ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើទីក្រុង Rafah សម្លាប់មនុស្សជាង ១០០ នាក់
ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា មនុស្សជាង ១០០ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារពេញមួយយប់តាមអាកាស និងតាមសមុទ្ររបស់អ៊ីស្រាអែលមកលើក្រុង Rafah ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី១២ ខែកុម្ភៈនេះ ។
ការបំផ្ទុះគ្រាប់បែកដ៏ខ្លាំងបានបង្កឲ្យមានការភ័យស្លន់ស្លោនៅក្នុងទីក្រុង Rafah ខណៈដែលមនុស្សជាច្រើនកំពុងដេកលង់លក់ នៅពេលដែលការវាយប្រហារបានកើតឡើង ។ ទីក្រុង Rafah រងការទម្លាក់គ្រាប់បែកជាច្រើនដង ក៏ដូចជាផ្ទុះអំពើហិង្សាជាហូរហែពាសពេញតំបន់នេះ ដោយសារមានជម្រករបស់ជនជាតិប៉ាឡេស្ទីនប្រមាណ ១ លាននាក់ កំពុងជ្រកកោន និងគេចពីការប្រយុទ្ធជាច្រើនខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។
ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សានេះដែរ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានចេញមុខព្រមានវិញថា ទង្វើបែបនេះនឹងបញ្ចប់ការចរចាលើការដោះលែងឈ្លើយសឹក ឬបទឈប់បាញ់ជាមួយអ៊ីស្រាអែល ។
គួរបញ្ជាក់ថា ប្រទេសជាច្រើនរួមមាន អេហ្ស៊ីប អារ៉ាប់រួម កាតា និងអារ៉ាប៊ីសាអូឌីតបានព្រមាន និងប្រឆាំងការវាយប្រហារនេះ ដោយលើកឡើងថា វានឹងបណ្តាលឲ្យមានជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើន ខណៈចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបក៏បានសម្តែងការព្រួយបារម្ភស្រដៀងគ្នានេះផងដែរ ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កាលពីថ្ងៃអាទិត្យ ដើម្បីជំរុញឲ្យមានការជម្លៀសជនស៊ីវិលយ៉ាងឆាប់រហ័សចេញពីតំបន់នេះ មុនពេលមានការវាយប្រហារតាមដីគោកកើតឡើង ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ