Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ចាប់ផ្ដើមកែនប្រុសស្រីចូលបម្រើទ័ព ក្រោយ​កំពុងចាញ់សមរភូមិប្រយុទ្ធក្រុមទ័ពព្រៃ

បានផុស

នៅ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចាប់ផ្ដើមអនុវត្តច្បាប់អនុញ្ញាតឲ្យយោធាកែនប្រុសៗទាំងអស់ដែលមានអាយុពី ១៨ ដល់ ៣៥ ឆ្នាំ និងស្រីៗដែលមានអាយុពី ១៨ ដល់ ២៧ ឆ្នាំឲ្យចូលបម្រើកងទ័ពយ៉ាងហោចណាស់រយៈពេល ២ ឆ្នាំ ដើម្បីបន្ថែមកម្លាំងកម្ចេចក្រុមឧទ្ទាមទ័ពព្រៃដែលកំពុងដណ្ដើមបានតំបន់ភាគច្រើនរបស់ប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃទី១០ ខែកុម្ភៈបានឲ្យដឹងថា ច្បាប់ទាហាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​របបសឹក​មុននៅ​ឆ្នាំ ២០១០ ប៉ុន្តែ​មិន​ដែល​យកមកប្រើនោះ​ឡើយ ខណៈនៅក្នុងច្បាប់ថ្មីនេះបានចែងផងដែរថា ក្នុងករណីប្រទេសស្ថិតក្នុងស្ថានភាពអាសន្ន បុរស និងស្រ្តីដែលត្រូវបានយោធាកែនចូលនឹងបន្តបម្រើទ័ពរហូតដល់ ៥ ឆ្នាំ ហើយអ្នកដែលគេចវេសពីសកម្មភាពនេះ អាចជាប់គុកដោយគ្មានការកំណត់ ។

អ្នកនាំពាក្យរដ្ឋាភិបាលយោធាលោក Zaw Min Tun បាននិយាយនៅក្នុងសារជាសំឡេងដែលចេញផ្សាយដោយក្រុមអ្នកសារព័ត៌មានថា “ប្រព័ន្ធយោធាជាតិចាំបាច់ត្រូវមានការចូលរួមពីប្រជាជនទាំងអស់ ដោយសារតែស្ថានភាពនៅក្នុងប្រទេសរបស់យើងកាន់តែយ៉ាប់យ៉ឺនទៅៗ ទើបធ្វើឲ្យយោធាមីយ៉ាន់ម៉ាប្រកាសដាក់ប្រទេសក្នុងភាពអាសន្នលើកទី ៥ ដែលមានរយៈពេល ៦ ខែទៀត” ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាឡើងកាន់អំណាចនៅក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបានបិទបញ្ចប់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យក្នុងរយៈពេល ១០ ឆ្នាំ ដោយបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ ហើយយោធាក៏បានបើកការបង្ក្រាបលើក្រុមអ្នកប្រឆាំងផងដែរ ។

ទន្ទឹមនោះ រយៈពេល ៣ ឆ្នាំមកនេះ រដ្ឋាភិបាលយោធាក៏កំពុងខ្នះខ្នែងដើម្បីកម្ទេចសម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងជើង និងភាគខាងត្បូង ប៉ុន្តែហាក់ដូចជាមិនគាប់ដូចបំណងឡើយ ស្របពេលដែលថ្មីៗនេះតំបន់ភាគច្រើនរបស់ប្រទេសក៏ធ្លាក់ចូលកណ្ដាប់ដៃរបស់ក្រុមឧទ្ទាមទ័ពព្រៃទៅទៀត ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក Zelensky ផ្ញើព្រេងវាសនាប្រទេសជាតិលើមេទ័ពកំពូលថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍២២ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

រំលោភ
សន្តិសុខសង្គម៣ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម២៣ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម២០ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម