Connect with us

ព័ត៌មានអន្ដរជាតិ

បុរស​ថៃម្នាក់រងការ​រិះគន់​ពីអ្នកទស្សនា ​ក្រោយបង្ហាញឃ្លិបទទួលទានបង្កងឆៅ​លាង​ជាមួយ​សូដា

បានផុស

នៅ

បន្ទាប់​ពី​ក្លាយ​ជា​ប្រធាន​បទ​ស្តី​ពី​ការ​បរិភោគ​អាហារ​ឆៅ ប្រថុយ​នឹង​ការ​កកកុញ​នៃ​ជំងឺជំងឺរលាកសួត ថ្មីៗ​នេះ អ្នក​ញ៉ាំ​អាហារ​ល្បី​ក្នុងបណ្ដាញសង្គម TikTok បាន​ធ្វើ​ឃ្លិបៗ​ខ្លី​ៗញ៉ាំ​បង្កងឆៅដែលលោកបកសំបកហើយជ្រលក់ក្នុងទឹកសូដា មុនពេលដាក់ចូលក្នុងមាត់។

ទោះយ៉ាងណាក៏ដោយ​​ ឃ្លិបវីដេអូរបស់បុរសជននជាតិថៃរូបនេះបានផ្ទុះលើបណ្ដាញសង្គមអ៉ិនធើណេត ដោយសារតែគាត់គិត​ថា ​ការ​ប្រើ​តែ​សូដា​លាង​បង្កងនឹង​ធ្វើឲ្យពួក​វា​ស្អាត។ ប៉ុន្តែតាមពិតទៅ ប៉ារ៉ាស៊ីត​នៅ​ក្នុងបង្កង​ច្រើនលើសពីការរំពឹងទុកទៅទៀត។

យោងទៅតាមសារព័ត៌មានថៃ khaosod បានដកស្រង់នូវសម្ដីរបស់មហាជនដែលទស្សនានូវឃ្លិបរបស់បុរសជាអ្នកលេង TikTok បានបញ្ចេញមតិស្របគ្នាថា​ គ្រោះថ្នាក់​នៃ​ការ​ញ៉ាំ​បងង្កឆៅគឺថាប៉ារ៉ាស៊ីតនៅតែមាននៅក្នុងបំពង់រំលាយអាហាររបស់បង្គា។ ការ​លាង​សម្អាត​នឹង​ទឹកសូដា មិន​ធ្វើ​ឲ្យវា​ស្អាត​ដល់​កម្រិត​ដែល​វា​មាន​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ​ឡើយ​។ ជាពិសេសការលាងសំអាតបង្កងមិនស្អាត ឬទទួលលើទានឆៅ នឹងនាំមកនូ​ជំងឺ​រលាក​ក្នុង​សួត។

យ៉ាងណាមិញ ការបង្ហោះបច្ចុប្បន្នរបស់បុរសទទួលទានបង្កងឆៅមានអ្នកមើលជាង ២០,០០០ នៅលើបណ្ដាញសង្គម X ។ ជាងនេះទៅទៀត មានការរិះគន់ខ្លាំងៗថា ការញ៉ាំអាហារដោយមិនចំអិន និងមិនបានលាងសម្អាតវាឲ្យបានហ្មត់ចត់ គឺជាទង្វើមិនសមរម្យ​ មិនមានអនាម័យគ្រប់គ្រាន់ អាចបង្កគ្រោះថ្នាក់ដល់សុខភាព និងការរិះគន់ការបង្កើតមាតិកាអាហារឆៅនៅក្នុង Tiktok ជាឧទាហរណ៍មួយដែលមិនសមរម្យបំផុត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសកាណាដាដើមកំណើតចិន បង្កចលាចលរត់ទៅបើកទ្វារយន្តហោះ Thai Airways ខណៈ​​​រៀប​នឹងហោះឡើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម