ព័ត៌មានអន្ដរជាតិ
UN ព្រមានថា ថ្ងៃនេះនឹងមានអំពើហិង្សាទ្រង់ទ្រាយធំនៅក្នុងប្រទេសមីយ៉ាន់ម៉ា
នៅថ្ងៃពុធទី១៧ខែកុម្ភៈនេះ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ា បានព្រមានពីសក្តានុពលនៃការកើនឡើងនូវអំពើហិង្សានៅក្នុងប្រទេសនេះ ខណៈក្រុមបាតុករប្រឆាំងរដ្ឋប្រហារ ត្រូវបានគេរំពឹងថានឹងប្រឈមមុខជាមួយយោធាជាថ្មីម្តងទៀត។

ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមេដឹកនាំស៊ីវិលដែលត្រូវទម្លាក់តំណែង លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចោទប្រកាន់ជាលើកទី២កាលពីថ្ងៃអង្គារ ហើយអ្នករាយការណ៍របស់ UN បានប្រាប់ថា លោកស្រីប្រហែលជាត្រូវបានកាត់ទោសដោយសម្ងាត់។
ប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដាក់ការចោទប្រកាន់ថ្មីមួយទៀតប្រឆាំងមេដឹកនាំដែលត្រូវបានជ្រើសរើសតាមបែបប្រជាធិបតេយ្យ លោកស្រី អ៊ុងសាន ស៊ូជី ពីបទរំលោភច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់ប្រទេស ដែលការចោទប្រកាន់នេះត្រូវបានប្រើជាញឹកញាប់ដើម្បីកាត់ទោសមនុស្សដែលប្រឆាំងនឹងការរឹតត្បិតវីរុសកូរ៉ូណា។

ក្នុងរយៈពេលពីរសប្តាហ៍ចាប់តាំងពីយោធាបានបណ្តេញលោកស្រី អ៊ុងសាន ស៊ូជី ហើយដាក់លោកស្រីនៅក្រោមការឃុំឃាំងក្នុងផ្ទះនៅរដ្ឋធានីណៃពិដោ, ទីក្រុងធំៗនិងសហគមន៍ភូមិដាច់ស្រយាលក៏មានការបះបោរដោយបើកចំហផងដែរ។
ប៉ុន្តែលោក Tom Andrews អ្នករាយការណ៍ពិសេស UN សម្រាប់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា លោកព្រួយបារម្ភថា រឿងនេះកំពុងស្ថិតក្នុងស្ថានភាពមិនអាចគ្រប់គ្រងបាន។

លោក Andrews បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបារម្ភថា ថ្ងៃពុធនេះនឹងមានអំពើហិង្សាទ្រង់ទ្រាយធំនៅក្នុងប្រទេសមីយ៉ាន់ម៉ា ធំជាងអ្វីដែលយើងបានឃើញចាប់តាំងពីការកាន់កាប់ដោយរដ្ឋាភិបាលខុសច្បាប់កាលពីថ្ងៃទី១ខែកុម្ភៈ”។
លោកបាននិយាយថា លោកបានទទួលរបាយការណ៍ថា ទាហានកំពុងត្រូវបានដាក់ពង្រាយមកពីតំបន់ឆ្ងាយៗចូលទៅក្នុងទីក្រុង យ៉ាំងហ្គោន។

លោកលើកឡើងថា “កាលពីអតីតកាល ចលនាកងទ័ពបែបនេះបានកើតឡើងមុនពេលមានការសម្លាប់ ការបាត់ខ្លួននិងការឃុំខ្លួនជាទ្រង់ទ្រាយធំ។ ខ្ញុំភ័យខ្លាចថា រឿង២ គឺបាតុកម្មធំនិងទាហានដែលប្រមូលផ្តុំគ្នា អាចបង្កទៅជាការប្រព្រឹត្តបទឧក្រិដ្ឋកម្មយោធាកាន់តែច្រើនប្រឆាំងនឹងប្រជាជននៃប្រទេសមីយ៉ាន់ម៉ា”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ លោកស្រី ស៊ូជី រងការចោទប្រកាន់ថ្មីមួយទៀត
ចុចអាន៖ យោធាមីយ៉ាន់ម៉ាថា នេះមិនមែនជារដ្ឋប្រហារទេ និងគ្មានជម្រើសអ្វីក្រៅពីរឹបអូសយកអំណាច

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ