Connect with us

ព័ត៌មានអន្ដរជាតិ

WHO ប្រកាសដំណឹងល្អអំពីជំងឺ កូវីដ១៩

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ចំនួនករណីថ្មីនៃជំងឺកូវីដ១៩នៅទូទាំងពិភពលោក បានធ្លាក់ចុះ១៦ភាគរយកាលពីសប្តាហ៍មុនពោលគឺចុះ២.៧លានករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO និយាយកាលពីថ្ងៃអង្គារទី១៦ខែកុម្ភៈថា ចំនួនអ្នកស្លាប់ថ្មីក៏បានថយចុះ១០ភាគរយផងដែរ ពោលគឺថយ៨១,០០០នាក់។

តំបន់ចំនួន៥ក្នុងចំណោម៦របស់ WHO បានរាយការណ៍ពីការធ្លាក់ចុះភាគរយពីរខ្ទង់នៅក្នុងករណីថ្មី ដោយមានតែតំបន់មេឌីទែរ៉ាណេខាងកើតប៉ុណ្ណោះដែលបង្ហាញពីការកើនឡើង៧ភាគរយ។

ករណីថ្មីបានធ្លាក់ចុះ២០ភាគរយកាលពីសប្តាហ៍មុន នៅទ្វីបអាហ្វ្រិកនិងនៅប៉ាស៊ីហ្វិកខាងលិច, ១៨ភាគរយនៅអឺរ៉ុប, ១៦ភាគរយនៅអាមេរិកនិង១៣ភាគរយនៅអាស៊ីអាគ្នេយ៍។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនករណីថ្មីបានធ្លាក់ចុះក្នុងរយៈពេល៥សប្តាហ៍ជាប់ៗគ្នា ដោយធ្លាក់ចុះជិតពាក់កណ្តាលពីជាង៥លានករណីនៅក្នុងសប្តាហ៍ទី៤នៃខែមករា។

លោក Tedros និយាយថា “នេះបង្ហាញថា វិធានការសុខភាពសាធារណៈសាមញ្ញមានប្រសិទ្ធិភាព បើទោះបីជាមានវត្តមាននៃវីរុសបំប្លែងខ្លួនក៏ដោយ”។

លោកបន្តថា “អ្វីដែលសំខាន់នៅពេលនេះគឺថា តើយើងឆ្លើយតបនឹងនិន្នាការនេះយ៉ាងម៉េច។ ភ្លើងមិនទាន់រលត់ទេ ប៉ុន្តែយើងបានកាត់បន្ថយទំហំរបស់វា។ ប្រសិនបើយើងឈប់ប្រយុទ្ធ វានឹងវិលត្រឡប់មកវិញ”។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៧ខែកុម្ភៈនេះ ពិភពលោកបានកត់ត្រាករណីជំងឺកូវីដ១៩សរុប១១០,០២០,៨៤៤ករណី, ស្លាប់២,៤២៨,២៦៤នាក់និងជាសះស្បើយ៨៤,៨៣៣,៥០២នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ផ្ទុះវីរុសបំប្លែងខ្លួនថ្មីមួយទៀត ទោះវ៉ាក់សាំងក៏មិនខ្លាច

ចុចអាន៖ អាហ្រ្វិកខាងត្បូង ស្នើឲ្យឥណ្ឌា យកវ៉ាក់សាំងកូវីដ ១លានដូសទៅវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម