ព័ត៌មានអន្ដរជាតិ
ផ្ទុះវីរុសបំប្លែងខ្លួនថ្មីមួយទៀត ទោះវ៉ាក់សាំងក៏មិនខ្លាច
វីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីមួយទៀតដែលផ្ទុះឡើងជាលើកដំបូងនៅក្នុងប្រទេសនីហ្សេរីយ៉ា ត្រូវបានគេរកឃើញនៅក្នុងចក្រភពអង់គ្លេស។

លោកវេជ្ជបណ្ឌិត Simon Clarke សាស្រ្តាចារ្យរងផ្នែកមីក្រូជីវសាស្រ្តកោសិកានៃសាកលវិទ្យាល័យ Reading បានព្រមានថា វីរុសបំប្លែងខ្លួនថ្មីនេះ អាចមានភាពធន់នឹងវ៉ាក់សាំងបច្ចុប្បន្ន។
ក្រុមអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Edinburgh បានរាយការណ៍ថា ពួកគេបានរកឃើញវីរុស B1525 ចំនួន៣២ករណីនៅក្នុងចក្រភពអង់គ្លេស។

អ្នកជំនាញនៅសកលវិទ្យាល័យនេះបាននិយាយថា វីរុសថ្មីនេះមានផ្ទុកនូវកម្លាយ E484K ទៅនឹងប្រូតេអ៊ីនកើនឡើង។
កម្លាយនេះត្រូវបានគេរកឃើញនៅក្នុងវីរុសអាហ្វ្រិកខាងត្បូងនិងប្រេស៊ីល ហើយត្រូវបានគេជឿថា វាអាចជួយឲ្យជំងឺនេះគេចផុតពីអង្គបដិប្រាណដែលអាចយកឈ្នះវា។

វេជ្ជបណ្ឌិត Clarke បានប្រាប់កាសែត The Guardian ថា “យើងមិនទាន់ដឹងថាតើវីរុសថ្មីនេះនឹងរីករាលដាលយ៉ាងដូចម្តេចនោះទេ ប៉ុន្តែប្រសិនបើវាទទួលបានជោគជ័យ វាអាចត្រូវបានគេសន្មតថា ភាពស៊ាំពីវ៉ាក់សាំងណាមួយនឹងគ្មានប្រសិទ្ធិភាពទេ”។

យោងតាមក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Edinburgh បានឲ្យដឹងថា មានករណីវីរុស B1525 ជាង១០០ករណីត្រូវបានគេរកឃើញនៅជុំវិញពិភពលោក។
ឧទាហរណ៍ដំបូងត្រូវបានគេរកឃើញកាលពីចុងខែធ្នូ នៅនីហ្សេរីយ៉ាដោយប្រទេសនេះ បានរកឃើញចំនួន១២ករណី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ