ៤០ ឆ្នាំម្នាក់ បានសម្រុកទៅបើកទ្វារសង្គ្រោះបន្ទាន់នៅលើយន្តហោះ Thai Airways បង្កឲ្យមានភាពចលាចលនិងភ័យស្លន់ស្លោពីសំណាកអ្នករួមដំណើរ ខណៈបុគ្គលិកប្រញាប់ប្រញាល់ចូលទៅឃាត់ និងបញ្ចូនខ្លួនលោកទៅកាន់ប៉ុស៍ប៉ូលិសតែម្ដង។
យោងតាម Thaiger បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងករណីដ៏រន្ធត់មួយនៅលើជើងហោះហើរ TG121 ហោះទៅកាន់ឈៀងម៉ៃ-បាងកក របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នៅពេលដែលលោក Wong Sai Heung ជាវិស្វករកុំព្យូទ័រជនជាតិចិន។ គាត់បានបង្កភាពចលាចល ដោយរត់ទៅបើកទ្វារយន្តហោះ ខណៈយន្តហោះកំពុងរៀបចំហោះឡើង បណ្តាលឲ្យកៅអីរអិលក្រឡាប់។ ភ្លាមៗនោះដែរ យន្តហោះមិនអាចហោះហើរទៅមុខបន្តទៀតទើបបង្ខំចិត្តចុះចតកណ្តាលផ្លូវរត់ បណ្តាលឲ្យប៉ះពាល់ដល់យន្តហោះចំនួន១៣ជើងផ្សេងទៀតដែលប្រុងនឹងហោះហើរដូចគ្នា។

ទោះយ៉ាងណាក៏ដោយ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនគាត់ទៅឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិស Phupingkharajaniwet ស្រុក Muang ខេត្ត Chiang Mai និងបានឆែកឆេរបានរកឃើញថ្នាំមួយចំនួនដែលលោកដាក់តាមខ្លូន។ តាមការស្រាវជ្រាវរកឃើញថា បុរសរូបនេះជាជនជាតិកាណាដាដើមកំណើតចិន អាយុ៤០ឆ្នាំ និងត្រូវចោទប្រកាន់ចំនួន២បទល្មើស៖ មានន័យថា ប្រព្រឹត្តបទឧក្រិដ្ឋ ធ្វើដោយមធ្យោបាយណាក៏ដោយ ដែលបណ្តាលឲ្យយន្តហោះស្ថិតក្នុងលក្ខណៈដែលទំនងជាបង្កគ្រោះថ្នាក់ដល់មនុស្ស និងជាបុគ្គលនៅលើយន្តហោះក្នុងអំឡុងពេលហោះហើរបំពាន ឬមិនធ្វើតាមបញ្ជារបស់អ្នកគ្រប់គ្រងយន្តហោះ ឬបុគ្គលិកយន្តហោះ។
ដោយឡែក កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុករបស់លោក Sorayut Suthatsanajinda អ្នកយកព័ត៌មានបានបញ្ជាក់កាលពីរសៀលថ្ងៃទី0៨ ខែកុម្ភៈ ឆ្នាំ២០២៤ថា លោក Wong ដែលស្ថិតនៅក្នុងបន្ទប់ឃុំឃាំង កំពុងតែមានអារម្មណ៍តានតឹងខ្លាំងរហូតដល់ឆ្កួតហើយព្យាយាមធ្វើបាបខ្លួនឯង ព្យាយាមវាយក្បាលរបស់គាត់បុកនឹងទ្រុងដែក រហូតដល់បណ្តាលឲ្យហើម ហើយថែមទាំងព្យាយាមខាំខ្នងដៃរបស់គាត់រហូតអ្នកយាមចូលទៅឃាត់ខ្លួន ព្រមទាំងសុំកម្លាំងជួយនាំគាត់ទៅមន្ទីរពេទ្យសរសៃប្រសាទដើម្បីព្យាបាលជំងឺ ។
យ៉ាងណាមិញ យោងតាមរបាយការណ៍ចុងក្រោយគឺនៅព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ បានបញ្ចាក់ដែរថា ជនជាប់ចោទកំពុងស្ថិតក្រោមការថែទាំសុខភាពនៅឡើយ។ ចំពោះរោគសញ្ញាផ្លូវចិត្តមានឬអត់នោះ ប៉ូលិសប្រាប់ថាត្រូវតែឲ្យគ្រូពេទ្យធ្វើរោគវិនិច្ឆ័យលម្អិតម្តងទៀតផងដែរ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសអាមេរិកម្នាក់ ច្រឡំពោលពាក្យគេហាមប្រាមលើកប៉ាល់ទេសចរណ៍ ជាប្រផ្នូលមិនល្អដូចទីតានិក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ