ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិក ត្រូវបញ្ជូនចូលមន្ទីរពេទ្យសាជាថ្មី
តាមសេចក្តីរាយការណ៍របស់ FOX News នៅថ្ងៃចន្ទទី១២ខែកុម្ភៈ, រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យសាជាថ្មី ព្រោះបញ្ហាប្លោកនោម។

មន្ទីរបញ្ចកោណនិយាយថា សេតវិមាន ត្រូវបានជូនដំណឹងរួចហើយ ហើយលោក Austin នឹងបន្តបំពេញភារកិច្ចតាមធម្មតា។
រឿងនេះកើតឡើងបន្ទាប់ពី ផ្ទុះភាពចម្រូងចម្រាស ព្រោះថា កាលពីខែធ្នូឆ្នាំ២០២៣ លោក Austin ក៏ចូលសម្រាកព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត ក្នុងមន្ទីរពេទ្យផងដែរ ប៉ុន្តែបែរជាមិនជូនដំណឹងរឿងនេះ ដល់ថ្នាក់លើសោះ។
ក្រោយមក គាត់ត្រូវបានបញ្ជូនចូលមន្ទីរពេទ្យម្តងទៀត នៅថ្ងៃចូលឆ្នាំសកល ដោយសារតែជំងឺធ្វើទុក្ខ ហើយក៏សម្រាកព្យាបាលនៅពេទ្យរយៈពេលជាងពីរសប្តាហ៍។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិជាន់ខ្ពស់និងរដ្ឋបាលលោក ចូ បៃដិន មិនដឹងថា លោក Austin ធ្លាក់ខ្លួនឈឺធ្ងន់ទេ ទើបតែចូលខែមករាប៉ុន្មានថ្ងៃទើបធ្លាយដំណឹង។
រឿងរ៉ាវនេះ បង្កជាក្តីព្រួយបារម្ភលើទាំងតម្លាភាពនិងសុវត្ថិភាព ហើយជំរុញឲ្យមានការស៊ើបអង្កេតចំនួនបី ដាច់ដោយឡែកពីគ្នាទាក់ទិនការព្យាបាលជំងឺរបស់លោក Austin និងការស្នាក់នៅក្នុងមន្ទីរពេទ្យ។
នៅថ្ងៃ១៤ខែកុម្ភៈខាងមុខ គាត់នឹងត្រូវបានគេកោះហៅឲ្យទៅធ្វើសក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសភា ចំពោះការដែលគាត់មិនព្រមជូនដំណឹងដល់លោក បៃដិន និងមន្រ្តីកំពូលផ្សេងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin កើតជំងឺមហារីក

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង