Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ចាប់ផាកពិន័យអ្នកបញ្ជាយានយន្តល្មើសច្បាប់បានជាង ៧៧ ម៉ឺនដុល្លារ ក្នុងថ្ងៃសែនចូលឆ្នាំចិន

បានផុស

នៅ

ប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ទទួលបានថ្លៃផាកពិន័យពីអ្នកបើកបរល្មើសច្បាប់ចំនួន ៧៧០,៤០០ ដុល្លារអាមេរិក នៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម VNA នៅថ្ងៃទី១១ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងសន្តិសុខសាធារណៈបានឲ្យដឹងថា ក្នុងចំណោមអ្នកបញ្ជាយានយន្តសរុបចំនួន ៧,៤៦៦ នាក់ ក្នុង​នោះ​មាន ២,៨៣៥​ នាក់​ត្រូវ​ពិន័យ​ចំពោះ​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ហើយ​ ១,៧២០ ​នាក់​ពិន័យ​ចំពោះ​ការ​បើកបរ​លើស​ល្បឿន​កំណត់ ។

ក្រៅពីករណីខាងលើ ក្នុងអំឡុងពេលសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនថ្ងៃដំបូងនេះទៀតសោត ក៏បណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៧៨ ករណីផងដែរ ក្នុងនោះមានមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៣៥ នាក់ ខណៈ ៦៦ នាក់ផ្សេងទៀតបានរងរបួស ។

ស្របពេលជាមួយគ្នានេះ កម្លាំង​អនុវត្ត​ច្បាប់ ក៏ដូចជាប៉ូលិសចរាចរណ៍វៀតណាម ក៏​បាន​រឹបអូស​យានយន្ត​ដែលល្មើសច្បាប់ចំនួន ២១១ គ្រឿង​ ​ក្នុង​នោះ​មាន​ម៉ូតូ​ជាង ៣,៥០០ គ្រឿង និង​ដកហូត​ប័ណ្ណ​បើកបរ​ជិត ១,៦០០ គ្រឿង ។

គួរបញ្ជាក់ថា ក្រោមច្បាប់បច្ចុប្បន្ន អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង និងផ្ទុកជាតិអាកុលក្នុងកម្រិត ០.៤០ មិល្លីក្រាមក្នុងមួយលីត្រខ្យល់ នឹងចាប់ផាកពិន័យពី ១,២៩៣ ដុល្លារទៅ ១,៧២៤ ដុល្លារ និងព្យួរអាជ្ញាប័ណ្ណបើកបររយៈពេល ២ ឆ្នាំ ខណៈដែលអ្នកដែលបង្កគ្រោះថ្នាក់ក្នុងពេលស្រវឹងអាចប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ចាប់ផ្ដើមកែនប្រុសស្រីចូលបម្រើទ័ព ក្រោយ កំពុងចាញ់សមរភូមិប្រយុទ្ធក្រុមទ័ពព្រៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម