ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ប្រតិកម្មចំពោះសម្តីលោក ត្រាំ
ក្រោយពេលលោក ដូណាល់ ត្រាំ បោះពាក្យថា អាមេរិកនឹងមិនការពារសម្ព័ន្ធមិត្តណាតូណាដែលមិនចំណាយគ្រប់គ្រាន់លើវិស័យការពារជាតិនោះ ស្រាប់តែប្រមុខអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងលោក Jens Stoltenberg ប្រតិកម្មភ្លាមៗថា “សម្តីបែបនេះគឺជាការបំផ្លាញសន្តិសុខរបស់យើងទាំងអស់ ហើយក៏ធ្វើឲ្យទាហានអាមេរិកនិងអឺរ៉ុប ប្រឈមហានិភ័យកាន់តែខ្លាំងផងដែរ”។

តាមការចុះផ្សាយរបស់ Reuters, បេក្ខជនឈានមុខគណបក្សសាធារណរដ្ឋ និយាយថា គាត់បានប្រាប់សម្ព័ន្ធមិត្តថា គាត់នឹងលើកទឹកចិត្តរុស្ស៊ីឲ្យវាយប្រហារសមាជិកណាតូណា ដែលមិនបានបំពេញតាមគោលដៅ ចំណាយ២%នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេ។
ថ្លែងទៅកាន់អ្នកគាំទ្រក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ South Carolina កាលពីថ្ងៃសៅរ៍ លោក ត្រាំ ប្រកាសថា គាត់បានបញ្ចេញមតិអំពីប្រទេសរុស្ស៊ី អំឡុងកិច្ចប្រជុំមេដឹកនាំប្រទេសណាតូពីមុន។ គាត់លើកយកឧទាហរណ៍ ក្នុងករណីប្រទេសធំៗ ដែលមិនបានបំពេញតាមកាតព្វកិច្ចហិរញ្ញវត្ថុនៅក្នុងអង្គការណាតូ ហើយទទួលរងការវាយប្រហារពីទីក្រុងមូស្គូ មកពិភាក្សាគ្នា។

គាត់និយាយថា មេដឹកនាំបានសួរថាតើសហរដ្ឋអាមេរិកនឹងមកជួយប្រទេសរបស់គេទេ ក្នុងសេណារីយ៉ូបែបនោះ។ លោក ត្រាំ ប្រាប់ច្បាស់ៗទៅវិញថា អ្នកមិនបង់ប្រាក់ អ្នកគឺជាអ្នកខុស អាមេរិកនឹងមិនការពារអ្នកឡើយ។ ក្នុងករណីបែបនេះ គាត់លើទឹកចិត្តរុស្ស៊ីឲ្យវាយប្រហារថែមទៀតផង ចំពោះអ្នកមិនហ៊ានចំណាយប្រាក់។
ទោះបីជាយ៉ាងណា លោក ត្រាំ មិនបញ្ជាក់ច្បាស់ទេថាតើគាត់និយាយរឿងនេះ ចង់សំដៅទៅលើប្រទេសណា ឬមេដឹកនាំរូបណា ហើយសូម្បីតែពេលវេលានៃកិច្ចពិភាក្សា ក៏គាត់មិនប្រាប់ដែរ។
ពេលនោះ លោកប្រធានាធិបតី ចូ បៃដិន ក៏ចាត់ទុកសម្តីរបស់លោក ត្រាំ ថា ពិតជារន្ធត់និងគ្រោះថ្នាក់ ផងដែរ ហើយស្តីបន្ទោសខ្លាំងៗថា លោក ត្រាំ មានបំណងបើកភ្លើងខៀវដល់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ឲ្យធ្វើសង្គ្រាម និងប្រព្រឹត្តអំពើហិង្សាបន្ថែមទៀត។

ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ លោក Stoltenberg សង្កត់ធ្ងន់ថា សម្ព័ន្ធភាពនេះនៅតែត្រៀមខ្លួននិងអាចការពារសមាជិករបស់ខ្លួន ហើយការវាយប្រហារណាមួយ នឹងជួបប្រទះការឆ្លើយតបដោយរួបរួម និងដោយកម្លាំង។ លោកបន្ថែមថា “ខ្ញុំរំពឹងថា មិនថាអ្នកណាឈ្នះការបោះឆ្នោតប្រធានាធិបតីទេ អាមេរិកនឹងនៅតែជាសម្ព័ន្ធមិត្តរបស់ណាតូដ៏រឹងមាំ និងមានការប្តេជ្ញាចិត្ត”។
យោងតាមតួលេខរបស់ណាតូសម្រាប់ការចំណាយឆ្នាំ២០២៣ ប្រទេសចំនួន១៩ក្នុងចំណោម សមាជិកទាំង៣០របស់ខ្លួន កំពុងចំណាយក្រោមគោលដៅ ២% នៃ GDP ប្រចាំឆ្នាំ លើវិស័យការពារជាតិ ប៉ុន្តែប្រទេសភាគច្រើនដែលមានព្រំប្រទល់ជាប់អ៊ុយក្រែន រុស្ស៊ី និងបេឡារុស គឺបានចំណាយហួសពីគោលការណ៍ទៅទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេណាតូចេញបញ្ជាក់រឿងផ្ទៃក្នុងអង្គការ បើលោក Trump ឈ្នះឆ្នោតជាថ្មី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ