Connect with us

ព័ត៌មានអន្ដរជាតិ

ចំណាប់ខ្មាំង២នាក់ ដែលអ៊ីស្រាអែល ទើបរំដោះបាន សុទ្ធជាមនុស្សចាស់

បានផុស

នៅ

យោងតាម Reuters, ប្រទេសអ៊ីស្រាអែល បានបញ្ជាក់ពីការរំដោះចំណាប់ខ្មាំងពីរនាក់ ក្នុងប្រតិបត្តិការវាយឆ្មក់នៅទីក្រុង Rafah ហើយអ្នកទាំងពីរមានឈ្មោះ Fernando Simon Marman (អាយុ៦០ឆ្នាំ) និង Louis Har (អាយុ៧០)។

លោក Fernando Simon Marman (ឆ្វេង) និងលោក Louis Har (រូបថត៖ Courtesy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធា​អ៊ីស្រាអែលអះអាង​ថា ជនជាតិខ្លួន​ទាំង​ពីរ​នាក់នេះ ​មាន​សុខភាព​ល្អ​ ហើយការសង្គ្រោះ បានកើតឡើងចំពេលមានសេចក្តីរាយការណ៍អំពីការវាយប្រហារអាកាសទ្រង់ទ្រាយធំ នៅទីក្រុងភាគខាងត្បូងហ្គហ្សាមួយនេះ។

ក្នុងសេចក្តីថ្លែងការណ៍មួយលើបណ្តាញសង្គម, កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា ក្នុងអំឡុងប្រតិបត្តិការរួមគ្នាពេលយប់រវាង IDF, ISA (ទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល ឬគេហៅថា Shin Bet) និងប៉ូលិសអ៊ីស្រាអែល, ចំណាប់ខ្មាំងអ៊ីស្រាអែលពីរនាក់មកពី Kibbutz Nir Yitzhak ត្រូវបានជួយសង្គ្រោះ។

ក្រោយរំដោះបាន ចំណាប់ខ្មាំងទាំងពីរ ត្រូវ​នាំ​ទៅ​មន្ទីរពេទ្យ Sheba នៅ​ភាគ​កណ្តាល​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ធ្វើ​តេស្ត។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant (រូបថត៖ Courtesy)

ទន្ទឹមនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant បានប្រកាសថា រដ្ឋាភិបាលនឹងធ្វើគ្រប់បែបយ៉ាង ដើម្បីរំដោះចំណាប់ខ្មាំងមកវិញទាំងអស់ ទោះប្រើវិធីអ្វីក៏ដោយ។

ការវាយឆ្មក់ជួយសង្គ្រោះនៅទីក្រុង Rafah កើតឡើងភ្លាមៗ បន្ទាប់ពីសាក្សីក្នុងទីក្រុង រៀបរាប់អំពីការវាយប្រហារអាកាស ច្រើនយប់នៅភាគខាងជើង និងកណ្តាលទីក្រុង។ មានពលរដ្ឋម្នាក់ប្រាប់ទៅ BBC ថា ឧទ្ធម្ភាគចក្រ និងអូប័រ ក៏ចូលរួមក្នុងការវាយប្រហារនេះដែរ។

សូមបញ្ជាក់ជាថ្មី យោធាអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីមនុស្សជាង១២០០នាក់ ត្រូវបានខ្មាន់កាំភ្លើងក្រុមហាម៉ាស់ សម្លាប់នៅភាគខាងត្បូងប្រទេស កាលពីថ្ងៃទី៧ខែតុលា ហើយចាប់មនុស្សប្រហែល ២៤០នាក់ទៀតជាចំណាប់ខ្មាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ក្រុមហាម៉ាសព្រមានថា ចំណាប់ខ្មាំង នឹងគ្មានជីវិតចេញពីតំបន់ហ្គាហ្សា ឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម